ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹងស្ត្រីរងគ្រោះអន្ទងឱ្យជនដៃដល់សារភាពកំហុស

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ពិត​ជាឈាម​ស្រែក​​​ស្បែក​ហៅ​​មែន ​​រយៈ​ពេល​តែ​​១យប់​២ថ្ងៃ ​ជន​សង្ស័យ​ឈ្មោះ​ម៉ា ជីគីន ​​អាយុ​២៧ឆ្នាំ ដែលត្រូវ​​សមត្ថកិច្ច​​នគរ​​បាល​ខណ្ឌ​៧មករាសហការ​​ជា​មួយនគរ​បាល​​ជំនាញ​ ព្រហ្ម​​​ទណ្ឌកម្រិត​​​ធ្ងន់​​ និង​កម្រិត​​ស្រាល​រាជ​ធានីភ្នំពេញ​​សាកសួរជុំវិញ​​​ការ​ប្លន់​​​សម្លា.ប់​យ៉ាង​សាហា.វ និងគួរ​ឱ្យ​​រន្ធត់ដោយ​អារ.ក​ស្ត្រី​​​​ក្រមុំចាស់​​ម្នាក់លក់​គ្រឿង​ក្រអូប ​នៅ​ផ្សារ​អូរប្ញស្សី​​​បាន​

រាជធានីភ្នំពេញ ៖ ​ពិត​ជាឈាម​ស្រែក​​​ស្បែក​ហៅ​​មែន ​​រយៈ​ពេល​តែ​​១យប់​២ថ្ងៃ ​ជន​សង្ស័យ​ឈ្មោះ​ម៉ា ជីគីន ​​អាយុ​២៧ឆ្នាំ ដែលត្រូវ​​សមត្ថកិច្ច​​នគរ​​បាល​ខណ្ឌ​៧មករាសហការ​​ជា​មួយនគរ​បាល​​ជំនាញ​ព្រហ្ម​​​ទណ្ឌកម្រិត​​​ធ្ងន់​​ និង​កម្រិត​​ស្រាល​រាជ​ធានីភ្នំពេញ​​សាកសួរជុំវិញ​​​ការ​ប្លន់​​​សម្លាប់​យ៉ាង​សាហាវ និងគួរ​ឱ្យ​​រន្ធត់ដោយ​អារ.ក​ស្ត្រី​​​​ក្រមុំចាស់​​ម្នាក់លក់​គ្រឿង​ក្រអូប​នៅ​ផ្សារ​អូរប្ញស្សី​​​បាន​សារ​ភាព​​​​ហើយ​ថា ខ្លួន​​ជា​ជន​ដៃដល់ ។ ​ឈ្មោះ​នេះត្រូវ​បាន​ប៉ូលិស​​​ឃាត់ខ្លួន​​កាលពី​ថ្ងៃទី២៥ ​វិច្ឆិកា ​​ដោយ​មាន​ការ​សង្ស័យពី​៧០% ទៅ​៨០% ព្រោះ​​តែ​គេមាន​ផ្ទះ​​នៅ​ក្បែរ​គ្នា​​ ហើយ​​​ចំណុច​សង្ស័យ​ច្រើន​ដូចជា​មុតម្រាមដៃ ​ហើយ​មានស្នាម​​​ក្រញៅ​លើ​ទ្រូង និង​ខោ​មាន​​​ប្រឡាក់​​តំណក់ឈាម ។

មន្ត្រី​​​​ប៉ូលិស​បានឱ្យ​ដឹង​ថា ​​នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់​​​ថ្ងៃទី២៦ ​វិច្ឆិកា ​ឈ្មោះ​ម៉ា ​ជីគីន ​បាន​សារភាព​ថា ខ្លួន​ជា​ឃាត​ក​​ដែល​ធ្វើ​​សកម្ម​ភាព​​អារ.ក ​កាត់ដៃ​​​សម្លាប់​ប្លន់​យក​ទ្រព្យ​ពី​ស្ត្រី​​ក្រមុំ​​ចាស់​នោះមែន ​ហើយ​ធ្វើតែម្នាក់​ ឯង​ទេ និង​យក​​បាន​ខ្សែដៃប្លាទីន​១ខ្សែ​​​​ដែល​​​មានទម្ងន់​​២​តម្លឹង​១ហ៊ុន​៥លី ។ មន្ត្រី​​ប៉ូលិស​​បន្តថា ​ទំរាំ​​បាន​ចម្លើយ​​សារភាព​​យ៉ាង​ជាក់​លាក់​​នេះ ​​សមត្ថកិច្ច​​ស្ទើរតែ​​ចង់​ទាល់​​​តម្រិះ​ក្នុង​​ការ​សាក​សួរ​​ ព្រោះ​តែ​​​គេ​មិនព្រម​ឆ្លើយ ទោះបី​​រក​ឃើញ​​​មាន​ភស្តុ​តាង​អាចកំណត់ជា​មុខ​សញ្ញា​​​យ៉ាង​ណាក៏​ដោយ ។

