ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

លទ្ធផល​ប្រកួត​ប្រដាល់​នៅ​លើ​រេ​ញ​បាយ័ន​-​TV5

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០១០ ម៉ោង ១៣:៣៩

លោក​អាជ្ញាកណ្ដាល​លើកដៃ ជ័យ កុសល ឈ្នះ ពេជ្រ សីហា លើក​ទី​២​នៅ​រេញ​បាយ័ន

កោះសន្តិភាព

លោក​អាជ្ញាកណ្ដាល​លើកដៃ ជ័យ កុសល ឈ្នះ ពេជ្រ សីហា លើក​ទី​២​នៅ​រេញ​បាយ័ន

រាជធានី​ភ្នំពេញ ៖ ក្នុង​ការ​ប្រកួត​សង សឹក​នៅ​លើ​សង្វៀន​ស្ថានីយទូរទស្សន៍​បាយ័ន កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​៣០ ឧសភា កន្លង​មកនេះ ពេជ្រ សីហា មក​ពី​ក្លឹ​ប​ក្រសួងការពារ​ជាតិ ត្រូវ​ចាញ់​ពិន្ទុ​ជ័យ កុសល មក​ពី ក្លឹ​ប​ព្រះខ័នរាជ្យ​ម្ដងទៀត ។ ការ​ជួប​ប្រកួត ទាំង​៥​ទឹក​នោះ គឺ​ពោរពេញ​ទៅ​ដោយ​ភាព ស្វិតស្វាញ​ខ្លាំង​ណាស់ ។ ផ្ទៃមុខ​របស់​អ្នក​ទាំង ២ ត្រូវ​ទទួល​រង​នូវ​ការ​វាយប្រហារ​ដូច​គ្នា​ជ័យ កុសល ត្រូវ​កណ្ដាប់ដៃ​របស់​សីហា ហើយ​សីហា​ក៏​ត្រូវ​នឹង​កែង​របស់​កុសល​ដែរ ។ នៅ​ទឹក​ទី​៣ ជ័យ កុសល ត្រូវ​សីហា ដាល់ ត្រូវ​បណ្ដាល​ឱ្យ​ប៉ោង​ក្រោម​ភ្នែក​ខាងស្ដាំ ប៉ុន្ដែ​ចូល​ទឹក​ទី​៤ ក៏​ត្រូវ​កុសល​វាយ​កែង បណ្ដាល​ឱ្យ​បែក​ចិញ្ចើម​ឆ្វេង​វិញ​ដែរ ។

គូ​នេះ ពិតជា​ស័ក្ដិ​សមជា​គូ​សងសឹក ព្រោះ​អ្នក​ទាំង២​ប្រកួត​គ្នា​មិន​ប្រណី និង​មិន​សន្សំ​កំលាំងទេ ។ គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៥ មេ​សា កន្លង មក ពេជ្រ សីហា ធ្លាប់​ប្រកួត​ចាញ់​ពិន្ទុជ័យ កុសល ម្ដង​រួច​មក​ហើយ​នៅ​លើ​សង្វៀន ស្ថានីយទូរទស្សន៍​ប៉ុ​សិ៍្ដ​លេខ​៥ លុះ​ពេល​ប្រកួត សងសឹក​នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​បាយ័ន​នេះ គេ​ត្រូវ​ចាញ់​ពិន្ទុ​ម្ដងទៀត ។ ការ​ចាញ់ លើក​ទី​១ ហាក់ដូចជា​ស្ថិត​ក្នុង​ភាព​ប្រដំ ប្រស​ង ប៉ុន្ដែ​លើក​នេះ​ជ័យ កុសល មាន ប្រៀប​ដាច់​តែ​ម្ដង ។ ក្នុង​នាម​ជា​សិស្ស​ច្បង ជ័យ កុសល មិន​ចុះ​ញ៉ម​ជាមួយ​សិស្ស​ប្អូន​ទេ​។


