ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​អ្នក​ដើរ​ទិញ​អេត​ចាយ​អាយុ​៦​ឆ្នាំ ត្រូវ​ជន​ទុរយសម្នាក់​ល្បួង​ទៅវាយ​ធ្វើ​បាប​​ ហើយ​រំលោ.ភ

12 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ កុមារីអភ័ព្វម្នាក់ ទើប​តែ​មាន​អាយុ៦ឆ្នាំត្រូវបានរងនូវការឈឺចាប់បំផុត ពី​សំណាក់មនុស្សចិត្តជាតិរិច្ឆានម្នាក់​ល្បួងឌុប​តាម​ម៉ូតូដើរលេង ឆក់ឱកាសដឹកចូលព្រៃជ្រៅ​វាយឲ្យសន្លប់រួចរំលោ.ភយ៉ាង​ព្រៃ.ផ្សៃរហូតបាន​សម្រេច រួចទុកចោលកណ្តាលព្រៃ​រត់គេច​ខ្លួន​បាត់ស្រមោល ។

ខេត្តស្ទឹងត្រែង ៖ កុមារីអភ័ព្វម្នាក់ ទើប​តែ​មាន​អាយុ៦ឆ្នាំត្រូវបានរងនូវការឈឺចាប់បំផុត ពី​សំណាក់មនុស្សចិត្តជាតិរិច្ឆានម្នាក់​ល្បួងឌុប​តាម​ម៉ូតូដើរលេង ឆក់ឱកាសដឹកចូលព្រៃជ្រៅ​វាយឲ្យសន្លប់រួចរំលោភ​យ៉ាងព្រៃផ្សៃរហូតបាន​សម្រេច រួចទុកចោលកណ្តាលព្រៃ​រត់គេច​ខ្លួន​បាត់ស្រមោល ។

ហេតុការណ៍ចាប់រំលោភសេពសន្ថវៈគួរឲ្យ​អាណោចអាធ័មទៅលើក្មេងស្រីម្នាក់នេះបាន​កើតឡើងកាលពីវេលាម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​២១ វិច្ឆិកា នៅ​ចំណុច​ក្នុង​ព្រៃ​ចម្ងាយ​ពី​ភូមិ​សៀមប៉ាង ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ប្រហែល២គីឡូ​ម៉ែត្រ ។

លោកវរសេនីយ៍ត្រី ដួង ស៊ីវុត្ថា នាយ​ការិយា​ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ​ស្នង​ការដ្ឋានខេត្ត​បានឲ្យដឹងថា កុមារីរងគ្រោះ អាយុ៦ឆ្នាំសញ្ជាតិខ្មែរកម្ពុជាក្រោម​រស់​​នៅ​ជា​មួយ​ឪពុក​ម្តាយ​ជា​អ្នក​ប្រកប​របរ​ដើរ​ទិញ​អេត​ចាយ​​ក្នុងភូមិ-ឃុំ​កើត​ហេតុខាងលើ ។ ចំណែក​ឯ​ជនសង្ស័យ​ឈ្មោះ​រិទ្ធ អាយុប្រហែលជាង៣០ឆ្នាំ មាន​ទី​លំនៅ​មិនពិតប្រាកដ។

លោកបន្តថា បើ​តាម​ឲ្យ​ដឹង​ពីឪពុក​ម្តាយ​ក្មេង​​ស្រី​រង​គ្រោះបាន​បញ្ជាក់​​ឲ្យដឹងថា នៅ​រសៀល​ម៉ោងប្រហែលជា១​ជន​សង្ស័យ​ឈ្មោះ​រិទ្ធ មក​ពីផឹកស៊ីស្រវឹងបាន​មក​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ដើរលេងជាមួយ ខណៈ​នោះ​ឪពុក​នាង​ក៏​ដឹងដែរ ប៉ុន្តែស្មាន​តែគេ​នាំទៅ​ដើរ​លេង​តាម​ធម្មតា ។ លុះ​ប្រហែល​កន្លះម៉ោង​បាត់​មិន​ឃើញ​មក​គាត់ (ឪពុកកុមារីរងគ្រោះ) បាន​ទូរស័ព្ទ ហៅ​ជន​សង្ស័យ​ពីរ​បី​ដង តែ​គេ​មិន​ទទួល​ទូរស័ព្ទឡើយ ដោយ​មាន​ការ​សង្ស័យ​គាត់​​បាន​រត់​ទៅ​ប្តឹង​អធិ​ការ​ដ្ឋាន​​ស្រុក​សៀម​ប៉ាង។

បច្ចុ​ប្បន្ន​សមត្ថ​កិច្ច​​​នគរបាល​​ជំនាញ​កំពុង​​​​បើក​ការ​​ស្រាវជ្រាវ ដើម្បី​ឈាន​ទោ​រក​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត៕