ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនាការលើភស្តុតាងក្នុងសំណុំរឿង002ប្រឆាំងអៀង សារី​ ខៀវ​ សំ​ផន និង​នួន ជា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​ នៅវេលាម៉ោង៩​ព្រឹក​ថ្ងៃទី ៥ ធ្នូ ឆ្នាំ២០១១​សាលា​ក្តីខ្មែរ​ក្រហម​បើក​សវនាការលើភស្តុតាងក្នុងសំណុំរឿង០០២​ប្រ ​ឆាំងនឹងជនជាប់ចោទអៀង សារី, ខៀវ សំផន និងនួន ជា។​ ក្នុងការជំនុំជម្រះនេះជន​ជាប់នឹង​ត្រូវលើកនូវរាល់​ភស្តុតាង​ទាំង​ឡាយ​ដើម្បី ​ដោះ​បន្ទុក​ទៅនឹងការចោទប្រកាន់​របស់​សហព្រះរាជ​អាជ្ញានៃសាលាក្តី។

រាជធានីភ្នំពេញ ៖​ ​ នៅវេលាម៉ោង៩​ព្រឹក​ថ្ងៃទី ៥ ធ្នូ ឆ្នាំ២០១១​សាលា​ក្តីខ្មែរ​ក្រហម​បើក​សវនាការលើភស្តុតាងក្នុងសំណុំរឿង០០២​ប្រ​ឆាំងនឹងជនជាប់ចោទអៀង សារី, ខៀវ សំផន និងនួន ជា។​ ក្នុងការជំនុំជម្រះនេះជន​ជាប់នឹង​ត្រូវលើកនូវរាល់​ភស្តុតាង​ទាំង​ឡាយ​ដើម្បី​ដោះ​បន្ទុក​ទៅនឹងការចោទប្រកាន់​របស់​សហព្រះរាជ​អាជ្ញានៃសាលាក្តី។

សំណុំរឿង០០២ ជាសំណុំរឿងទី២​នៅ​ចំពោះ​​មុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​ប្រឆាំងនឹងជនជាប់ចោទចំនួន៣រូប។ នួន ជា អាយុ៨៤ឆ្នាំ អតីតអនុលេខាបក្សកុម្មុយនីស្ត​កម្ពុជា​ អៀង សារី អាយុ៨៥ឆ្នាំ អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស ខៀវ សំផន អាយុ៧៩ឆ្នាំ​អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ។

ជនជាប់ចោទទាំង៣រូប ត្រូវបាន​ចោទ​​ប្រកាន់​លើកដំបូង​និង​ត្រូវបាន​បង្គាប់​ឱ្យ​បញ្ជូន​ទៅជំនុំជម្រះក្តីតាមរយៈដីកាបញ្ជូនរឿងទៅជំនុំ​ជម្រះរបស់សហចៅក្រមស៊ើបអង្កេតនៅថ្ងៃទី ១៥ កញ្ញា ឆ្នាំ២០១០។

ក្រោយពីទទួលបានបណ្តឹងឧទ្ធរណ៍ពីជន​ជាប់ចោទទាំង​រូប៣អង្គបុរេជំនុំជម្រះបាន​បញ្ជាក់​គាំទ្រនិង​កែប្រែផ្នែកខ្លះក្នុងដីកា​បញ្ជូន​រឿង​​ទៅជំនុំជម្រះនិងចេញសាដីកាចុះថ្ងៃទី ១៣ មករា ឆ្នាំ ២០១១ បង្គាប់ឱ្យបញ្ជូន​សំណុំ​រឿង​ទៅ​ជំនុំជម្រះ ។

ជនជាប់ចោទទាំងបីរូបត្រូវបានចោទពីបទ​ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការបំពារបំ​ពាន​យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ​១៩៤៩ និងបទប្រល័យពូជសាសន៍ និងអំពើ​មនុស្សឃាត ការធ្វើទារុណកម្ម​និងការ​ធ្វើទុក្ខ​បុក​ម្នេញខាងផ្នែកសាសនា ក្រោមក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជាឆ្នាំ១៩៥៦។

