ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការ​ណ៍​ពិ​ភព​លោក​សំ​ខាន់​ៗ​​កើត​ឡើង​ក្នុង​ថ្ងៃ​ទី​1​ខែ​មករា​

12 ឆ្នាំ មុន

*ឆ្នាំ​១៤៣៨
-ស្តេច​ Albert the Magnanimousបាន​ឡើក​គ្រង​រាជ្យ​ជាព្រះ​មហា​ក្សត្រ​របស់​ប្រទេស​ហុង​គ្រី ។
*ឆ្នាំ​១៦៥១
-ស្តេច ​Charles IIបាន​ឡើង​គ្រង​រាជ្យ​ជា​ព្រះមហា​ក្សត្រ​របស់​ប្រទេស​ស្កុតលែន​ ។​
​*ឆ្នាំ​១៧០៧
-ស្តេច​ចន​ទី​៥​បាន​ឡើង​គ្រង​រាជ្យ​ជា​មហា​ក្សត្រ​របស់​ប្រទេស​ព័រ​ទុយ​ហ្គាល់​។​
*ឆ្នាំ​១៧៣៩
-កោះ​ Bouvet Islandនៅ​មហា​សមុទ្រ​អា​ត្លង់​ទិក​​ខាង​ត្បូង​​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​រុក​រក​ជាតិ​បា​រាំង​ឈ្មោះ​ Jean-Baptiste Charles Bouvet de Lozier។
*ឆ្នាំ​១៧៧២
-សែក​ធ្វើ​ដំណើរ​លើក​ដំបូង​ដែល​អាច​ធ្វើ​ដំណើរ​បាន​ក្នុង​ទី​ក្រុង​អឺរ៉ុប​ចំនួន​៩០​ត្រូវ​បាន​ដាក់​លក់​នៅ​ទី​ក្រុង​ឡុង​ ។​

*ឆ្នាំ​១៤៣៨
-ស្តេច​ Albert the Magnanimousបាន​ឡើក​គ្រង​រាជ្យ​ជាព្រះ​មហា​ក្សត្រ​របស់​ប្រទេស​ហុង​គ្រី ។
*ឆ្នាំ​១៦៥១
-ស្តេច ​Charles IIបាន​ឡើង​គ្រង​រាជ្យ​ជា​ព្រះមហា​ក្សត្រ​របស់​ប្រទេស​ស្កុតលែន​ ។​
​*ឆ្នាំ​១៧០៧
-ស្តេច​ចន​ទី​៥​បាន​ឡើង​គ្រង​រាជ្យ​ជា​មហា​ក្សត្រ​របស់​ប្រទេស​ព័រ​ទុយ​ហ្គាល់​។​
*ឆ្នាំ​១៧៣៩
-កោះ​ Bouvet Islandនៅ​មហា​សមុទ្រ​អា​ត្លង់​ទិក​​ខាង​ត្បូង​​ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​រុក​រក​ជាតិ​បា​រាំង​ឈ្មោះ​ Jean-Baptiste Charles Bouvet de Lozier។
*ឆ្នាំ​១៧៧២
-សែក​ធ្វើ​ដំណើរ​លើក​ដំបូង​ដែល​អាច​ធ្វើ​ដំណើរ​បាន​ក្នុង​ទី​ក្រុង​អឺរ៉ុប​ចំនួន​៩០​ត្រូវ​បាន​ដាក់​លក់​នៅ​ទី​ក្រុង​ឡុង​ ។​
*ឆ្នាំ​១៨០១
-សហ​ភាព​សភា​របស់​រាជា​ណា​ចក្រ​ Great Britainនិង​រាជា​ណា​ចក្រ​អៀរ​ឡង់​បាន​សម្រេច​បង្កើត​ជា ចក្រ​ភព​ Great Britain និង​អៀរ​ឡង់។
*ឆ្នាំ​១៨០៤
