ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ការ​ប្រកួត​បាល់​ទាត់​បារាំង​ D2 ជុំ​ទី៤

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃព្រហស្បត្ត៏ ទី១៩ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៥:៤២

ការប្រកួតរវាងក្រុមNancy ជាមួយក្រុម Le Mans

គេហទំព័របរទេស

ការប្រកួតរវាងក្រុមNancy ជាមួយក្រុម Le Mans

ការ​ប្រកួត​បាល់​ទាត់​បារាំង​D2 ជុំ​ទី​៤ នៅ​រាត្រី​ថ្ងៃ​សុក្រ​ ទី២១ សីហា នេះ​ មាន​៩​​ប្រកួត ។ ក្រុម​ល្អ​មាន Le Mans, Le Havre, និង​ Evian។
Laval(10) V Nantes(15)
Laval បើក​រដូវ​កាល​ថ្មី៣​ប្រកួតគឺ ១-១-១ ទាត់​បាល់​បាន​៣​គ្រាប់ និង​របូត​វិញ​៣គ្រាប់ ។ ៣​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​ Reims ១-១ ក្រៅ​ផ្ទះ ឈ្នះ Metz ១-០ ក្នុង​ផ្ទះ តែ​ចាញ់ Vannes ២-១ ក្រៅ​ផ្ទះ ។
Nantes បើ​ក​​រដូវ​កាល​ថ្មី២​ប្រកួត គឺ​១-០-២ ទាត់​បាល់​បាន​២​គ្រាប់ និង​របូត​វិញ​៣គ្រាប់ ។ ៣​ប្រកួត​ចុង​ក្រោយ​គឺលេង​ចាញ់ Le Mans ២-០ ក្នុង​ផ្ទះ, ឈ្នះ Troyes ២-០ ក្រៅ​ផ្ទះ តែចាញ់ Evian ១-០ ក្នុង​ផ្ទះ​។
ជួប​គ្នា៣​ប្រកួតគឺ៖
11-04 Nantes 2-1 Laval
10-09 Nantes 0-0 Laval
03-10 Laval 0-1 Nantes

Le Mans(4) V Chateauroux(7)
Le Mans បើក​រដូវ​កាល​ថ្មី​៣ប្រកួតអត់​ទាន់​ស្គាល់​បរា​ជ័យទេ គឺ​១-២-០ ទាត់បាល់​បាន​៤​គ្រាប់ និង​របូតវិញ​២គ្រាប់ ។ ៣​ប្រកួត​ចុង​ក្រោយគឺលេង​ឈ្នះ  Nantes ២-០ ក្រៅ​ផ្ទះ​ស្មើ​Reims ២-២ ក្នុង​ផ្ទះ និងស្មើ​Ajaccio ០-០ ក្រៅ​ផ្ទះ ។
Chateauroux ក៏​ដូច​ Le Mans ដែរ បើក​រដូវ​​កាល​ថ្មី​៣​ប្រកួត​គឺ ១-២-០ ទាត់បាល់​បាន​៣​គ្រាប់ និង​របូតវិញ​២គ្រាប់ ។ ៣​ប្រកួត​ចុង​ក្រោយ​គឺ​លេងស្មើ Istres ០-០ ក្នុង​ផ្ទះ ស្មើ Nimes ១-១ ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​ឈ្នះ Le Havre ២-១ ក្នុង​ផ្ទះ ។ ប្រវត្តិជួប​គ្នា​១០​ប្រកួត​ Le Mans ឈ្នះ៦​ Chateauroux ឈ្នះ២ ស្មើ​
២ ។
ជួប​គ្នា​៤​ប្រកួត​ចុង​ក្រោយ​គឺ៖
11-02 Chateauroux 1-1 Le Mans
04-03 Le Mans 1-0 Chateauroux
09-04 Le Mans 0-2 Chateauroux
03-05 Chateauroux 1-3 Le Mans

