រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ២០១១ វេលាម៉ោង៨ និង៣០នាទី សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីចែកជំនួយសង្គ្រោះជូនអ្នកផ្ទុកមេរោគ អេដស៍ និងកុមារកំព្រាដែលឪពុកម្តាយស្លាប់ចោលដោយជម្ងឺអេដស៍មានជីវភាពក្រីក្រខ្វះខាត ខ្លាំងមកពីសង្កាត់ទាំង៦របស់ក្រុងតាខ្មៅចំនួន ២១នាក់ នៅវត្តព្រះពុទ្ធអណ្តែត ហៅព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហេ កាន់ ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការអញ្ជើញ ចូលរួមជាកិតិ្តយសពីលោកជំទាវហូ ណូន សមាជិកសភាមណ្ឌលកណ្តាល លោកជំទាវ សុខ កែវច័ន្ទសារុន ឯកឧត្តម លោក លោកស្រីជាសមាជិកគណៈកម្មាធិការសាខា លោកជំទាវ លោក លោកស្រីជាសប្បុរសជន និងជាសមាជិកទ្រទង់កាកបាទក្រហមនិងមន្រ្តីក្រុមប្រតិបតិ្តសាខាមួយ ចំនួនផងដែរ ។
បន្ទាប់ពីលោកស្រី ហែម សម្បតិ្ត អភិបាលរងក្រុង និងជាអនុប្រធានគណៈកម្មាធិការអនុសាខាក្រុង មានមតិស្វាគមន៍រួចមកលោក ហេ កាន់ និងលោកជំទាវ ហូ ណូន មានមតិសំណេះសំណាលដោយនាំមកនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីលោកជំទាវកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ទាំងអស់ដោយកី្តនឹករឭក និងកី្តអាណិតអាសូរពន់ពេក ។ គណៈអធិបតីក៏បានសំណូមពរដល់បងប្អូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ពិសេសក្មួយៗកុមារកំព្រាដែលឳពុកម្តាយស្លាប់ចោលសូមមេត្តាតាំងស្មារតីកុំអស់សង្ឃឹមត្រូវចេះ តស៊ូជំនះរាល់ឧបសគ្គ និងការលំបាកទាំងឡាយ ហើយខិតខំថែរក្សាសុខភាពអោយបានល្អដើម្បី គិតគូអំពីបញ្ហាការរកទទួលទានចិញ្ចឹមជីវិតនិង ក្រុមគ្រួសារប្រកបដោយសុភមង្គលក្នុងសង្គមជាតិបន្តទៀត ។ ក្នុងនោះដែរគណៈអធិបតីក៏មានប្រសាសន៍បន្តថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណិ្ឌតរបស់លោកជំទាវកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់ ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនជនរងគ្រោះដោយសារមេរោគអេដស៍នៅទូទាំងប្រទេស និងបានធ្វើឲ្យស្ថាប័នមនុស្សធម៌នេះមានឈ្មោះបោះសម្លេងហើយទទួលបានការគាំទ្រទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ។
ជំនួយឧបត្ថម្ភដែលគ្រួសារនីមួយៗទទួលបានមាន អង្ករ៥០គីឡូក្រាម, មី១កេស,ខោអាវ១កពា្ចប់, ក្រមា១ ,ទឹកបរិសុទ្ធ ១យួរ និងសម្ភារៈគ្រឿងឧបភោគបរិភោគចំនួន១៣មុខបន្ថែមទៀត ព្រមទាំងថវិកាចំនួន១១ម៉ឺន៥ពាន់រៀល ។
សប្បុរសជនដែលបានឧបត្ថម្ភសម្ភារៈ និងថវិការួមមាន លោកជំទាវ ហូ ណូន ២១ ម៉ឺនរៀល, លោកជំទាវ សុខ កែវ ច័ន្ទ សារុន ថវិកា២១ម៉ឺនរៀល, លោកជំទាវ ដូ ញូ ប៊ុនសម ថវិកា២១ម៉ឺនរៀល, លោកជំទាវ កុល សំអុល ថវិកា៨ម៉ឺនរៀល, លោកជំទាវ ជឹម សុខខុន ថវិកា ១០ម៉ឺន៥ពាន់រៀល, លោកជំទាវ ម៉ែននារីវុឌ្ឍី ថវិកា១០ម៉ឺន៥ពាន់រៀល,លោកជំទាវ ឌី សេងហោ ថវិកា១០ម៉ឺន៥ពាន់រៀល, លោកជំទាវ ស៊ី ខេង ហែមបូរ ថវិកា៤ម៉ឺនរៀល,លោកស្រី កិច អៃដាគន្ធារី ថវិកា១១ម៉ឺនរៀល ,លោកមាស សឿន និងលោកស្រី កើត សាវ៉ាន ថវិកា២១ម៉ឺនរៀល, លោកស្រី កាន កឿន ៨ ម៉ឺនរៀល, លោកស្រី ចាន់ លក្ខិណា ថវិកា២១ ម៉ឺនរៀល, លោកស្រី គន់ រដ្ឋា លន់សុផាត ថវិកា១០ម៉ឺនរៀល ,លោកស្រី ជ វ៉ាងលី ថវិកា ៥ម៉ឺនរៀល ,លោកស្រី ប៊ុន ពុទ្ធី ថវិកា៥ ម៉ឺនរៀល ,លោកស្រី ចាយ ចិន្តាមុន្នី ថវិកា៥ម៉ឺនរៀល, លោកស្រី សុខ សុវណ្ណារី ខោអាវ២១ កញ្ចប់, លោកស្រី រ័ត្ន សុភាព ថវិកា១០ម៉ឺន ៥ពាន់រៀល អង្ករ៥២៥គីឡូក្រាម ទឹកបរិសុទ្ធ ២៥យួរ នំប៉័ង៣០ដើម , លោកទូច ផុន និង លោកជំទាវ ក្រមា២១, ព្រះឋានចារី អ៊ុក ថុល ព្រះចៅអធិការវត្តព្រែកហូរ ស្ករស៤២គីឡូក្រាម ត្រីខ៨៤កំប៉ុង, អនុសាខាក្រុងតាខ្មៅ ថវិកា ២១ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