-បា​រាំង​បាន​បញ្ចប់​ការ​គ្រប់​គ្រង​នៅ​ប្រទេស​ហៃ​ទី​។ ហៃ​ទី​បន្ទាប់​មក​បាន​ក្លាយ​ជា​សាធារណ​រដ្ឋ​ស្បែក​ខ្មៅ​ជា​លើក​ដំបូង​និង​ជា​ប្រទេស​ទទួល​បាន​ឯក​រាជ្យ​ទី​២​នៅ​អា​មេរិក​ខាង​ជើង​បន្ទាប់​ពី​សហ​រដ្ឋ​អា​មេរិក​។
*ឆ្នាំ​១៨០៨​
-​ការ​នាំ​ចូល​ទាសករ​ទៅ​ក្នុង​សហរដ្ឋ​អា​មេរិក​ត្រូវ​បាន​ហាម​ឃាត់​។
*ឆ្នាំ​១៨៣៣
-ចក្រ​ភព​អង់​គ្លេស​ទាម​ទារ​អធិប​តេយ្យ​ភាព​លើ​កោះ​ Falkland Islands។
*ឆ្នាំ​១៨៧៣
-ជប៉ុន​ចាប់​ផ្តើម​ប្រើ​ប្រាស់​ប្រតិ​ទិន​តាម​អឺរ៉ុប​ខាង​លិច​ហៅ​ថា Gregorian calendar។
*ឆ្នាំ​១៨៧៧
​-ម្ចាស់​ក្សត្រី វិច​តូ​រី​យ៉ា​របស់​ចក្រ​ភព​អង់​គ្លេស​ត្រូវ​បាន​ប្រកាស​ជា​អធិរាជិនី​គ្រប់​គ្រង​ប្រទេស​ឥណ្ឌា ។​
*ឆ្នាំ១៨៩០
-ប្រទេស​អេរី​ទ្រា​ត្រូវ​បាន​បញ្ចូល​ជា​ប្រទេស​ស្ថិត​ក្រោម​អា​ណា​និគមអុីតា​លី​។
*ឆ្នាំ​១៨៩៩
​-ការ​គ្រប់​គ្រង​របស់​អេស្ប៉ាញ​ក្នុង​ប្រទេស​គុយ​បា​ត្រូវ​បាន​បញ្ចប់​។
*ឆ្នាំ​១៩០១
-ប្រទេស​នី​ហ្សេរី​យ៉ា​បាន​ក្លាយ​ជា​រដ្ឋ​ក្នុង​អា​ណា​ព្យាបាល​របស់​អង់​គ្លេស​ ។​
*ឆ្នាំ​១៩១២
-​របប​សាធា​រណ​រដ្ឋ​​ចិន​ត្រូវ​បាន​បង្កើត​ឡើង​ដែល​មាន​លោក​ស៊ុន យ៉ាត​សេន​ជា​ប្រធា​នា​ធិបតី​ហើយ​ដែល​ក្រោយ​មក​អំ​ណាច​នេះ​ធ្លាក់​ទៅ​លើ​ដៃ​លោក​យួន ស៊ី​ខាយ​ (Yuan Shikai)ជា​អតីត​មេទ័ព​រាជកា​រឆេង​។
*ឆ្នាំ​១៩១៦​
-កង​ទ័ព​អា​ល្លឺ​ម៉ង់​បាន​ប្រគល់​​រដ្ឋ​ធា​នី​Yaoundéនិង​ប្រទេស​អា​ណា​និគម​កា​មេរូន​របស់​ខ្លួន​ទៅ​អង់​គ្លេស​ ហើយ​បាន​ធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​ដែន​ដី​អាណា​និគម​របស់​អេស្ប៉ាញ​ Spanish Guinea។
*ឆ្នាំ​១៩២៧​
-​តួកគី​ចាប់​ផ្តើម​ប្រើ​ប្រាស់​ប្រតិ​ទិន​តាម​អឺរ៉ុប​ខាង​លិច​ហៅ​ថា Gregorian calendar។
*ឆ្នាំ​១៩៣៩
-​ទី​ក្រុង​ស៊ីដនី ប្រទេស​អូ​ស្ត្រា​លី​បាន​ឡើង​កំ​ដៅ​ខ្លាំង​ដល់​៤៥ដឺក្រេ​។
*ឆ្នាំ​១៩៤២​
-ឯក​សារ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២​ដែល​មាន​ឈ្មោះ​ថា Declaration by United Nationsត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​ដោយ​២៦​ប្រទេស​។
