ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះឆ្នោត​​សភា​រុស្ស៊ី​គណបក្ស​​​​លោក​ពូទីន ​​ទទួលបាន​​សំឡេង​ភាគ​ច្រើន​​​ដាច់​ខាត​

12 ឆ្នាំ មុន

​​យោង​តាម​​ព័ត៌មានចុង​ក្រោយ គណៈ​កម្មា​ធិ​ការ​​​​បោះឆ្នោត​រុស្ស៊ី​​ប្រកាស​កាលពីថ្ងៃទី​​​៥ ធ្នូ ថា គណបក្ស​រុស្ស៊ី​​​​​រួប​រួម​របស់​​លោក​វ៉្លាឌីមៀរ ពូទីន ដណ្តើ​ម​បាន​​​​សំឡេង​ភាគច្រើន​​​​ដាច់ខាត​ក្នុង​​សភា​គឺ​​​​២៣៨​កៅអី ក្នុង​ចំណៅម​កៅអី​ទាំង​៤៥០​​។​ គណបក្ស​​រុស្ស៊ី​​​រួប​រួម​ក្នុង​​ការបោះឆ្នោត​​​សភា​កាលពីថ្ងៃទី​​៤ ធ្នូ ទោះបីជា​​​​​ដណ្តើម​បាន​​ជោគ​ជ័យ​​​​ក៏ដោយ តែ​ទទួល​​​បាន​ត្រឹម​សំឡេង​​ភាគ​ច្រើន​ដាច់​ខាត​​​ដោយ​ប្រផិត​​ប្រផើយ​ដែលនោះ​កំណត់​​​​ពី​ការ​​ចុះ​​ថយ​ប្រជា​ប្រិយភាព​​​យ៉ាង​ច្បាស់​សម្រាប់​គណបក្ស​​នេះ ដែលគ្រប់​គ្រង​ជីវភាព​​នយោបាយ​រុស្ស៊ី​ចាប់តាំង​ពី​​​១​ទសវត្ស​មកហើយ ។​

​​យោង​តាម​​ព័ត៌មានចុង​ក្រោយ គណៈ​កម្មា​ធិ​ការ​​​​បោះឆ្នោត​រុស្ស៊ី​​ប្រកាស​កាលពីថ្ងៃទី​​​៥ ធ្នូ ថា គណបក្ស​រុស្ស៊ី​​​​​រួប​រួម​របស់​​លោក​វ៉្លាឌីមៀរ ពូទីន ដណ្តើ​ម​បាន​​​​សំឡេង​ភាគច្រើន​​​​ដាច់ខាត​ក្នុង​​សភា​គឺ​​​​២៣៨​កៅអី ក្នុង​ចំណោម​កៅអី​ទាំង​៤៥០​​។​ គណបក្ស​​រុស្ស៊ី​​​រួប​រួម​ក្នុង​​ការបោះឆ្នោត​​​សភា​កាលពីថ្ងៃទី​​៤ ធ្នូ ទោះបីជា​​​​​ដណ្តើម​បាន​​ជោគ​ជ័យ​​​​ក៏ដោយ តែ​ទទួល​​​បាន​ត្រឹម​សំឡេង​​ភាគ​ច្រើន​ដាច់​ខាត​​​ដោយ​ប្រផិត​​ប្រផើយ​ដែលនោះ​កំណត់​​​​ពី​ការ​​ចុះ​​ថយ​ប្រជា​ប្រិយភាព​​​យ៉ាង​ច្បាស់​សម្រាប់​គណបក្ស​​នេះ ដែលគ្រប់​គ្រង​ជីវភាព​​នយោបាយ​រុស្ស៊ី​ចាប់តាំង​ពី​​​១​ទសវត្ស​មកហើយ ។​

បើ​គិតពី​​ភាគរយ​គណបក្ស​រុស្ស៊ី​​​រួប​រួម​​ទទួល​សំឡេង​​បាន​​​៤៨,៥% ទល់នឹង​​​៦៤,៣% ក្នុង​ការ​បោះឆ្នោត​​​​សភា​កាលពី​​ឆ្នាំ​​​២០០៧ ​។ បន្ទាប់​មក​គឺ​គណបក្ស​​កុំ​មុយនីស្ត​​ទទួ​ល​សំឡេង​​​បាន​​១៩,៨% គណ​បក្ស​រុស្ស៊ី​​យុត្តិធម៌​ទទួល​បាន​​​១២,៨% ហើយ​ពួក​​ជាតិ​​និយម​​នៃគណបក្ស​​​​សេរី​ប្រជា​ធិប​តេយ្យ​​​ទទួល​​សំឡេង​​បាន​​​១១,៤%​។​ លោក​វ៉្លា​ឌីមៀរ ពូទីន ​​មាន​ប្រសាសន៍​​ថា ​​នេះ​ជា​លទ្ធ​​ផល​មួយដែល​ឆ្លុះ​បញ្ចាំង​​ពីសភាព​ការណ៍​​​​​ពិត​ក្នុងប្រទេស​។ ​​ដោយ​ផ្អែក​​​លើ​​លទ្ធ​​ផល​នេះ យើង​អាច​ធានា​ដល់​​ការ​អភិវឌ្ឍន៍​​ប្រទេស​យើង​​​​ប្រកប​​ដោយ​ស្ថិរ​ភាព​។​

នេះជា​ការ​​​បោះឆ្នោត​​​មួយ​​​តំណាង​នៃ​ការ​​ធ្វើ​​​​តេស្ត​មុន​​ការវិលត្រឡប់​របស់​លោក​​​​ពូទីន​ មក​កាន់​វិមាន​​ក្រឹមឡាំ​ង​វិញ ។ ​វាជា​ការ​ធ្វើ​​តេស្ត​​​ចំពោះ​ប្រជាប្រិយ​​ភាពរបស់​​បុរស​​កម្លាំង​រុស្ស៊ី​​​​រូប​នេះ​មុន​ការ​បោះឆ្នោត​​​ប្រធានា​ធិបតី​នា​ថ្ងៃទី​​​​៤ មីនា ខាង​មុខ នេះ ។​ អាណត្តិ​​ប្រធានាធិបតី​​​​រុស្ស៊ី​លើក​នេះ​​មាន​រយៈ​ពេល​​​ដល់ទៅ​​​៦​ឆ្នាំ ។ គណ​បក្ស​​​​​រុស្ស៊ី​រួប​រួម​​​នឹង​បាត់​បង់​​​សំឡេង​ភាគច្រើន​​​​២​ភាគ​​​៣ ទោះបី​ខ្លួន​​ឈ្នះឆ្នោត​​ក៏ដោយ ៕​