ថ្ងៃ ៨ កើត ខែភទ្របទ ព.ស.២៥៥៨ ឆ្នាំមមី ឆស័ក

 

កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការងារ​គយ​ និង​រដ្ឋា​ករ​ប្រចាំ​ខែ​វិច្ឆិកា​ ឆ្នាំ2011

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃព្រហស្បត្ត៏ ទី៨ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ១៦:៥៣

​លោក​បណ្ឌិត​ប៉ែន ស៊ីម៉ន ជាអធិបតី

កោះសន្តិភាព

​លោក​បណ្ឌិត​ប៉ែន ស៊ីម៉ន ជាអធិបតី

រាជធានីភ្នំពេញ  ៖ ​កាលពី​ព្រឹក​ថ្ងៃទី​៨ ធ្នូ ឆ្នាំ​២០១១ នៅ​សាល​ប្រជុំ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា មាន​ប្រារព្ធ​កិច្ច​ប្រជុំបូក​សរុប​លទ្ធ​ផល​ការ​ងារ​គយ និង​រដ្ឋាករ​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត​ប៉ែន ស៊ីម៉ន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយកគយ និង​រដ្ឋាករ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពីថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់នៃ​អង្គ​ភាព​គយ​ និងរដ្ឋាករ​ទូ​ទាំង​ប្រទេស ។ លទ្ធផល​ចំណូល​ពន្ធ​អាករ ខែវិច្ឆិកា ឆ្នាំ​២០១១នេះ សម្រេច​​បាន​ជាង​២៧២ពាន់​លាន​រៀល ​មាន​កំណើន​ប្រមាណ​ជាង​១៦% ប្រៀប​ធៀប​ចំណូល​ពន្ធ​អាករ​គយ ខែវិច្ឆិកា ឆ្នាំ​២០១០ កន្លង​មក ។