*ឆ្នាំ​១៩៤៧
-តំបន់​ដែល​វាយ​ចូល​កាន់​កាប់​ដោយ​​អា​មេរិក​និង​អង់​គ្លេស​នៅ​ប្រទេស​អា​ល្លឺ​ម៉ង់​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២​ត្រូវ​បញ្ចូល​ទៅ​ជា​តំបន់​ឈ្មោះ​ Bizone ហើយ​ដែល​ក្រោយ​មក​ក្លាយ​ជា​សា​ធារ​ណរដ្ឋ​សហ​ព័ន្ធ​អា​ល្លឺម៉ង់​ ។​
*ឆ្នាំ​១៩៤៨​
-រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​អុីតា​លី​បាន​ចូល​ជា​ធរមាន ។
*ឆ្នាំ​១៩៤៩
-បទ​ឈប់​បាញ់​គ្នា​របស់​អង្គការ​សហ​ប្រជា​ជាតិ​បាន​ចូល​ជា​ធរមាន​នៅ​ក្នុង​រដ្ឋ​កា​ស្មៀ​១​នាទី​មុន​ពេល​ចូល​ដល់​ពាក់​កណ្តាល​យប់​។ ព្រោះ​ហេតុ​នោះ​សង្គ្រាម​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ក៏​បាន​បញ្ឈប់​។
*ឆ្នាំ​១៩៥៦
-សាធារណ​រដ្ឋ​ស៊ូ​ដង់​ទទួល​បាន​ឯក​រាជ្យ​ពី​អេហ្ស៊ីប​និង​ចក្រ​ភព​អង់​គ្លេស​។
*ឆ្នាំ​១៩៥៨
-សហគម​ន៍​អឺរ៉ុប​ត្រូវ​បាន​បង្កើត​ឡើង​ ។​
*ឆ្នាំ​១៩៦០
​-សាធារណរដ្ឋ​កា​មេរូន​ទទួល​បាន​ឯក​រាជ្យ​ពី​បា​រាំង​និង​ចក្រភព​អង់គ្លេស​។
*ឆ្នាំ​១៩៦២
-ប្រទេស​ដែន​កោះ​ Western Samoaទទួល​បាន​ឯក​រាជ្យ​ពី​ប្រទេស​ណូ​វែល​ហ្សេ​ឡង់ ។​
*ឆ្នាំ​១៩៦៤
-សហ​ព័ន្ធ​ Rhodesiaនិង​​ Nyasalandត្រូវ​បាន​បែង​ចែក​ជា​សាធារណរដ្ឋ​ឯក​រាជ្យ​របស់​ហ្សំ​ប៊ីម៉ា​ឡា​វី​និង​និង​រ៉ូ​ដេស៊ី​ដែល​គ្រប់​គ្រង​ដោយ​អង់​គ្លេស​។
*ឆ្នាំ​១៩៧១
-ការ​ផ្សាយ​ពាណិជ្ជ​កម្ម​បា​រី​ត្រូវ​បាន​ហាម​ឃាត់​នៅ​លើ​ទូ​រទស្ស​ន៍​អា​មេរិក​។​
*ឆ្នាំ​១៩៧៣
-ដា​ណឺម៉ាក​ ចក្រ​ភព​អង់​គ្លេស​និង​សាធារណ​រដ្ឋ​អៀរឡង់​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​សហគមន៍​អឺរ៉ុប​ ។​
*ឆ្នាំ​១៩៧៨
-យន្ត​ហោះ​ធុន​ប៊ូអុីង​៧៤៧​នៃ​ជើង​ហោះ​ហើរ​លេខ​៨៥៥​រ​បស់​ឥណ្ឌា​បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​នៅ​ខាង​ក្រៅ​ឆ្នេរ​ Bombayសម្លាប់​អស់​អ្នក​ដំណើរ​២១៣នាក់​។​
*ឆ្នាំ​១៩៧៩
-​សាធារណរដ្ឋ​ប្រជាមា​និត​ចិន​និង​សហ​រដ្ឋ​អា​មេរិក​បង្កើត​ចំណងការ​ទូត​ជា​ផ្លូវ​ការ​ ។​
*ឆ្នាំ​១៩៨១
​-សាធារណ​រដ្ឋ​ក្រិច​ត្រូវ​បាន​ទទួល​ឱ្យ​ចូលទៅ​ក្នុង​សហ​គមន៍​អឺរ៉ុប​។
*ឆ្នាំ​១៩៨៤
​-ព្រុយ​ណេ​ទទួល​បាន​ឯក​រាជ្យ​ព​ី​ចក្រ​ភព​អង់​គ្លេស​ ។​
*ឆ្នាំ​១៩៨៦
-​ប្រទេស​អេស្ប៉ាញ​និង​ព័រទុយ​ហ្គាល់​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​សហ​គមន៍​អឺរ៉ុប​ ។​
*ឆ្នាំ​១៩៩៣
​-ឆេកូ​ស្លូ​វ៉ា​គី​ត្រូវ​បាន​បែង​ចែក​ជា​សាធា​រណ​រដ្ឋ​ស្លូ​វ៉ាក និង​សា​ធារណរដ្ឋ​ឆែក​។
*ឆ្នាំ​១៩៩៥
-ប្រទេស​ស៊ុយអែត អូ​ទ្រី​សនិង​ហ្វាំង​ឡង់​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សហភាព​អឺរ៉ុប​។​
*ឆ្នាំ​១៩៩៧
-អ្នក​កា​ទូត​ហ្គាណា លោក​កូ​ហ្វុី​ អា​​ណាន់​ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​លេ​ខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ។​
*ឆ្នាំ​១៩៩៨
-​ធនាគារ​កណ្តាល​អឺរ៉ុប​ត្រូវ​បាន​បង្កើត​ឡើង។​
*ឆ្នាំ​១៩៩៩
​-រូបិយ​ប័ណ្ណ​អឺរ៉ូ​ត្រូវ​បាន​ដាក់​ឱ្យ​ចរាចរ​នៅ​ក្នុង​ប្រទេស​ចំនួន​១១​ដែល​ជា​សមា​ជិក​សហ​ភាព​អឺរ៉ុប​(​លើក​លែង​តែ​អង់គ្លេស ដា​ណឺម៉ាក ក្រិច​និង​ស៊ុយអែត​) ។​
*ឆ្នាំ​២០០៧
-ប្រទេស​ប៊ុល​ហ្គា​រី និង​រ៉ូ​ម៉ា​នី​ចូល​រួម​ជា​ផ្លូវ​ការ​ជា​មួយ​​​សហ​ភាព​អឺរ៉ុប​ ហើយ​ភា​សា​របស់​ប្រទេស​ទាំង​ពីរ​នេះ​រួម​នឹ​ង​ភាសា​ប្រទេស​អៀរ​ឡង់​​បាន​ក្លាយ​ជា​ភា​សា​ផ្លូវ​ការ​របស់​សហភាព​អឺរ៉ុប។
​*ឆ្នាំ​២០០៩
​-មនុស្ស​៦៦​នាក់​បាន​ស្លាប់​បន្ទាប់​ពី​ឆេះ​ក្លឹប​កំ​សាន្ត​រាត្រី​មួយ​នៅ​ក្រុង​បាង​កក​ប្រទេស​ថៃ​ ។​
*ឆ្នាំ​២០១០
-​ការ​បំ​ផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​ក្នុង​រថយន្ត​មួយ​នៅ​ឯ​កម្ម​វិធី​ប្រកួត​បាល់​ទះ​មួយ​នៅ​ក្នុង​ទី​ក្រុង​ Lakki Marwatប្រទេស​ប៉ា​គី​ស្ថាន​សម្លាប់​អស់​មនុស្ស​១០៥​នាក់​និង​របួស​ជា​ង​១០០​នាក់​ ៕​​