ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្គេម​កម្សាន្ត​ Angry Birds នឹង​បើក​នៅ​ប្រទេស​ហ្វាំង​ឡង់

14 ឆ្នាំ មុន

Angry Birds ជាកម្ម​វិធី​​ហ្គេម​​កុំ​ព្យូទ័រ​ដែល​កំពុង​ពេញ​និយម​បំផុត​នៅ​លើ​ពិភព​លោក នឹង​បើក​ឱ្យ​ដំណើរ​ការ​ជា​លើក​ដំបូង​នៅ​ប្រទេស​ហ្វាំង​ឡង់​នៅ​ឆ្នាំ​ក្រោយ​នេះ ហើយ​នឹង​សង្ឃឹម​ថា អាច​ទាក់​ទាញ​អារម្មណ៍​របស់​ក្មេងៗឱ្យ​ចូល​លែង​​បាន​យ៉ាង​ច្រើន​ ដូច​ដែល​ការ​លែង​តាម​កុំ​ព្យូ​ទ័រ និង​ទូរស័ព្ទ​ដូច្នេះ​ដែរ ។

អ្នក​បង្កើតកម្ម​វិធី​ហ្គេម​ Angry Birds ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ទូរស័ព្ទ ដូច​ជា​ ៖ iPhone និង​កុំ​ព្យូទ័រ Tablet ​ជា​ច្រើន​ទៀត​ បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ​ថា ទី​ក្រុង​ហ្វាំង​ឡង់​ចំនួន​២​​​ នឹង​ត្រូវ​បាន​បំពាក់​ឧបករណ៍​សម្រាប់​ក្មេង​លែង​កម្សាន្ត​ទៅ​តាម​កម្ម​វិធី​ហ្គេម Angry Birds ​រចនា​​ដោយ​ក្រុម​ហ៊ុន Lappset ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​កម្សាន្ត​ខ្នាត​អន្តរ​ជាតិ។

ហ្គេម Angry​ Birds ​គឺ​តម្រូវ​ឱ្យ​អ្នក​លែង​ប្រើ​ចំពាម​បាញ់​សត្វ​ជ្រូក​ដែល​មក​លួច​ស៊ុត​របស់​សត្វ។ ហ្គេម​នេះ​បាន​ស្ថិត​នៅ​លំដាប់​កំពូល​តា​រាង​​ ចាប់​តាំង​ពី​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ក្នុង​ទូរស័ព្ទ​ iPhone ​របស់​ក្រុមហ៊ុន​ Apple នៅ​ឆ្នាំ ២០០៩​មក​ម៉្លេះ ៕