មាន​កីឡាករ​ប្រដាល់​ជើង​ថ្មី​ចំនួន​៤​គូ ទៀត ដែល​ត្រូវ​ប្រកួត​ជំ​រុះ​ឈាន​ទៅ​ដណ្ដើម ប្រាក់​លាន​ពី​ក្រុមហ៊ុន​ជីប ម៉ុង ដែល​ជា​លទ្ធ ផល គឺ​គី​ន សំបូរ មក​ពី​ក្លឹ​ប​៧​មក​រា​អមតៈ បាន​យកឈ្នះ​ពិន្ទុ សុខ វន មក​ពី​ក្លឹ​បក​ង​រាជ អាវុធហត្ថ​ខេត្ដកំពង់ស្ពឺ ។ គូ​នេះ​ភាគច្រើន គេ​ប្រើ​ដៃ​ដាល់​គ្នា​ដូច​វាយ​សាកល​ដែរ ។ នៅ ទឹក​ទី​៣ សុខ វន ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្ដង ដោយសារ​រង​នឹង​កណ្ដាប់ដៃ​របស់​សំបូរ​ច្រើនពេក ។ នៅ​ទឹក​ទី​៤ សុខ វន បាន​ប្ដូរ​កែង វាយ​ត្រូវ​ក្រោម​ភ្នែក​ស្ដាំ​របស់​សំបូរ​បណ្ដាល​ឱ្យ​មាន​របួស តែ​មិន​ធ្ងន់ធ្ងរ​ទេ ចប់​ការ​ប្រកួត គី​ន សំបូរ ជា​អ្នក​ឈ្នះ​ដោយ​ពិន្ទុ ។

សល់ ប៊ុ​ន​ហូ​វ មក​ពី​ក្លឹ​ប​អាស៊ី​កីឡា ប្រកួត​ឈ្នះ​ពិន្ទុ​ជាតិ សុខ​ខេ​ង មក​ពី​ក្លឹ​ប​បាក់ ខែង​កីឡា ។ ចាប់ផ្ដើម​ភ្លាម ប៊ុ​ន​ហូ​វ ប្រើ  ស្នៀត​ជង្គង់​ចូល​វាយលុក​រហូត​ពេល​ខ្លះ​ធ្វើ​ឱ្យ សុខ​ខេ​ង ខ្លាចរអា​យ៉ាង​ខ្លាំង ។ សុខ​ខេ​ង ព្យាយាម​ប្រើ​កណ្ដាប់ដៃ​វាយបក​វិញ​ដែរ ប៉ុន្ដែ​គេ​ហាក់ដូចជា​ខ្លាច​ជង្គង់​ប៊ុ​ន​ហូ​វ ។ពូន សុវណ្ណ​គិរី មក​ពី​ក្លឹ​ប​និរោធ​មាន​ជ័យ ប្រើ​ជង្គង់​ផ្ដួល​ឈិ​ន លន់ មក​ពី​ក្លឹ​បរ​ស្មី​កុមារ កំព្រា​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។ រីឯ​មាស សា​រិ​ទ្ធ មក​ពី​ក្លឹ​ប​ប្រដាល់​ក្រុង​ប៉ោយ​ប៉ែ​ត ប្រើ កណ្ដាប់ដៃ​ផ្ដួល​ពុទ្ធ សំ​ប៊ុ​ន​តាត មក​ពី​ក្លឹ​ប​ពុទ្ធ សេរី​វង្ស​ព្រែក​តា​ទែន ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​១​។ចំពោះ​អ្នក​ប្រដាល់​ទាំង​៤​គូ​ខាងលើ​នេះ សំរាប់​អ្នក​ឈ្នះ​មាន​គី​ន សំបូរ​, សល់ ប៊ុ​ន​ហូ​វ​, ពូន សុវណ្ណ​គិរី និង​មាស សា​រិ​ទ្ធ ត្រូវ​ត្រៀម ទៅ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ជីប ម៉ុង នៅ​២​សបា្ដហ៍​ក្រោយ​ទៀត ។


