ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ Apple នឹង​ចេញ​លក់​ iPad3នៅ​ដើម​ឆ្នាំក្រោយ​

14 ឆ្នាំ មុន

ស្រប​ពេលក្រុម​ហ៊ុន​បច្ចេក​វិទ្យាល្បី​ៗ​នៅ​លើ​ពិ​ភព​លោក​​កំពុង​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​បំផុត​នោះ​​ ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​នីមួយ​ៗ​ខិត​ខំ​រិះ​រក​នូវ​របក​គំហើញប្លែក​ៗ​ និង​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើ​ប្រាស់​ ក៏​ដូច​ជា​ច្នៃ​ប្រឌិត​នូវ​រូប​រាង​​ថ្មី​ៗ​ គួរ​ឱ្យ​ទាក់​ទាញ​សម្រាប់​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​អតិថិ​ជន​ ។

ជាក់​ស្តែង​ ​តាម​ប្រភព​ពី​គេ​ហទំព័រ​ digitalspy របស់​អង់​គ្លេស​​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ Apple នឹង​ចេញ​លក់​ iPad 3 ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១២​ ខាង​មុខ​ ។ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អ្នក​វិភាគ​ម្នាក់ ។

តាម​របាយ​ការណ៍​របស់ Business Insider លោក Richard Gardiner បាន​និយាយ​ថា iPad 3 នឹង​មាន​ទំហំ​ 2048 x 1536 pixel ធំ​ជាង​២​ដង​នៃ ​iPad2​ ដែល​មាន​ត្រឹម​តែ​​ 1024 x 768 pixel ប៉ុណ្ណោះ ។​ មាន​ន័យ​ថា រូប​រាង​របស់​​ iPad​3 ​នឹង​ក្រាស​​ជាង​ iPad2 ប្រមាណ​0.7 ​មីលី​ម៉ែត្រ ដោយ​សារ​មាន​តម្រូវ​ការ​ខាង​បច្ចេក​វិទ្យា​នៃ​ពន្លឺ​ខ្លាំង​ជាង។ 

Apple បញ្ចេញ​នូវ​កម្ម​វិធី​ល្បី​ៗ​សម្រាប់​ឆ្នាំ​២០១១
កាល​ពី​ថ្ងៃទី​៦ ធ្នូ​ កន្លង​មក​​​ ក្រុម​​ហ៊ុន​​Apple​ បាន​បញ្ចេញ​នូវ​​កម្ម​វិធី iTunes Rewind 2011 ​និងប្រព័ន្ធ​ ​App Store Rewind 2011​ ហើយ​​កម្ម​វិធី​​នេះ​ត្រូវ​បាន​គេ​ចុះ​ក្នុង​បញ្ជី​ដែល​លក់​ដាច់​ជាង​គេ​បំផុតសម្រាប់​ តន្ត្រី ការ​ទស្សនា​ទូរទស្សន៍ មើល​ខ្សែ​ភាព​យន្ត និង​កម្ម​វិ​ធី​ផ្សេង​ៗ​ជា​ច្រើន​ទៀត។  នេះ​បើ​តាមការ​ឱ្យ​ដឹង​ពី​​ប្រភព​ពី​គេ​ហ​ទំព័រ​ស៊ីន​​ ហួ​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ​ កន្លង​មកនេះ។

ទន្ទឹម​នឹង​នេះ ក្រុម​ហ៊ុន​ Apple ក៏​បាន​ដាក់​កម្មវិធី Instagram នៅ​ក្នុងប្រព័ន្ធ​​ Software ​របស់​ iPhone ​សម្រាប់​ឆ្នាំ​នេះ​ផង​ដែរ ។ Instagram គឺ​ជា​កម្ម​វិធី​ Free មួយ​មាន​មុខ​ងារ​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​កំណត់​នូវ​រូប​ថត​ និងចែក​រំលែក​​រូបថត​​ទាំង​នោះ​ទៅ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​បាន​យ៉ាង​ងាយ​ស្រួល។ ជាង​នេះ​ទៅ​ទៀត Software Snapseed សម្រាប់​កែ​ច្នៃ​រូប​ថត ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ Application ​របស់​ iPad ផង​ដែរ ។
គួរ​គត់​សម្គាល់​ថា នៅ​ឆ្នាំ​២០១១​នេះ កម្ម​វិធី​ហ្គេម​ Angry Birds ដូច​ជា “Angry Birds Season” ​និង​ “Angry Birds Rio” សម្រាប់​​ iPhone​ ​និង​ iPad បាន​លក់​ដាច់​ជាង​គេ​ និង​ពេញ​និយម​បំផុត​ ហើយ​​ត្រូវ​បាន​គេ​ចុះ​ក្នុង​បញ្ជី​កំពូល​ទាំង​១០ ។ ជាង​នេះ​ទៅ​ទៀត​ ខ្សែ​ភាព​យន្ត​ដែល​លក់​ដាច់​ជាង​គេ​បំផុត​ក្នុង​កម្មវិធី ITunes គឺ “The Social Network” និង​ “Doctor Who” ៕