ការ​​​ធ្លាយ​ចម្លើយ​​​ចុង​​ក្រោយ គឺនៅវេលាថ្ងៃ​ត្រង់​​​ថ្ងៃទី​២៦ វិច្ឆិកា ​​​ប្រភព​ព័ត៌មាន​​​បានឱ្យ​ដឹង​ថា ​លោក​វរសេនីយ៍​ទោជួន​ ណារិន្ទ ​​ប្រធាន​ការិ​យាល័យ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​​​កម្រិត​ធ្ងន់​​រាជ​
ធានី​ភ្នំពេញ ​​បានបញ្ជូន​​​លោក​​វរ​សេនីយ៍​ត្រី​​អេង​សោភា ​​អនុ​ប្រធាន​​​របស់​លោក និង​លោកវរ​សេនីយ៍​ត្រី​ជាវ ​វិបុល ​ប្រធាន​ការិយាល័យ​នគរ​បាល​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​​ដែល​ស្ទាត់​ជំនាញ​​​​ខាង​សួរចម្លើយ​​ឱ្យទៅ​​សហការ​ជាមួយ​នគរបាល​ខណ្ឌ៧មករា​​​​ ដើម្បី​​ឈ្លេចសួរ​​ត្រង់​ចំណុច​​​​ស្លាក​ស្នាម​លើ​ខ្លួន​​ជន​សង្ស័យ ដូច​ជាដៃ​មាន​ស្នាមមុត​នឹង​កាំបិត​​ ដងខ្លួន​មាន​ស្នាម​​ក្រញៅរបួស​ឆ្កួត
ជា​ច្រើន​កន្លែង​​​ដែលបញ្ជាក់​​​ថា ​​ពិត​ជា​​មានការ​ប្រតប់​ប្រតាយ​​គ្នាជាមួយជនរង​គ្រោះ​​ ​។ ពិសេស​ទៅទៀតខោជើង​វែង​របស់​ជន​សង្ស័យ​មាន​​ដិតដាម​​ជាប់ប្រឡាក់​​ទៅ​ដោយ​​ឈាម​ដែល​ចំណុច​នេះ​ហើយ​​ធ្វើ​ឱ្យ​​លោក​​អេង សោភា ​មានទុន​សម្រាប់​​​រកល្បិច​ដេញ​ដោល​​ឱ្យគេ​​ឆ្លើយ​សារ​ភាព​ ប៉ុន្តែ​​​ភ្លាមៗជន​នេះ​​​​នៅ​​​តែ​មិន​​ឆ្លើយ​ ។

លោកអេង សោភា ​​មាន​ប្រសាសន៍​ថា លោក​​បាន​ប្រែ​យុទ្ធ​សាស្ត្រ​​​​បង្វែរ​​សំណួរ​វិញ​ថា ​បើ​​ស្រឡាញ់​​ម្តាយ ប្រពន្ធ និងកូន​គួរ​តែ​ឆ្លើយ​​​ទៅ ព្រោះ​ពេលនេះ ពួកគេ​​​​ត្រូវ​បាន​​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​ និងសារភាព​​អស់ហើយដែរ ​​ចៀស​វាង​កុំឱ្យ​ម្តាយ​និងប្រពន្ធ​កូន​ពាក់ព័ន្ធ​ជាមួយ​យើង​ គួរ​តែ​​សារភាព​​ទទួល​ទោស​​តែម្នាក់ឯង​បាន​ហើយ ​​​។ គ្រាន់​តែឮលោក​អេង សោភា ​​ថា ម្តាយ​និ​ង​​ប្រពន្ធ​​កូន​ត្រូវ​​សមត្ថកិច្ច​​ឃាត់​ខ្លួន​ដែរនោះ ​ជន សង្ស័យ​​​បានសារភាព​ភ្លាម​ ប្រៀប​​ដូច​ព្រលឹង​​សព​ស្ត្រី​​ក្រមុំ​ចាស់​​​ដែលគេ​អារ.ក​សម្លាប់​​ប្លន់​យក​ទ្រព្យ​​​សម្បត្តិ​​​ទើប​តែបាន២ថ្ងៃ មក​អន្ទង​​​​ឱ្យ​ឃាត​ក​ឆ្លើយ​​​សារ​ភាពទទួលកំហុស ។