នួន ជា អតីត​អនុប្រធាន​បក្សកុម្មុយ​នីស្ត​កម្ពុជានិងជាអតីតប្រធានរដ្ឋសភាកម្ពុជា​ប្រជា​ធិបតេយ្យបានថ្លែងកាលពីថ្ងៃទី២២​ វិច្ឆិកា ក្នុង​សារ​ណាការពារខ្លួននៅសាលាក្ដីខ្មែរក្រហម​ថា ប្រទេស​កម្ពុជាមានបញ្ហាដោយសារវៀតណាម​មាន​មហិច្ឆ​តាលេបយក​។ មកទល់បច្ចុប្បន្ន​វៀត​ណាមនៅតែគ្រប់គ្រងប្រទេសកម្ពុជាតាមរយៈ​សមា​គមអាណិកជនវៀតណាមនៅប្រទេស​កម្ពុជា ដែលមានសាខានៅ២៤ រាជធានី-ខេត្ត។

ថ្លែងនៅក្នុងសវនាការនៃតុលាការខ្មែរ​ក្រហម​នៅពេលថ្មីៗនេះ លោកនួន ជា ​បាន​បង្ហើប​​ថា វៀតណាមមានបំណងត្រួតត្រា​ប្រទេស​​​កម្ពុជា​ជាយូរមកហើយ។​ ការចង់ត្រួត​ត្រា​ប្រទេសកម្ពុជារបស់អ្នកដឹកនាំវៀតណាម​នេះ​មានតាំងពីបក្សកុម្មុយនីស្តកម្ពុជា​ទើប​តែកើត​មាន​រហូតដល់បក្សកុម្មុយនីស្ត​កម្ពុជាបាន​ទទួល​ជ័យ​ជម្នះត្រួតត្រាប្រទេស និង​ចុង​ក្រោយ​រលាយ​ទៅវិញ។

ជាមួយ​គ្នានេះ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​សាលា​​ក្តី​នៅ​ថ្ងៃ​ទី ១៨​ វិច្ឆិកា ឆ្នាំ​២០១១​​ឱ្យ​ដឹងថា អង្គជំនុំ​ជម្រះ​សាលាដ​ំបូង​ចេញ​សេចក្តី​សម្រេច​លើកាយសម្បទារបស់​ជន​ជាប់​ចោទ​ អៀង ធីរិទ្ធ ក្នុង​ការ​ចូល​រួ​ម​សវនា
ការ​។ នៅក្នុង​សេចក្តី​សម្រេច​នេះ​អង្គ​ជំ​នុំ​ជម្រះ​សាលា​ដំ​បូង​បាន​យល់​ថា ជន​ជាប់​ចោទ​ អៀង ធីរិទ្ធ ពុំ​មាន​កាយ​សម្បទា​និង​បញ្ញា​ស្មារ​តី​គ្រប់​​គ្រាន់​ក្នុង​ការ​ចូល​រួម​សវនា​ការ​នា​ពេល​នេះ​បាន​ទេ​។ អៀង​ ធីរិទ្ធ​ ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ជំ​ងឺ​វង្វេងវង្វាន់​ដែល​កាន់​តែ​ចុះ​ខ្សោយ​ទៅ​ៗ។ ដើម្បី​​ផល​ប្រយោជន៍​យុត្តិធម៌​ អង្គ​ជំនុំ​ជម្រះសាលា​ដំបូង​សម្រេច​ចិត្ត​ជា​ឯ​កច្ឆន្ទ​បំ​បែ​ក​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អៀង ធីរិទ្ធ និង​ផ្អាក​កិ​ច្ច​ដំណើរ​ការ​នីតិវិធី​ចំពោះ​គាត់។
បើ​ទោះ​បី​ជា​មាន​ការ​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​យ៉ាង​យូរ​ក្តី​​ និង​បើ​ទោះ​ជា​បាន​យល់​ស្រប​គ្នា​ថា ជន​ជាន់​ចោទ​ពុំ​មាន​កាយសម្បទា​ និង​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ក្នុង​ការ​ចូល​រួម​សវនាការ​​ក្តី​ក៏​អង្គ​ជំនុំ​ជម្រះ​សាលាដំ​បូង​ពុំ​អាច​យល់​ស្រប​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ពាក់​ព័ន្ធ​ការ​បន្ត​ឃុំ​ខ្លួន​គាត់​ និង​លក្ខ​ខណ្ឌ​នៃ​ការ​ដោះ​លែង​(រួម​ទាំង​ការ​ឃ្លាំ​មើល​ដូចជា​ការ​បង្ខំ​ឱ្យ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ)។ ដូច​ដែល​អ្នក​ជំនាញ​វេជ្ជ​សាស្រ្ត​ទាំង​អស់​បាន​យល់​ស្រប​គ្នា​ថា ​អៀង​ ធីរិ​​ទ្ធ នឹង​មិន​មាន​អាការ​ធូរ​ស្បើយ​ពី​ជំងឺ​ដែល​អនុញ្ញាត​ឱ្យ​គាត់​អាច​ត្រូវ​ជំនុំជម្រះ​នា​ពេល​អនាគត ទើប​​អង្គ​ជំនុំ​ជម្រះ​បាន​សម្រេច​ផ្អាក​កិច្ច​ដំណើរ​ការ​នីតិ​វិធី​ចំពោះ​គាត់​។

