ថ្ងៃព្រហស្បត្ត៏ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សម្តេចតេជោ ហ៊ុន ​សែន បញ្ជា​ឱ្យ​អាជ្ញា​ធរ​​ខេត្ត-ក្រុង​ធ្វើ​បញ្ជី​គ្រប់​គ្រង​ដីធ្លី​​ប្រជា​ពល​ រដ្ឋ​​ឱ្យ​ច្បាស់​លាស់​ទំហំត្រឹម​៥​ហិកតា

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ១៣:៣៨

ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

រាជធានីភ្នំពេញ ៖ សម្តេចតេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​បាន​ដាក់​បទ​បញ្ជា​​ទៅ​អាជ្ញា​ធរ​ខេត្ត-ក្រុង​ថា ត្រូវធ្វើ​បញ្ជី​ពិនិត្យ​មើល​ដី​ធ្លី​​បង​ប្អូន​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់​លាស់​ត្រឹមត្រូវ​ ហើយ​តម្រូវ​ឱ្យ​​ពួកគាត់​​គ្រប់​គ្រង​​ក្នុង​មួយ​​គ្រួសារ​​ទំហំ​៥​ហិក​តា​ប៉ុណ្ណោះ មិន​ឱ្យ​អ្នក​ណា​វាត​ទីធំ​​ជាង​នោះ​​ទៀតទេ ។

សម្តេច​​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​បាន​​មាន​ប្រសាសន៍​បញ្ជា​មឺុង​ម៉ាត់​​បែប​នេះ ក្នុង​ឱកាស​ដឹក​​នាំ​​មន្ត្រីជាន់​ខ្ពស់​រដ្ឋា​ភិបាល​​មួយ​ក្រុម​អញ្ជើញ​​ចុះ​ពិនិត្យ​​ការ​ដ្ឋាន​សំណង់​វារី​អគ្គិ​សនី​​អាតៃ ស្ថិត​ក្នុង​ភូមិ​ឆាយ​លូក ឃុំ​​អូរ​សោម ស្រុក​វាល​វែង ​នា​វេលា​ព្រឹក​ថ្ងៃទី​២៦ ធ្នូ ២០១១ នេះ​ បន្ទាប់​ពី​សាង​សង់​​អស់​រយៈ​ ពេល​​​ជាង​៣​ឆ្នាំ​មក​ហើយ ។

ទំនប់​​សំណង់​​វារី​អគ្គិ​សនី​​អាតៃ​នេះ​ចែក​ចេញ​ជា​ពី​​ផ្នែក គឺ​ផ្នែក​ទី​១ ​មាន​ថាម​ពល​​២០​មេហ្គា​វ៉ាត់​ និង​ផ្នែក​ទី​២ ​មាន​ថាម​ពល​១០០​មេ​ហ្គា​វាត់​ ​សរុប​ទាំង​អស់​១២០​មេហ្គាវ៉ាត់ ​ហើយ​ថាម​ពល​​២០​មេហ្គាវ៉ាត់ ​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រើ​​ប្រាស់​នៅ​ឆ្នាំ​២០១៣ ​ខាងមុខ​ និង​បន្ទាប់​មក​​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ទៀត​​នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ថាម​ពល​១០០​មេហ្គា​វ៉ាត់​ទៀត​ដែល​សរុប​ទៅ គឺ​១២០​មេហ្គាវ៉ាត់ ។ ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្ត​បាត់​ដំបង៕            ច័ន្ទថា

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 23-02-2012 ម៉ោង 08:18 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0264,032
បាត ថៃឡង់ (1USD)30.730.77
ដុង វៀតណាម (1USD)20,72020,800
យ៉េន ជប៉ុន (10.000JPY)124124.5
ដុល្លារ សិង្ហបូរី (100SGD)79.580
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.732.9
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.3
ផោន អង់គ្លេស (100GBP)156156.5
ដុល្លារ អូស្ត្រាលី (100AUD)105.5106
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)100100.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1202,130
 

qbmore - Cambodia Advance Communication Ltd