ជនសង្ស័យ​បាន​​បញ្ជាក់​​ការពិតថា បានជា​ខ្លួន​​ដាច់​ចិត្ត​សម្លាប់​​​ស្ត្រី​ក្រមុំ​​​ចាស់​មាន​ផ្ទះជាប់គ្នា​​​ប្លន់​​យក​ទ្រព្យនោះ ​ព្រោះ​​តែ​​ជំពាក់​គេវ័ណ្ឌ.ក​​​គឺ​ជំពាក់​ប្រាក់​ធនាគារ​ប្រមាណ១.១០០​ដុល្លារ ​​​បន្ទាប់​ពី​សង​ខ្លះ​ហើយ​នោះ ហើយ​ត្រូវ​ដល់​ថ្ងៃ​​គេរឹបអូស​​យកផ្ទះ ។ ឈ្មោះ​ម៉ា ជីគីន ​​បាន​​សារ​ភាព​​​​ទៀត​ថា ​ប៉ុន្មាន​​ខែ​មុន​ម្តាយ​​របស់ខ្លួនបាន​ទៅ​​ខ្ចី​លុយ​ពីធនាគារ​អេស៊ីលីដា​ចំនួន​១.៦០០​ដុល្លារ ​ដើម្បី​យកមក​​​សង​គេ​ដែល​ខ្លួនបាន​បំផ្លាញ​​​អស់ជា​ច្រើន​ រួម​ទាំង​​សេពគ្រឿង​ញៀនផង ។

ជន​ជា​ឃាតក​​បាន​សារភាពថា ​​នៅវេលា​ម៉ោង​​១០ព្រឹក​ថ្ងៃទី​២៥ ​វិច្ឆិកា ​ខ្លួន​មិន​ទៅរត់ម៉ូតូ​ឌុប​ដូចសព​្វមួយ​ដង​ទេ ​គឺបាន​ទៅ​ជួប​​មិត្តភក្តិ​​​​ម្នាក់​ឈ្មោះ​ឡី ​​និងម្នាក់​ទៀត​​​ជន​ជាតិ​​ចិន​មិន​ស្គាល់ឈ្មោះ នាំគ្នា​ទៅ​ផឹកស៊ី​​នៅផ្ទះ​ឈ្មោះ​ឡី ស្រវឹង​​​ដាប​គ្រប់គ្នា ទើប​​​​ចេញ​​ទៅ​ផ្ទះ​រៀង​ខ្លួន ។ លុះ​​ដល់ម៉ោង​ប្រមាណ​៤ និង​៣០នាទី​​រសៀល​ថ្ងៃ​ដដែល​នោះ ពេលស្វាង​​ស្រា​បន្តិច​ហើយ ​ខ្លួន​បាន​ទៅ​ផឹក​មួយ​​កន្លែងទៀត​នៅក្បែរ​ចំណត​​​រថ​យន្ត​​​​កាពីតូល​អូរប្ញស្សី​​ដែលមានគ្នា​៥នាក់ ។ ពេល​នោះ​​ស្រវឹង​ខ្លាំង​​ ខ្លួន​ក៏​​បាន​ដើរ​ឡើង​ផ្ទះ​ដែល​ម្តាយ​​នៅ​ម្នាក់​​ឯង ។ ​​ពេល​ឡើង​ដល់​​លើ​ផ្ទះ​​ ខ្លួន​បាន​ដោះ​ខោ​អាវ​នៅ​​សល់​តែ​​​ខោខ្លី​​បំរុង​ដេក ​​​ម្តាយ​​​​ចេះ​តែ​​​រអ៊ូរ​ទាំ​​​ថា «ថ្ងៃ​ខានស្អែកនេះ​ ធនា​គារ​​គេ​នឹង​មករឹបអូស​​យកផ្ទះ​​ខាន​នៅ​គ្រប់គ្នា​ហើយ​បើ​ឯង​​​គិត​តែ​​ពី​ដើរ​ផឹក»​​​ ។ ឮពាក្យ​ម្តាយ​​និយាយ​បែបនេះ ​បានធ្វើឱ្យ​​​ខ្លួនស្លុត​ចិត្ត​​ណាស់ តែ​មិន​ដឹង​គិត​ថា ​ទៅ​រកប្រាក់​ឯ​ណា​បាន​ដោះ​បំណុល​​​ធនា​គារ​​​វិញ​ទេ ។ ​​គាប់​ជួន​ដើរ​ចុះ​​ឡើង​​ក្រឡេក​តាម​បង្អួច​​​​ឃើញ​ស្ត្រីឈ្មោះ​​មាស​ ស្រុី ​​ចំហទ្វារ​​​​កំពុង​ដេក​​លើបៅអីុ​​កំណាត់​​​មើលទូរ​ទស្សន៍​​​ និង​​​មាន​​ពាក់​បា្លក​ដៃ​យ៉ាង​ភ្លឺ​ចិញ្ចាច​ផង ​ខ្លួន​​មាន​គំនិតចូល​​​ទៅប្លន់ ដើម្បី​យក​ប្រាក់​សង​បំណុល​ធនាគារ​​​ ។

ជនសង្ស័យ​សារភាព​ទៀតថា ​ពេល​គិត​​​ភ្លាម ​ខ្លួន​ទៅ​ចង្ក្រានបាយ​យកកូន​​​កាំបិត​​​​ចិត​ប​ន្លែ​​ចុង​ស្រួច​​​១​សៀត​​ក្នុងចង្កេះ​​ ហើយ​​ដើរ​ចុះ​មក​ក្រោម រួច​ដើរ​ឡើង​តាម​ជណ្តើរ​ទៅផ្ទះ​ស្ត្រី​ឈ្មោះ​​មាស ស្រ៊ី ​​ដែល​ស្ថិត​ក្នុង​​ស្ថាន​ភាព​​ងងឹត​ឈឹង និងស្ងាត់​ជ្រងំ​ទៀត​​ផង ។​ ម៉ោង​ប្រមាណ​៨យប់ ពេល​ឡើង​​ដល់លើ​ផ្ទះ ខ្លួន​បាន​ដក​កូន​កាំបិត​​ស្ទុះ​ទៅភ្ជង់​​បំពង់កស្ត្រីនោះ ហើយ​គំរាម​​​​​ឱ្យ​ដោះ​​​ប្លាក​ដៃ​ប្រគល់​​ឱ្យខ្លួន​​ តែ​ពេលនោះ​ជនរង គ្រោះ​មិនព្រម​ដោះ​ឱ្យ​ទេ ថែម​ទាំង​​​រើ​បំរះក្នុង​​ចេតនា​​ត​ដៃ​​ដោយ​ស្រវេ​ស្រវា​​​បំណង​ដណ្តើម​​យក​កាំបិត​​ និងក្រញៅខ្លួនឱ្យ​មានស្នាម​​​​របួស​ពេញ​ខ្លួន។ ​ឃើញស​កម្ម​ភាពតដៃ​​បែប​នេះ ​​​ខ្លួន​បាន​ចាប់បួង​​សក់ផ្ងើយ​អារ.កសម្លាប់នៅ​លើ​​​បៅ​អ៊ី​​​នោះ​តែម្តង​ទៅ ​​។ លុះ​ពេល​ដឹង​ថា ​ជ​នរងគ្រោះ​​​​​ស្លាប់​​បាត់​បង់​ជីវិត​ហើយ ខ្លួនក៏ចាប់ផ្តើម​ដោះ​​​យក​ប្លាក​ដៃ ប៉ុន្តែដោះ​មិន​បាន​​​ ទើប​សម្រេច​​​ចិត្ត​​អារសាច់​និង​កាច់​បំបាក់ឆ្អឹង​​​​កដៃ ដើម្បី​​ដោះយក​ប្លា​កដៃ​ ។ ក្នុង​សកម្មភាព​ប្រទូស​្តរ៉ាយ​ជា​មួយ​ជន​រងគ្រោះ​​​ ខ្លួនក៏​ត្រូវរបួស​​លើដង​ខ្លួន​ដែល​​ស្ត្រី​​​រងគ្រោះ​​ក្រញៅ និងមានឈាម​ប្រឡាក់​​ពេញ​ខ្លួន​ តែខ្លួន​បាន​​លាង​ទឹកនៅក្នុងផ្ទះ​​នោះ​ឱ្យស្អាត ​​​ហើយ​គ្រវែង​​កូន​កាំបិត​ចោល​ទៅ​លើ​ដំបូល​ផ្ទះ​គេ ​​និង​បាន​ចាក់​សោ​ទ្វារ​​ផ្ទះពេល​ចុះ​ចេញទៅ​​ បន្សល់​​​​ទុក​សាក​សព​​នៅក្នុងផ្ទះ​នោះ ។ បន្ទាប់មក​ខ្លួនក៏​បាន​ឡើង​​ទៅ​​លើ​ផ្ទះ​របស់ខ្លួនវិញ ដើម្បី​រកខោ​​អាវ​ស្លៀក​​​​ពាក់ឱ្យ​សមរម្យ​​​ ទើប​បានជា​ខោ​មួយ​នោះ​ប្រឡាក់​​ដិត​ដាម​​​ដោយឈាម​​​តិចតួច​​ធ្វើ​​ឱ្យ​​សមត្ថ​កិច្ច​​ដាក់ការ​សង្ស័យ ។

ជន​នេះ​សារភាព​ទៀត​ថា ពេលស្លៀកពាក់​​​ស្អាត​បាត​ហើយ ខ្លួនបាន​យក​ប្លាកដៃ​​ធ្វើពី​​ប្លាទីន​១ខ្សែ​​ដែលប្លន់​​​បាននោះ​​ទៅ​លាក់​ទុកនៅ​​ក្នុង​ទូក​កង់​ប្រើ​អាគុយ​ដែលផ្ញើ​​នៅផ្សារអូរប្ញស្សី​ហើយ​ក៏ត្រឡប់​​មក​ដេកផ្ទះវិញ​​ លុះ​ព្រឹកឡើង​​​ត្រូវ​នគរ​បាល​ហៅទៅស្នាក់​ការ​ប៉ុស្តិ៍​អូរប្ញស្សី១ និង​ឃាត់​ខ្លួន​តែម្តង ។

ម៉ា ជីគីន ​បាន​សារភាព​​ទៀត​ថា ​​អំពើ​​សម្លាប់​​ប្លន់​​ស្ត្រី​ក្រមុំ​ចាស់ពេលនោះ​​ខ្លួនយក​បាន​តែ​ខ្សែ​​​ដៃប្លាទីន​១ខ្សែ​ទេ ឥឡូវ​ត្រូវ​​​សមត្ថ​កិច្ច​​​ដកហូត​វិញហើយ ។ អំពើសម្លាប់​​ប្លន់នោះ​​​ទៀត​ខ្លួនធ្វើ​​តែម្នាក់ឯង​​ ក៏ព្រោះតែ​​គ្មាន​ប្រាក់​សងធនា​គារ​ដែល​​ត្រូវ​ប្រឈម​ការ​រឹប​អូស​​ផ្ទះ​ធ្វើ​​ឱ្យបាត់​បង់​​​ទីជំរកអស់មួយ​ពូជ ។

បន្ទាប់​ពី​ជនសង្ស័យ​​បានសារភាព​​ហើយ​នោះ ​​ក្រុមសាច់ញាតិ​​ជនរងគ្រោះ​​បានបញ្ជាក់​​ប្រាប់​សមត្ថកិច្ច​ថា ស្ត្រីឈ្មោះ​មាស ស្រ៊ី ​​នៅមាន​​បាត់​បង់​ប្រាក់​ដុល្លារ​ និងលុយ​ខ្មែរមួយចំនួនធំ​ទៀត ​ដែលគាត់​លក់ដូរ​​ចិញ្ចឹម​​​ជីវិត​រាល់ថ្ងៃ ​ក្នុងនោះ​ក៏​មាន​កាបូបយួរ​​ដៃ​១​ដែលដាក់ប្រាក់​ក៏​ត្រូវ​បាត់ ។  សូម្បី​​​អ្នកជិត​​ខាង​ក៏គេ​​គ្រប់គ្នា​ជឿ​ថា ស្ត្រី​ក្រមុំ​​ចាស់នេះ​សល់ប្រាក់​ច្រើន​​​ជាងនេះ​ទៀត ​មិន​មែន​តែខ្សែដៃ​ប្លាទីន​​១ខ្សែ​ជាង២តម្លឹងនោះទេ ។

ក្រោយ​ពី​មាន​សេចក្តីបញ្ជាក់​រឿង​ទ្រព្យ​​សម្បត្តិ​ជនរងគ្រោះ​​​យ៉ាង​ជាក់លាក់​​នោះ​រួចមក ​​​សមត្ថកិច្ច​នគរបាល​ខណ្ឌ៧មករា ​បាន​យក​គ្រឿង​​អលង្ការ​​មួយចំនួន​​ដែលដកហូត​​ពីក្នុង​ទូ​​នៅផ្ទះ​ស្ត្រី​​ជនរងគ្រោះ​​បង្ហាញ​ប្រាប់​សាច់ញាតិ​ឱ្យ​ឃើញ​ ក្រៅពីនេះ​ប្រាក់​កាស​ផ្សេងៗទៀត​​គ្មានឃើញ​មួយ​រៀល​ទេ ។ លោកអនុ​សេនីយ៍​ទោ ​អ៊ីវ ឈុនផេង​​ ប្រធាន​​ផ្នែក​​នគរបាល​​ព្រហ្ម​ទណ្ឌ​​​​ខណ្ឌ៧មករា​​​បានប្រាប់​​ឱ្យ​ដឹងថា ​គ្រឿង​អលង្ការ​​ដែល​សមត្ថកិច្ច​បានដកហូត​ពីក្នុង​ទូនៅផ្ទះ​ជន​រងគ្រោះ​​​ប្រមាណ​ជាង​៤តម្លឹង មាន​​បា្លទីន​ ខ្សែ​ដៃ ខ្សែ.ក ​ចិញ្ចៀន ទាំងអស់នេះ​បានប្រគល់​ជូន​ទៅ​សាច់ញាតិ​នៃ​សព​វិញ​ហើយ ។ ចំណែក​ឃាតក​​​ឈាមស្រែកស្បែកហៅ​ត្រូវបាន​កសាង​សំណុំ​រឿងបញ្ជូនទៅកាន់​​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​​តាមនីតិវិធី​ច្បាប់ ។

លោកអនុសេនីយ៍ទោ​ថោង ម៉ារឌី ប្រធាន​​​នគរបាលប៉ុស្តិ៍​រដ្ឋបាល​អូ​រប្ញស្សី​ទី១ ខណ្ឌ​​៧មករា ​​​ក៏​បានអះ​អាង​ដែរថា ​ជា​ជំហាន​ដំបូង​មន្ត្រី​​នគរ​បាល​ប៉ុស្តិ៍​​របស់លោកបាន​​​រកឃើញ​​​ខោ​
ជន​​សង្ស័យ​ប្រឡាក់​ឈាម ទើប​បាន​ដាក់ការ​សង្ស័យ​ថា ​ឈ្មោះម៉ា ជីគីន ​​ដែលមាន​ផ្ទះ​ជាប់​​ជន​រងគ្រោះ​នោះហើយ​​ជា​ជន​ដៃដល់​ ។​ លោក​​ថោង​ ម៉ារឌី ​​ប​ន្តថា​​ ពេលបានភស្តុតាង​ខោ​ប្រឡាក់​​​ដោយឈាម ទើប​រូបលោក​ហៅម្តាយ​ម៉ា ជីគីន ​ឱ្យ​ទូរស័ព្ទ​​ទាក់​ទង​​ទៅកូន​ដោយភូត​កុហក​ថា ​ឱ្យ​មក​ធ្វើអត្ត​សញ្ញាណ​​​ប័ណ្ណ​​ កុំ​អី​ប្រហែល​ជាជននោះមិន​បាន​ចូល​មក​ឱ្យ​​សមត្ថកិច្ច​ឃាត់ខ្លួននោះទេ ៕