ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ីសRX300 បោះ​ពួយ​បុក​ដើម​​ក្ងោក​​បាក់​១​ដើម​ និង​ក្រឡាប់​ច្រើន​ត្រឡប់​របួស​​២​នាក់​

12 ឆ្នាំ មុន

រាជជ​ធានី​ភ្នំពេញ ៖​ រថយន្ត​ម៉ាក​ឡិច​ស៊ីស​RX៣០០ ពណ៌​ខ្មៅ​ បាន​បោះ​ពួយ​ទៅ​បុក​ដើម​ក្ងោក​បណ្តាល​ឱ្យ​បាក់​រាបដល់​ដី​អស់​១ដើម​ និង​ថែម​ទាំង​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ខ្ទាត​ចម្ងាយ​ពី​ដើម​ក្ងោក​ប្រមាណ​ជា ​២០​ម៉ែត្រ​ រួច​ងើប​ឈរ​​ឡើង​វិញ​ ​បែរ​ក្បាល​ទៅ​ទិស​ខាង​ជើងដែល​​មុន​ពេល​កើត​ហេតុ​រថយន្ត​នេះ​បាន​ធ្វើ​ដំណើរ ​ពីលិច​ទៅ​កើត​ ។ ចំណែក​អ្នក​បើក​បរ​​ដែល​ស្រវឹង​​ស្រា​ និងអ្នក​​រួម​

រាជជ​ធានី​ភ្នំពេញ ៖​ រថយន្ត​ម៉ាក​ឡិច​ស៊ីស​RX៣០០ ពណ៌​ខ្មៅ​ បាន​បោះ​ពួយ​ទៅ​បុក​ដើម​ក្ងោក​បណ្តាល​ឱ្យ​បាក់​រាបដល់​ដី​អស់​១ដើម​ និង​ថែម​ទាំង​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ខ្ទាត​ចម្ងាយ​ពី​ដើម​ក្ងោក​ប្រមាណ​ជា​២០​ម៉ែត្រ​ រួច​ងើប​ឈរ​​ឡើង​វិញ​ ​បែរ​ក្បាល​ទៅ​ទិស​ខាង​ជើងដែល​​មុន​ពេល​កើត​ហេតុ​រថយន្ត​នេះ​បាន​ធ្វើ​ដំណើរ​ពីលិច​ទៅ​កើត​ ។ ចំណែក​អ្នក​បើក​បរ​​ដែល​ស្រវឹង​​ស្រា​ និងអ្នក​​រួម​ដំណើរ​ជា​មួយ​ម្នាក់​ទៀត​បាន​រង​របួស​ជា​ទម្ងន់​ត្រូវ​រថយន្ត​គ្លី​និក​ឯកជន​មួយ​នៅ​ទួល​គោក​ដឹក​យក​ទៅសង្គ្រោះ ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​១៣​ ធ្នូ តាម​បណ្តោយ​ផ្លូវ​សហព័​ន្ធ​រុស្ស៊ីខាង​លិច​ស្ពាន​អាកាស​​ភ្លើង​ស្តុប​មន្ទី​រ​ពេទ្យ​ព្រះ​កុសុមៈ ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។ នៅ​កន្លែង​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ខាង​លើ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ដោយ​បែក​កង់​ខាង​មុខ​ទាំង​២ ឯក្បាល​រថយន្ត​ត្រូវ​រួ​ញ​និង​កញ្ចក់​មុខ​​បែក​ទាំង​ស្រុង​ រួម​ទាំង​ដំបូល​រថយន្ត​ក៏​ត្រូវ​ស្រុត​ចុះ​ក្រោម​ ចំណែ​ក​​ពោង​ការ​ពារ​ក៏​ត្រូវ​ផ្ទុះ​ចេញ​មក​ក្រៅ​ទាំង​ពី​រ​ដែរ ។

តាម​ប្រភព​ព័​ត៌​មាន​ពី​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ម្តុំ​ភ្លើង​ស្តុប​មន្ទីរ​​​ពេទ្យ​ព្រះ​កុសុមៈ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ខាង​លើ​បាន​បើក​បោះ​ពួយ​តា​មណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​កន្លែង​កើត​ហេតុ​មិន​ដឹង​ជា​យ៉ាង​មិុច​​រថយន្ត​រេ​ចង្កូត​ទៅ​បុក​ដើម​ក្ងោក​នៅ​លើ​ចិញ្ចើម​ផ្លូវ​យ៉ាង​ចេញ​ទំ​ហឹង​ បណ្តាល​ឱ្យ​​ដាច់​បាក់​ត្រឹម​គល់​ ។ ក្រោយ​ពី​បុក​ដើម​ក្ងោក​បាក់​១​ដើម​​​ដួល​រាប​ទៅ​ដី​​ហើយ​រថយន្ត​នេះ​បាន​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ថែម​ទៀត​ ប៉ុន្តែ​រថយន្ត​នេះ​​ ​​​បែរ​ជា​ឈរ​​ឡើង​​វិញ​​ ។ ​​ក្រោយ​ពី​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​រួច​​ សមត្ថ​​កិច្ច​បាន​ស្ទូច​រថយន្ត​​បង្ក​គ្រោះ​ថ្នាក់​​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរ​ជើង​គោក​រាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ ៕