អង្គ​ប្រជុំ​បាន​លើក​ឡើង​នូវ​វិធាន​ការ​ចំពោះ​មុខ​៧​ចំណុច​សំខាន់​ៗ ដែល​ត្រូវ​បន្ត​អនុវត្ត​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការ​ងារ​គយ និង​រដ្ឋាករ​រួម​មាន​ ៖
ទី​១-ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​មន្ត្រី​គយ​គ្រប់ថ្នាក់​ឱ្យ​បាន​យល់​ស៊ី​ជម្រៅនូវ​ខ្លឹម​សារនៃ​បណ្តាវិធាន​ការ​បន្ថែម​៣​ចំណុច​ដែល​ទទួល​បាន​ការ​ឯក​ភាព​ដ៏​ខ្ពង់​ខ្ពស់​លើ​គោល​នយោបាយ​សារពើ​ពន្ធ​រួច​ហើយ​ពី​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​នា​ថ្ងៃ​​ទី​២២ វិច្ឆិកា ឆ្នាំ​២០១១ នេះ​ ​ដើម្បី​ពង្រឹង​សក្តា​នុពល​ពន្ធ​អាករគយ​រួម​មាន​៖
-ការ​ពង្រីក​មូល​ដ្ឋាន​ពន្ធ​អាករ​គយ​តាម​រយៈ​ការ​អនុវត្ត​ពេញ​លេញ​នូវ​តម្លៃ​គិត​ពន្ធ​គយ​ តាម​កិច្ច​ព្រមព្រៀង​អង្គ​ការពាណិជ្ជ​កម្ម​ពិភព​លោក ។
-ការ​កែ​សម្រួល​អត្រា​ពន្ធ​គយ​លើ​មុខ​ទំនិញ​មួយ​ចំនួន ក្រៅ​ក្របខណ្ឌ​កិច្ច​ព្រម​ព្រៀង​តំបន់​ពាណិជ្ជ​កម្ម​សេរី​នានា ។
-​ការ​ដំឡើង​អត្រា​អាករ​នាំ​ចេញ​ និង​អាករពិសេស​លើមុខ​ទំនិញ​មាន​វេទយិត​ភាព​ខ្ពស់​មួយចំនួន​ ។
ទី២-ការ​ពង្រឹង​អនុលោម​ភាព​ច្បាប់​លើ​មុខ​ទំនិញ​យានយន្ត ៖
ការ​គ្រប់​គ្រង​យានយន្ត​គ្រប់​ប្រភេទ​(ទាំង​ជាប់​ពន្ធ​អាករ ទាំង​ប្រភេទពន្ធ​អាករ​បន្ទុក​រដ្ឋ)​រាប់​បញ្ចូល​ទាំង​ការ​បិទ​លតាប័ត្រ​ដោយ​ឡែក​លើ
រថ​យន្ត​អាករបន្ទុក​រដ្ឋ ការ​ផ្ទៀង​ផ្ទាត់​ទិន្ន​ន័យ​រក​ស្លាក​លេខ លតាប័ត្រក្លែង​ក្លាយ ​ការ​បង្ក្រាប​ការ​ធ្វើ​អាជីវកម្ម​លើ​រថយន្ត​នាំ​ចូល​ល្មើស​ច្បាប់​ ការ​ហាម​ឃាត់​ការ​តាំង​លក់​រថយន្ត​ពន្ធ​អាករ​បន្ទុក​រដ្ឋ​ក្នុង​អាជី​វកម្ម​ដ្ឋាន​នានា​ ព្រម​ទាំង​ការ​ស្រង់​ស្ថិត​ិ​រថយន្ត​គ្រប់​ប្រ​ភេទ​តាម​លំ​នៅ​ដ្ឋាន​ផង​ដែរ។ បណ្តា​ទិន្នន័យ​ពាក់​ព័ន្ធ​នឹង​យានយន្ត​ នឹង​ត្រូវ​បាន​កសាង​ជា​ប្រព័ន្ធ​ទិន្នន័យ​ដោយ​ឡែក​សម្រាប់​បម្រើ​ឱ្យ​ការ​ផ្ទៀង​ផ្ទាត់​អនុ​លោម​​ភាព​ និង​កំណត់​មុខ​សញ្ញា​ហានិភ័យ​ ។
ទី​៣-​ការ​ពង្រឹង​សក្តា​នុពល​ចំណូល​បន្ថែម​សម្រាប់​រយៈ​ពេល​មធ្យមៈ​
-ការ​ពង្រីក​ភាព​គ្របដណ្តប់​នៃ​ការ​ងារ​គយ​ឱ្យ​បាន​ពេញ​លេញ​នៅ​តំបន់​ត្រី​កោណ​អភិវឌ្ឍ​ន៍កម្ពុជា​ ឡាវ​ វៀតណាម (ខេត្ត​មណ្ឌ​លគិរី​ រតនគិរី ក្រចេះ និង​ស្ទឹង​ត្រែង)រួមមានៈ
-ការ​ដាក់​ឱ្យ​ដំណើរ​ការ​ពេញ​លេញ​នូវ​សាខា​គយ​ និង​រដ្ឋា​ករ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌ​លគិរី​។​
-ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ពន្ធ​អាករ​គយ​ឱ្យ​ស្រប​តាម​សក្តា​នុពល​ថ្មី​នៃ​តំ​បន់​នេះ​ ជាពិសេស​អាករ​នាំ​ចេញ​កៅ​ស៊ូ​កែច្នៃ​ និង​ផលិតផល​ពី​ឈើ​ និង​ពន្ធអាករ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ យានយន្ត​ និង​គ្រឿង​ចក្រ​គ្រប់​ប្រភេទ។
-​ការពិនិត្យ​លទ្ធភាព​ពង្រីក​ប្រភេទ​ និង​មូល​ដ្ឋាន​ពន្ធ​អា​ករ​ដែល​ត្រូវ​ប្រឈម​ដោយ​គយ​តាម​ការ​អនុវត្ត​ល្អ​នៅ​ក្នុង​តំបន់​អាស៊ាន​​ ដែល​អាច​រួម​មាន​ការ​គ្រប់​គ្រង​ផលិត​កម្មដ្ឋាន​ទំនិញ​វេទយិត​ និង​អាជី​វកម្មដ្ឋាន​ផ្តល់​សេវា​ប្រណីត​ជា​ដើម ។​
ទី​៤-ពង្រឹង​ការ​គ្រប់​គ្រង​អាជីវកម្ម​នាំចូល​សន្និធិ និង​ចែក​ចាយ​ផលិតផល​តេលសិលា​ ដោយ​បន្ត​សហការ​ផ្សព្វ​ផ្សាយ​នូវ​នីតិវិធី​គ្រប់​គ្រង​ និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​គោល​នយោបាយ​ និង​ការ​ផ្ទៀង​ផ្ទាត់​អនុលោម​ភាព។
ទី​៥-ជំរុញ​ការ​រៀប​ចំ​គ្រប់​គ្រង​ការ​ត្រួត​ពិនិត្យ​​ការ​នាំ​ចូល​​ម្ហូប​អាហារ​ ក្នុង​នាម​ស្ថាប័ន​នាំមុខ​តែ​មួយ​គត់​ពាក់​ព័ន្ធ​នឹង​មុខ​ទំនិញ​ម្ហូប​អាហារ​នៅ មាត់​ច្រក​អន្ត​រជាតិ​ ដោយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​មឺុង​ម៉ាត់​តាម​បទប្ប​ញ្ញ​ត្តិ​ប្រកាស​អន្ត​រ​ក្រសួង​ប្រាំមួយ​ក្រសួង​ជា​ធរ​មាន ​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​មាន​ក្រុម​ជំនាញគយ​ដោយ​ឡែក។
ទី​៦-ការ​រៀប​ចំ​កម្រៃ​សេវា​គយ​ផ្លូវ​ការនានា ដោយ​ជំរុញកសាង​សេចក្តី​ព្រាង​តា​រាង​កម្រៃ​សេវា​នេះ​ឱ្យបាន​រួច​រាល់​តាម​កាលកំណត់​។
ទី៧-បញ្ហាផេ្សងៗ
-​ការ​កសាង​របាយការណ៍​បូក​សរុប​ការ​ងារ​គយ​ និង​រដ្ឋា​ករ​ឆ្នាំ​២០១១ឱ្យ​បាន​ទាន់​ពេល។
-​ការរៀប​ចំ​បញ្ជរ​ព័ត៌មាន​គយ​តាម​អង្គភាព​ពាក់​ព័ន្ធ​ ដោយ​បិទផ្សាយ​ជា​សាធារណ​ៈ​នូវ​បទ​ប្បញ្ញត្តិ​គយ​សំខាន់​ៗ​ជា​ធរមាន​ដែល​បានណែ​នាំ​នាខែ​កន្លង​មក​ ជាកម្មវត្ថុ​នៃ​ការ​ត្រួតពិនិត្យ​ប្រសិទ្ធ​ភាព។
-ការ​រៀបចំ​រចនាសម្ព័ន្ធ​របស់​បណ្តានាយក​ដ្ឋាន​ និង​អង្គភាព​មូល​ដ្ឋាន​នានារបស់​អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋា​ករ​កម្ពុជា​ និង​ការ​កែ​សម្រួល​ធន​ធាន​មនុស្ស​ និង​របៀបរបប​ធ្វើ​ការ​ឱ្យ​បាន​សម​ស្រប៕


 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ


អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 01-09-2014 ម៉ោង 07:35 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