នៅ​លើ​សង្វៀន​ប្រដាល់​ស្ថានីយទូរទស្សន៍​ប៉ុ​សិ៍្ដ​លេខ​៥ នា​រសៀល​ថ្ងៃ​ទី​៣០ ឧសភា នេះ​ដែរ សួង សុវណ្ណ​ថា មក​ពី​ក្លឹ​ប​ក្រសួង​ការ ពារ​ជាតិ​ប្រកួត​ឈ្នះ​ពិន្ទុ រឿង សោ​ភ័​ណ្ឌ មក​ពី ក្លឹ​ប ខេមរៈ​កីឡា ។ រឿង សោ​ភ័​ណ្ឌ ដែល មួយ​រយៈ​ចុង​ក្រោយ​នេះ មិន​ធ្លាប់​ចាញ់​សោះ នោះ​នៅ​ពេល​ប៉ះ​ជាមួយ​សួង ស​វុ​ណ្ណ​ថា គេ នៅ​តែ​ខ្លាំង ប៉ុន្ដែ​អាស្រ័យ​ដោយ​សុវណ្ណ​ថា ជា​រៀមច្បង និង​ជា​ជើង​ខ្លាំង​១​រូប​ដែរ ទើប សោ​ភ័​ណ្ឌ មិន​អាច​យកឈ្នះ​បាន ។ នៅ ទឹក​ទី​៥ ក្រោម​ភ្នែក​ខាងឆ្វេង​របស់​សោ​ភ័​ណ្ឌ មាន​បញ្ហា​ដោយសារ​ស្នៀត​កែង​របស់​សួង សុវណ្ណ​ថា ទោះបីជា​យ៉ាងណា ការ​ប្រកួត​បាន បន្ដ​ដល់ទី​បញ្ចប់ ហើយ​សុវណ្ណ​ថា  ឈ្នះ​ដោយ ពិន្ទុ ។


សុខ សុវណ្ណ មក​ពី​ក្លឹ​ប​ប្រដាល់​ខេត្ដ​កោះ កុង ប្រកួត​ឈ្នះ​ពិន្ទុ យស់ សំ​អាល់ មក​ពី​ក្លឹ​ប ឃ្លាំងមឿង​កីឡា។ កាលពី​ពេល​ផ្គូផ្គង​គូ នេះ សុខ សុវណ្ណ ត្រូវ​ប្រកួត​ជាមួយ​សឺ​ន ចាន់ វិ​រៈ មក​ពី​ក្លឹ​ប​សិង្ហ​កីឡា ប៉ុន្ដែ​ដោយសារ បញ្ហា​សុខភាព ទើប​យក​យស់ សំ​អាល់ មក ជំនួស​វិញ ។ ក្នុង​ការ​ប្រកួត​ទាំង​៥​ទឹក​នោះ  សុខ សុវណ្ណ មិនមែន​ឈ្នះ​សំ​អាល់​ដោយ ស្រួល​នោះ​ទេ។ សរ សី មក​ពី​ក្លឹ​ប​អេ​ភូ​ថង​កីឡា ប្រកួត ឈ្នះ​ពិន្ទុ​សៅ ប៊ុ​ន​នឿ​ន មក​ពី​ក្លឹ​ប​ក្រសួង មហាផ្ទៃ ។ ចំណុចខ្សោយ​ដែល​ជា​បញ្ហា សំរាប់​ប៊ុ​ន​នឿ​ន គឺ​បញ្ហា​កំលាំង ខណៈ​ដែល សរ សី មាន​ថាមពល​ពេញ​សំរាប់​ការ​ប្រកួត ទាំង​៥​ទឹក ។

ប៊ុ​ន​នឿ​ន មានឱកាស​តដៃ​ជា មួយ​សរ សី បាន​តែ​៣​ទឹក​ប៉ុណ្ណោះ លុះ​ចាប់ពី ទឹក​ទី​៤​ទៅ​*​គេ​ស្ទើរតែ​ក្លាយជា​បាវ​សាក់ ជា ពិសេស​នៅ​ទឹក​ទី​៥ សៅ​*​ប៊ុ​ន​នឿ​ន ត្រូវ​អាជ្ញា កណ្ដាល​រាប់​ដល់​៨ ដោយសារ​រង​នឹង​ការ ដាល់​របស់​សរ សី ។ ជា ឆៃ​យ៉ា មក​ពី​ក្លឹ​ប​ខេ​ម​រិ​ន្ទ​មាន​ឫទ្ធិ ប្រើ  ជង្គង់​ផ្ដួល​នួន លី​ម មក​ពី​ក្លឹ​ប​តា​ឡី​ដំរី​មាន ឫទ្ធិ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ។ រីឯ​ការ​ប្រកួត ជា​លក្ខណៈ​សាកល​វិញ​ឡុ​ង ឡាំ​ដា មក​ពី​ក្លឹ​ប សាល​វ័​ន្ដ​កីឡា ប្រកួត​ឈ្នះ​ពិន្ទុ ចាន់ វិបុល មក​ពី​ក្លឹ​ប​ក្រសួងមហាផ្ទៃ ៕

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd