ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងវ័យជំទង់​រើស​អេត​ចាយ​​​ម្នាក់​​ជិះ​កង់​ត្រូវ​​​​រថយន្តបុក​ស្លា.ប់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​ក្មេង​វ័យ​ជំ​ទង់​​មាន​មុខ​របរ​​​អ្នក​​រើស​​អេត​ចាយ​ម្នាក់​​ កាល​ពី​ម៉ោង​១០​​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៩​ ធ្នូ​ ត្រូវ​​រថយន្ត​បុក​​ស្លា.ប់​នៅ​ចំណុច​មុខ​វិ​មាន​សន្តិ​ភាព​ តាម​បណ្តោយ​​ម​ហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ស្ថិត​ក្នុង​សង្កាត់​មិត្ត​ភាព ខណ្ឌ​៧​មករា​ ​រាជ​ធានី​ភ្នំពេញ ។ ក្មេង​វ័យ​ជំ​ទង់​​​​រង​គ្រោះ​​​ឈ្មោះ​ស៊ិន សី​លា ភេទ​ប្រុស ​អាយុ​១២​ឆ្នាំ ​មុខ

រាជធានីភ្នំពេញ ៖​ ​ក្មេង​វ័យ​ជំ​ទង់​​មាន​មុខ​របរ​​​អ្នក​​រើស​​អេត​ចាយ​ម្នាក់​​ កាល​ពី​ម៉ោង​១០​​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៩​ ធ្នូ​ ត្រូវ​​រថយន្ត​បុក​​ស្លាប់​នៅ​ចំណុច​មុខ​វិ​មាន​សន្តិ​ភាព​ តាម​បណ្តោយ​​ម​ហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ស្ថិត​ក្នុង​សង្កាត់​មិត្ត​ភាព ខណ្ឌ​៧​មករា​ ​រាជ​ធានី​ភ្នំពេញ ។ ក្មេង​វ័យ​ជំ​ទង់​​​​រង​គ្រោះ​​​ឈ្មោះ​ស៊ិន សី​លា ភេទ​ប្រុស ​អាយុ​១២​ឆ្នាំ ​មុខ​​របរ​​អ្នក​ដើរ​រើស​អេត​ចាយ​​ ស្នាក់​នៅ​ផ្ទះ​ជួល​​​​ភូមិ​សែន​​សុខ ​សង្កាត់​​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​​សុខ រាជ​ធានី​ភ្នំពេញ ។

ប្រ​​ភព​ព័ត​៌​មាន​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាង​លើ​​យុវជន​ជំ​ទង់​​ឈ្មោះ​ស៊ិន សីលា បាន​ជិះ​កង់​កញ្ចាស់​១​គ្រឿង ​ម្នាក់​ឯង​ហើយ​​ឪពុក​​​​​អូស​​​រ៉ឺ​ម៉ក​តាម​ពីក្រោយ​ចេញ​ដំណើរ​ពី​កើត​ទៅ​លិច​​តាម​បណ្តោយ​ម​ហា​វិថី​​សហ​ព័ន្ធ​រស្ស៊ី ​ក្នុង​គោល​បំណង​ទៅ​​ផ្ទះ​ជួល​នៅ​​​ភូមិ​សែន​សុខវិញ ។ លុះ​ដល់​​មុខ​វិ​មាន​សន្តិ​ភាព​​​ជាប់​ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី​​ទំនង​ឃើញ​មាន​កំ​ប៉ុង​អេត​ចាយ​ ដែល​គេ​ចោល​​នៅ​ផ្លូវ​ម្ខាង​​ យុវជន​វ័យ​ជំ​ទង់​​រូប​នោះ​បាន​ជិះ​កង់​ឆ្លង​កាត់​ផ្លូវ ដើម្បី​ទៅ​រើស​អេត​​ចាយ​នោះ ខណៈ​ពេល​ឆ្លង​ផុត​គំនូស​​ផ្លូវ​ស្រាប់​តែ​មាន​រថយន្ត​ឡិច​ស៊ីស ​RX300 ​មួយ​គ្រឿង ដែល​​សាក្សី​បាន​ឃើញ​​ ពាក់​ស្លាក​លេខ​​​​ ភ្នំេពញ​​2Q-0161 បើក​យ៉ាង​លឿន​ពី​ទិស​ខាង​​លិច​បញ្ច្រាស​​ទិស​គ្នា​​ទៅ​បុក​យុវជន​​រើស​អេត​ចាយ​​​ចំ​ពេញ​ទំ​ហឹង​​​​ទាំង​​កង់​ ទាំង​មនុស្ស​ប៉ើង​ជាង​២០​ម៉ែត្រ បណ្តាល​ឱ្យ​ស្លាប់​នៅ​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

ក្រោយ​ពី​រថយន្ត​បុក​ស្លាប់​​សព​យុវជន​​វ័យ​ជំទង់​ឈ្មោះ​ស៊ិន សី​លា ​​ត្រូវ​បាន​ឪពុក​ម្តាយ​ដឹក​ទៅ​តម្កល់​ទុក​នៅ​ឈាប​ន​ដ្ឋាន​វត្ត​ទឹក​ថ្លា ដើម្បី​ធ្វើ​បុណ្យ​បូ​ជា ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​សង្វេគ​នោះ​ត្រង់​ថា ​ឪពុក និង​ម្តាយ​គ្មាន​ប្រាក់​សម្រាប់​​ធ្វើ​បុណ្យ​បូជា​​​កូន​ទេ គឺ​មាន​តែ​ទឹក​ភ្នែក និង​បាន​ប្រ​គល់​ទៅ​​អាចារ្យ​ភ្លុក​ចាត់​ចែង​តាម​របៀប​របប​នៅ​ទី​ប៉ា​ឆា​នោះ​ទៅ ។​ ករណី​ខាងលើ​នេះ ​សមត្ថ​កិច្ច​​​នគរ​​បាល​ជំនាញ​វាស់​វែង​​ ខណ្ឌ​៧​មករា​ ​​បាន​ពិនិត្យ​កន្លែង​កើត​ហេតុ និង​បានធ្វើ​​ការ​វាយ​តម្លៃ​​បាន​ឱ្យ​ឃើញ​ថា យុវជន​រង​គ្រោះ​ពិត​ជា​ឆ្លង​កាត់​​ខុស​ច្បាប់​​ចរាចរណ៍​ហើយ​បណ្តាល​ឱ្យ​រថយន្ត​បុក​ស្លាប់ ។ តែ​អ្នក​បើក​បរ​ក៏​មាន​កំ​ហុស​​ដែរ ពេល​បុក​ម​នុស្ស​ស្លាប់​ហើយ​បើក​គេច​ខ្លួន​ ​​សូម្បី​​មាន​អ្នក​រត់​ម៉ូតូ​ឌុប​​ដេញ​តាម​ឃាត់​ក៏​មិនឈប់​​​ដែរ ។

សរុប​មក​វិញ នគរ​បាល​ជំនាញ​​ផ្នែក​សណ្តាប់​​ធ្នាប់​​​​​ចរាចរ​ខណ្ឌ​៧​មករា សំណូម​ពរ​​ឱ្យ​អ្នក​បើក​បរ​រថយន្ត​​​បុក​​ជន​រង​គ្រោះ​ស្លាប់ ​ដូច​ភិន​ភាគ​សាក្សី​បាន​បញ្ជាក់​ខាង​លើ​ឱ្យ​ចូល​​ទៅ​ដោះ​ស្រាយ​ជា​មួយ​ភាគី​ម្ខាង​​ទៀត​​ ចៀស​វាង​កុំ​​ឱ្យ​សមត្ថ​កិច្ច​ធ្វើ​លិខិត​កោះ​ហៅ​​នាំ​ខាត​ពេល​វេលា​ ។ នគរ​បាល​ខណ្ឌ​៧​មករា ​បាន​អះ​អាង​ថា ​អ្នក​បើក​បរ​រថយន្ត​មិន​ខុស​ទេ តែ​យោង​តា​ម​ការ​ស្លាប់​បាត់​បង់​ជីវិត​​យុវជន​​​​ជំ​​ទង់​​រើស​អេត​ចាយ​​ពាក់​ព័ន្ធ​នឹង​អ្នក​បើក​បរ​​រថយន្ត​នោះ​គួរ​តែ​ចូល​ខ្លួន​​ដោះ​ស្រាយ​​គ្នា​ទៅ ម្យ៉ាង​ទៀត​ក៏ត្រូវ​​​មាន​ម​នុស្ស​​ធម៌​ដល់​ជន​រង​គ្រោះ​ដែរ ​​អា​ណិត​​ជី​វិត​​ជន​ក្រី​ក្រ​​ផង ដែល​​ជីវិត​អ្នក​រើស​អេត​ចាយ​​គ្មាន​​ប្រាក់​១​រៀល​សោះ​​នោះ ។ ​បើ​សិន​ជា​ចង់​គេច​វេស​ក៏​មិន​អាច​គេ​ច​បាន​ឡើយ ព្រោះ​សមត្ថ​កិច្ច​បាន​ស្គាល់​​អត្ត​សញ្ញាណ​​អ្នក​បើក​​បរ​នោះ​អស់​ហើយ ៕           ប៊ុន​ណាក់