ដោយ​សារ​តែ​គ្មាន​តម្រុយ​ណាមួយ​ដែល​បង្ហាញ​ថា ​ជន​ជាប់​ចោទ​អាច​នឹង​ត្រូវ​នាំ​យក​មក​ជំ​នុំជម្រះ​បាន​ ចៅ​ក្រម​អន្តរជាតិ​យល់​ឃើញ​ថា ​អ.វ.ត.ក គ្មាន​មូលដ្ឋាន​ណាមួយ​ដើម្បីបង្ខំ​​ឱ្យ​ជន​ជាប់​ចោទ​ចូល​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ ឬ​ដាក់​វិធាន​ការ​បង្ខំ​លើ​រូប​គាត់​បាន​ឡើយ​។ ក៏ប៉ុន្តែ​ចៅ​ក្រម​ជាត​ិវិញ​យល់​ឃើញ​ថា នៅ​មាន​លទ្ធភាព​មួយ​ចំនួន​ដែល​គួរ​តែ​បញ្ជូន​ជន​ជាប់​ចោទ​ទៅ ព្យាបាល​នៅ​មន្ទី​រ​ពេទ្យ​ និង​ដាក់​គាត់​ឱ្យ​ស្ថិត​នៅ​ក្រោម​វិធាន​ការ​មួយ​ចំនួន ​ធ្វើ​ដូច្នេះទើប​ជន​ជាប់​ចោទ​នឹង​មិន​អាច​គេច​វេះ​ពី​រង្វ​ង់​យុត្ត​ិ​ធម៌​បាន​។ ដើម្បី​ចៀស​វាង​នូ​វ​ភាព​មិន​ច្បាស់​លាស់​ចំពោះ​ជន​ជាប់​ចោទ​ អៀង​ ធីរិទ្ធ ដែល​ជា​លទ្ធផល​នៃ​កង្វះ​ការ​ព្រម​ព្រៀង​គ្នា​ទៅ​លើការ​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​នៅ​ពេល​ដោះ​លែង ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​សម្រេច​ដោះ​លែង​គាត់​។ ដូច្នេះ​សេចក្តី​សម្រេច​ដោះ​លែង​អៀង ធីរិទ្ធ ពីមន្ទី​រ​ឃុំ​ឃាំង​របស់​អ.វ.ត.ក ត្រូវ​បាន​រៀប​ចំ។

គួរ​​បញ្ជាក់​​ថា ​ការ​រក​ឃើញ​អៀង​ ធីរិទ្ធ ពុំ​មាន​​កាយសម្បទា​ និង​បញ្ញា​ស្មារតី​គ្រប់​គ្រាន់​ក្នុង​ការ​ចូល​រួម​ការ​ជំនុំ​ជម្រះ​ ពុំ​មាន​ន័យ​ថា ជា​ការ​រក​ឃើញ​​ជន​ជាប់​ចោទ​មាន​ពិរុទ្ធភាព​ឬ​ភាព​​សុចរិត​នោះ​ទេ ៕