ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​​បរទេស​​ម្នាក់​ប្រើ​អំពើ​ហិ.ង្សា​​មក​លើ​ស្ត្រី​បម្រើ​​ផ្ទះ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន

12 ឆ្នាំ មុន

ខេត្តកំពត ៖ ​បុរស​ជន​ជាតិ​​អាល្លឺ​ម៉ង់​​ម្នាក់​បាន​​ប្រើ​អំពើ​ហិ.ង្សា​វាយ​ដំ និង​បង្ខំ​​ស្ត្រី​​បម្រើ​ក្នុង​ផ្ទះរបស់​​ខ្លួន​​ឱ្យ​ជញ្ជក់​​ប្រដាប់​ភេទ​ ​ ពេល​ស្ត្រី​រូប​​នេះ​ពុំ​​​ព្រម​ក៏​បាន​វាយ​ដំ​រហូត​ផ្អើល​​អ្នក​ជិត​ខាង​មក ​ជួយ​​អន្តរា​គមន៍​ និង​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់​ខ្លួន។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ ថ្ងៃទី​៩ ធ្នូ ២០១១ នៅ​ចំណុច​​ផ្ទះជួល​ស្ថិត​នៅ​ក្នុង​ភូមិ​ទ្វី​​ខាង​ជើង សង្កាត់​អណ្តូង​

ខេត្តកំពត ៖ ​បុរស​ជន​ជាតិ​​អាល្លឺ​ម៉ង់​​ម្នាក់​បាន​​ប្រើ​អំពើ​ហិង្សា​វាយ​ដំ និង​បង្ខំ​​ស្ត្រី​​បម្រើ​ក្នុង​ផ្ទះរបស់​​ខ្លួន​​ឱ្យ​ជញ្ជក់​​ប្រដាប់​ភេទ​​ ពេល​ស្ត្រី​រូប​​នេះ​ពុំ​​​ព្រម​ក៏​បាន​វាយ​ដំ​រហូត​ផ្អើល​​អ្នក​ជិត​ខាង​មក​ជួយ​​អន្តរា​គមន៍​ និង​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់​ខ្លួន។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ ថ្ងៃទី​៩ ធ្នូ ២០១១ នៅ​ចំណុច​​ផ្ទះជួល​ស្ថិត​នៅ​ក្នុង​ភូមិ​ទ្វី​​ខាង​ជើង សង្កាត់​អណ្តូង​ខ្មែរ​ ក្រុង​កំពត ។

យោ​ង​តាម​សម្តី​ស្ត្រីរងគ្រោះ​​ឈ្មោះ​ហៅ ទីណា ​អាយុ​៤១​ឆ្នាំ ជា​មេ​​ផ្ទះ​បម្រើ​ជន​បរទេស​​បាន​ឱ្យ​​សមត្ថ​កិច្ច​​ដឹងថា រូប​គាត់​ធ្វើ​ជា​​អ្នក​ដាំ​ស្ល​ និង​បោក​ខោ​អាវ​​ឱ្យ​ជន​បរទេស​​រូប​នេះ​ក្នុង​ប្រាក់​ខែ​​១​ខែ​៨០ដុល្លារ ។ ​ស្ត្រី​​នោះ​បន្ត​ទៀត​ថា រូប​គាត់​មក​នៅ​ផ្ទះ​ជា​មួយ​ជន​បរទេស​​នេះ ចាប់តាំង​​ពីខែ​មេសា ២០១១ ហើយយក​កូនស្រី​មក​នៅ​​ជា​មួយ​ដែរ ដើម្បី​​បាន​​រៀន​សូត្រ។ ស្ត្រី​​នោះ​បន្ត​ទៀត​ថា ​ការធ្វើ​​ទុក្ខ​​បុក​​ម្នេញ​​គ្រប់​បែប​យ៉ាង​មក​​ពី​ខ្លួន​នាង​ មាន​បង្ខំ​​ឱ្យ​បៀម​​ប្រដាប់​ភេទ​ ពេល​​ជន​បរទេស​​រូប​​នេះ​ស្រវឹង​​ស្រាម្តង​ៗ ខណៈ​​កូន​គាត់​​ទៅរៀន​បាត់​។

ជន​បរទេស​ឈ្មោះ​​ឌៀប ​ឡឹប ​DeaiB Lep ​ជន​ជាតិ​អាល្លឺ​ម៉ង់​​មកស្នាក់​នៅ​ក្រុង​កំពត ​ជា​យូរ​ឆ្នាំ​​មក​ហើយ ពុំ​មាន​ប្រភព​ណា​ថា ជន​​នេះ​ជា​​ភ្ញៀវ​​ទេស​ចរ​​ ឬ​ជា​មន្ត្រី​​ក្នុង​អង្គ​ការ​ណា​ឡើយ ៕