Metz(20) V Vannes(3)
Metz ខ្សោយ​ណាស់ បើក​រដូវ​កាល​ថ្មី​៣​​ប្រកួត​​ចាញ់​រហូតគឺ ០-០-៣ គ្មានទាត់​បាល់ បាន១គ្រាប់​​ តែ​របូត​វិញ​៤គ្រាប់ ។ ៣​ប្រកួតចុង​ក្រោយ​ គឺ​ចាញ់ Evian ២-០ ក្នុង​ផ្ទះ, ចាញ់ Laval ១-០ ក្រៅផ្ទះ និង​ចាញ់ Troyes ១-០​ក្នុង​ផ្ទះ ។
Vannes បើក​រដូវ​កាល​ថ្មី​៣​ប្រកួត គឺ​២-០-១ ទាត់​បាល់​បាន​៣​គ្រាប់​ និង​របូតវិញ​៥​គ្រាប់ ។ ៣​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Tours ២-១
ក្រៅ​ផ្ទះ, ឈ្នះ Troyes ១-០ ក្នុ​ងផ្ទះ តែ​ចាញ់ Evian ៤-០ ក្រៅ​ផ្ទះ ។
ជួប​គ្នា​៥​ប្រកួតគឺ៖
10-08 Metz 2-0 Vannes
01-09 Vannes 1-1 Metz
04-09 Vannes 1-1 Metz
08-09 Vannes 3-0 Metz
05-10 Metz 0-1 Vannes

Nimes(19) V Grenoble(16)
Nimes បើក​រដូវ​កាល​ថ្មី​៣​ប្រកួតគឺ ០-១-២ ទាត់​បាល់​បាន​២​គ្រាប់​ និង​របូត​វិញ​៤​គ្រាប់ ។ ៣​ប្រកួត​ចុង​ក្រោយ​គឺ​លេ​ង​ចាញ់ Ajaccio ១-០ ក្រៅ​ផ្ទះ ស្មើ​ Chateauroux ១-១ ក្នុង​ផ្ទះ តែ​ចាញ់​ Boulogne ២-១ ក្រៅ​ផ្ទះ​។
Grenoble បើក​រដូវ​កាល​ថ្មី​៣ប្រកួត​គឺ១-០-២ ទាត់​បាល់​បាន​១គ្រាប់​ និង​របូត​វិញ៣​គ្រាប់​។ ៣​ប្រកួត​ចុង​ក្រោយ​គឺលេង​ឈ្នះ Le Havre ១-០ ក្នុង​ផ្ទះ, ចាញ់ Sedan ១-០ ក្រៅ​ផ្ទះ​ និង​ចាញ់ Angers ២-០ ក្នុង​ផ្ទះ ។
ជួប​គ្នា២​ប្រកួតគឺ៖
10-01 Grenoble 1-1 Nimes
03-02 Nimes 1-1 Grenble

Sedan(9) V Boulogne(6)
Sedan បើក​រដូវ​កាលថ្មី​៣​ប្រកួតគឺ ១-១-១ ទាត់​បាល់​បាន​៥គ្រាប់​ និង​របូតវិញ៥​គ្រាប់ ។ ៣​ប្រកួត​ចុង​ក្រោយ​គឺលេងចាញ់ Tours ៤-៣ ក្រៅ​ផ្ទះ ឈ្នះ Grenoble ១-០ ក្នុង​ផ្ទះ បន្ទាប់ មក​លេង​ស្មើ​ Dijon ១-១ ក្រៅ​ផ្ទះ ។
Boulogne បើក​រដូវ​កាល​ថ្មី​៣​ប្រកួត​គឺ ១-២-០ ទាត់​បាល់​បាន៣គ្រាប់ និង​របូតវិញ២​គ្រាប់ ។ ៣​ប្រកួត​ចុងក្រោយ​គឺលេង​ស្មើ Cler-mont ១-១ ក្នុងផ្ទះ,ស្មើ​Angers ០-០​ក្រៅ​ផ្ទះ​ បន្ទាប់​មក​ឈ្នះ Nimes ២-១ ក្នុង​ផ្ទះ ។
ជួប​គ្នា​៤​ប្រកួត​គឺ៖
08-07 Sedan 1-1 Boulogne
02-08 Boulogne 0-1 Sedan
10-08 Boulogne 0-1 Sedan
03-09 Sedan 0-1 Boulogne

Evian(1) V Tours(2)
Evian និង​បន្ត​ឈ្នះថ្ងៃនេះទៀត ។ ប្រវត្តិ​៣​ប្រកួតបើក​រដូវ​កាលថ្មីគឺ ៣-០-០ ទាត់​បាល់​បាន​៧គ្រាប់ គ្មាន​របូត​នោះ ។ ៣​ប្រកួត​ចុង​ក្រោយ គ​ឺលេង​ឈ្នះ Metz ២-០ ក្រៅ​ផ្ទះ, ឈ្នះ Vannes ៤-០ ក្នុង​ផ្ទះ និង​ឈ្នះ Nantes ១-០ ក្រៅ​ផ្ទះ​។
Tours លេខ​២ ក្នុង​តា​រាង​មាន​៦​ពិន្ទុ បើ​ចាញ់ Evian និង​របូតពី​តំណែង​នេះ ព្រោះ​ក្រុម​លេខ​៣ មាន​៦​ពិន្ទុដែរ ។ បើករដូវកាល​ថ្មី​៣​ប្រកួត​គឺ២-០-១ ទាត់​បាល់បាន​៧​គ្រាប់ និង​របូតវិញ ៦គ្រាប់ ។ ៣​ប្រកួតចុង​ក្រោយ គឺលេង​ឈ្នះ Sedan ៤-៣ ក្នុង​ផ្ទះ, ចាញ់ Istres ១-០ ក្រៅ​ផ្ទះ​ តែ​ឈ្នះ Clermont ៣-២ ក្នុង​ផ្ទះ ។
ជួបគ្នា៤​ប្រកួត​គឺ៖
08-04 Tours 0-0 Evian
05-05 Evian 2-1 Tours
09-05 Tours 0-1 Evian
03-06 Evian 0-0 Tours

Troyes(17) V Ajaccio (11)
Troyes បើក​រដូវ​កាល​ថ្មី៣​ប្រកួត​គឺ​ ១-០-២ ទាត់​បាល់​បាន​១គ្រាប់ និង​របូត​វិញ៣​គ្រាប់​។ ៣​ប្រកួត​ចុង​ក្រោយ​គឺលេង​ចាញ់ Vannes ១-០ ក្រៅ​ផ្ទះ, ចាញ់ Nantes ២-០ ក្នុង​ផ្ទះ តែ​ឈ្នះ Metz ១-០ ក្រៅ​ផ្ទះ ។
Ajaccio បើក​រដូវ​កាល​ថ្មី​៣ប្រកួត​គឺ ១-១-១​ទាត់​បាល់​បាន​១គ្រាប់​ និង​របូត​វិញ​២​គ្រាប់។ ៣​ប្រកួត​ចុង​ក្រោយ​គឺលេង​ឈ្នះ Nimes ១-០ ក្នុង​ផ្ទះ, ចាញ់ Le Havre ២-០ ក្រៅ​ផ្ទះ បន្ទាប់​មក​លេង​ស្មើ Le Mans ០-០ ក្នុង​ផ្ទះ ។ ប្រវត្តិ ជួប​គ្នា១០​ប្រកួត Troyes ឈ្នះ៥ Ajaccio ឈ្នះ​៤ ស្មើ​១ ។
ជួបគ្នា៤​​ប្រកួត​ចុង​ក្រោយ​គឺ៖
12-07 Troyes 0-1 Ajaccio
05-08 Ajaccio 1-0 Troyes
10-08 Troyes 2-0 Ajaccio
03-09 Ajaccio 1-1 Troyes

Clermont(18) V Angers(5)
Clermont បើក​រដូវ​កាល​ថ្មី៣​ប្រកួត​គឺ​ ០-២-១ ទាត់បាល់​បាន​៥គ្រាប់ និង​ របូត​វិញ
៦​គ្រាប់ ។ ៣​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ​ Boulogne ១-១ ក្រៅ​ផ្ទះ, ស្មើ​ Dijon ២-២ ក្នុង​ផ្ទះ តែ​ចាញ់ Tours ៣-២ ក្រៅ​ផ្ទះ ។
Angers បើក​រដូវ​កាល​ថ្មី៣​ប្រកួត​គឺ ១-២-០ ទាត់​​បាល់​បាន​២គ្រាប់ គ្មាន​របូត​សោះ ។ ៣​ប្រកួត ចុង​ក្រោយ​គឺលេង​ស្មើ​ Dijon ០-០ ក្រៅ​ផ្ទះ, ស្មើ Boulogne ០-០ ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ឈ្នះ Grenoble ២-០ ក្រៅ​ផ្ទះ  ។ ប្រវត្តិ​ជួបគ្នា​១០​ប្រកួត​ Angers ឈ្នះ​៣ Clermont ឈ្នះ២ ស្មើ​៥ ។
ជួប​គ្នា​៤​ប្រកួតចុង​ក្រោយ​គឺ៖
08-08 Clermont 2-2 Angers
02-09 Angers 4-2 Clermont
09-0 Clermont 3-2 Angers
02-10 Angers 2-1 Clermony

Istres(8) V Dijon(12)
Istres បើក​រដូវកាលថ្មី​៣​ប្រកួត​គឺ ១-២-០ ​ទាត់បាល់​បាន​១គ្រាប់ គ្មាន​របូត​សោះ ។ ៣​ប្រកួត​ចុង​ក្រោយគឺ​លេង​ស្មើ Chateauroux ០-០ ក្រៅ​ផ្ទះ ​ឈ្នះ Tours ១-០ ក្នុង​ផ្ទះ បន្ទាប់​មក​លេង​ស្មើ​ Reims ០-០ ក្នុង​ផ្ទះ​។
Dijon បើក​រដូវ​កាល​ថ្មី​៣​ប្រកួត​គឺ ០-៣-០ ទាត់​បាល់​បាន​៣​គ្រាប់ និងរបូត​វិញ​៣​គ្រាប់។ ៣​ប្រកួត​ចុង​ក្រោយ​គឺលេងស្មើ Angers ០-០ ក្នុង​​ផ្ទះ, ស្មើ Clermont ២-២ ក្រៅ​ផ្ទះ​ និង​ស្មើ Sedan ១-១ ក្នុង​ផ្ទះ ។ ប្រវត្តិ​ជួបគ្នា៨​ប្រកួត  Dijon ឈ្នះ២ Istres ឈ្នះ​១ ស្មើ៥ ។
ជួប​គ្នា​៤​ប្រកួត​ចុង​ក្រោយគឺ៖
08-06 Istres 2-2 Dijon
02-07 Dijon 1-0 Istres
08-09 Istres 1-1 Dijon
02-10 Dijon 1-1 Istres

Le Havre(13) V Reim(14)
Le Havre បើក​រដូវ​កាល​ថ្មី​៣​ប្រកួតគឺ ១-០-២ទាត់​បាល់​បាន​៣​គ្រាប់​ និងរបូតវិញ ៣ គ្រាប់។ ៣​ប្រកួត​ចុងក្រោយ​គឺចាញ់ Grenoble ១-០ ក្រៅ​ផ្ទះ, ឈ្នះ Ajaccio ២-១ ក្នុង​ផ្ទះ តែ​ចាញ់ Chateauroux ២-១ ក្រៅ​ផ្ទះ ។
Reims បើក​រដូវ​កាល​ថ្មី​៣​ប្រកួត​ គឺ ០-៣-០ ទាត់​បាល់​បាន​៣គ្រាប់ និងរបូត​វិញ​៣គ្រាប់ ដែរ ។ ៣​​ប្រកួតចុង​ក្រោយគឺលេង​ស្មើ Laval ១-១ ក្នុង​ផ្ទះ ស្មើ Le Mans ២-២ ក្រៅ​ផ្ទះ និង​ស្មើ​ Istres០-០ ក្នុង​ផ្ទះ ។ ប្រវត្តិ​ជួបគ្នា១០​ប្រកួត​ Reims ឈ្នះ ១ Le Havre ឈ្នះ​៥ ស្មើ​៤​ ។
ជួប​គ្នា​៤​ប្រកួត​ចុង​ក្រោយគឺ៖
10-06 Le Havre 1-0 Reims
10-07 Reims 3-2 Le Havre
11-07 Reims 3-3 Le Havre
04-08 Le Havre 2-0 Reims .

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd