ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​អង់​គ្លេស​លង់​ទឹក​ស្លា.ប់​ក្នុង​អាងហែល​ទឹក​​​នៅ​​រង្គ​សាល​យូ​តូ​ភៀ

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហនុ ៖​​ បុរសជនជាតិ​អង់​គ្លេស​ម្នាក់​បានស្លា.ប់​ក្នុងហេតុការណ៍លង់ទឹក​ក្នុង​អាង​ហែល ​ទឹកនៅ​រង្គសាលសម្រាប់ជនបរ​ទេស​មួយ​យីហោយូតូភៀ មានទីតាំងស្ថិតនៅ​ក្រុម១៥ ភូមិ​៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាល​ពី​វេលា​ម៉ោង​១និង៣០នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ២០១១ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​និង​​សង្ស័យថា បានប្រើប្រាស់​គ្រឿង​ញៀនច្រើន​ពេក។

ខេត្ត​ព្រះ​សី​ហនុ ៖​​ បុរសជនជាតិ​អង់​គ្លេស​ម្នាក់​បានស្លាប់​ក្នុងហេតុការណ៍លង់ទឹក​ក្នុង​អាង​ហែល​ទឹកនៅ​រង្គសាលសម្រាប់ជនបរ​ទេស​មួយ​យីហោយូតូភៀ មានទីតាំងស្ថិតនៅ​ក្រុម១៥ ភូមិ​៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាល​ពី​វេលា​ម៉ោង​១និង៣០នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ២០១១ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​និង​​សង្ស័យថា បានប្រើប្រាស់​គ្រឿង​ញៀនច្រើន​ពេក។

តាម​​សមត្ថកិច្ចប៉ូលិសបានឱ្យ​ដឹងថា ​បុរស​អង់​គ្លេស​ដែល​ស្លាប់​បាត់បង់ជីវិត​នេះ​ឈ្មោះ DILLON RYAN ANDREW ​ អាយុ​៣៤​ឆ្នាំ ​​ជាភ្ញៀវទេសចរ ចូលមកកម្ពុជា​កាលពីថ្ងៃទី១៣ វិច្ឆិកា​កន្លងទៅនេះ។​យោងតាម​ប្រភព​ពីអ្នក​រត់ម៉ូតូឌុប​ដែលចត​នៅមុខរង្គសាល​​នោះ​និយាយ​ថា​ ​រូបនេះ បានចូលក្នុងភោជនីយ​ដ្ឋាន និង​រង្គ​សាលយូតូ​ភៀ តាំងពីម៉ោងប្រមាណ​១០​យប់​ថ្ងៃ​កើតហេតុនិង​ផឹក​ស្រាក្រឡុកអស់​ចំនួន៩កែវ និង​ជក់​បារីផង។ នៅ​វេលាម៉ោង​ប្រមាណ​១ រំលង​អធ្រាត្រ ក៏មាន​ការ​ផ្អើល​ឆោ​ឡោថា មានជន​បរទេស​​ម្នាក់​លង់ទឹកស្លាប់ បើ​ទោះបីមានការ​ជួយ​សង្គ្រោះ​ពី​អ្នក​ជិតខាងក៏​ដោយ។ ប្រភព​ដដែល​បន្តទៀតថា បើតាម​ការ​សន្និដ្ឋាន​មាន​ការ​សង្ស័យថា ការ​ស្លាប់នេះ​មិន​មែន​ដោយសារ​ការ​ស្រវឹង​ស្រា​ទេ គឺប្រហែល​មកពី​ជនបរ​ទេស​រូប​នេះសេពគ្រឿង​ញៀន​លើស​កំណត់​ធ្វើ​ឱ្យ​វង្វេង​ស្មារតី ចុះងូត​ទឹក​ទាំងយប់​ក៏​បណ្តាលឱ្យលង់​ស្លាប់។

ដោយឡែក តាម​អ្នករត់តុម្នាក់​ទៀត​បាន​លួច​ខ្សឹបប្រាប់ថា នៅវេលាម៉ោងកើតហេតុគេ​​​ឃើញ​ជនបរទេសម្នាក់​នេះ​អង្គុយផឹកស្រានៅ​ក្បែរ​​អាងហែលទឹកក្នុងរង្គសាល ហើយ​បាន​ជ្រុះវ៉ែនតា។ ខណៈពេលវែ៉នតាជ្រុះជនបរទេស​នោះអោនរើសវែ៉នតា​ក៏ជ្រុលធ្លាក់ទៅក្នុងទឹក បណ្តាលឱ្យឈ្លក់ហើយត្រូវបានដឹកតាមម៉ូតូ កង់៣យកទៅសង្គ្រោះនៅមន្ទីរពេទ្យលុះ​ដល់ពាក់កណ្តាលផ្លូវក៏ត្រូវបានរថយន្តសង្គ្រោះ​នៃមន្ទីរ​សម្រាក​ព្យាបាលរស្មីកំពង់សោមមក​ទទួល​បន្ត។ ​ប៉ុន្តែដោ​យមើល​ឃើញថាពុំមាន​លទ្ឋភាព​​សង្គ្រោះ​ក៏ដឹកចូលមន្ទីរពេ​ទ្យ​បង្អែក​ចំការ​ចេក​តែម្តង ឯខាងមន្ទីរពេទ្យមិនទទួល ព្រោះ​ជន​រង​គ្រោះបានស្លាប់​ទៅហើយ បន្ទាប់​មក​​ក៏ដឹក​ត្រឡប់​មកកាន់កន្លែងកើតហេតុវិញ។

ទាក់ទិនទៅនឹងពាក្យចចាមអារ៉ាមថា រថ​យន្ត​របស់​គ្លីនិករស្មីកំពង់សោមត្រូវបាន​ប៉ូលិ​ស​​​ចាប់​ឃាត់នោះ លោកកែវ ច័ន្ទតារា អ្នក​ទទួល​ការ​ខុស​ត្រូវគ្លីនិក​នេះបានឱ្យដឹងថា បន្ទាប់​ពី​ទទួល​ដំណឹងថាមានមនុស្សលង់ទឹក​រថយន្ត​សង្គ្រោះ​របស់គ្លីនិកលោកក៏​ចេញទៅ​ដឹក ដើម្បី​យក​មក​ព្យាបាល។​​នៅពេល​ទៅ​ជិតដល់​កន្លែងកើតហេតុ ក៏ត្រូវ​មិត្តភក្តិជនរងគ្រោះ​កាក់រថ​យន្តដឹក​មក​កាន់​មន្ទីរ​ពេទ្យចំការចេក​ ​​ប៉ុន្តែ​ពេល​មក​ដល់​ត្រូវ​​បាន​ខាងមន្ទីរពេទ្យប្រាប់ថា ជន​រង​គ្រោះ​ស្លាប់​ទៅហើយថែមទាំងឱ្យរថយន្ត​ដឹក​​​សពមក​កន្លែង​ដើមវិញ ដើម្បី​ឱ្យសមត្ថ​កិច្ច​ធ្វើកោសល្យ​វិច័យ។ លុះ​ពេល​មកដល់​កន្លែងកើត​ហេតុ​ម្ចាស់​ហាង​មិនអនុញ្ញាតឱ្យដាក់​​សពចុះពីរថយន្តទេ និង​បាន​រក​វាយ​អ្នកបើកបររថយន្ត​ថែមទៀតផង​ហើយ​ដោយ​ឃើញស្ថានភាពមិនចុះ​សម្រុង​នឹងគ្នា​សមត្ថ​កិច្ចក៏ទុក​សពលើរថយន្តរហូត​សមត្ថកិច្ច​ជំនាញ​មកដល់ទើបដាក់ចុះយក​ទៅទុក​កន្លែងដើមវិញ​។

គួររំលឹក​ថា រង្គ​សាល​យូតូភៀ​និង​ទីតាំងអាង​នេះ​មាន​​ជនបរទេសចំនួន២​នាក់ ហើយបាន​ស្លាប់​គិត​រួមទាំងលើកនេះផង​ ប៉ុន្តែសមត្ថកិច្ច​ហាក់បីដូច​ជា​គ្មានចំណាត់ការណាមួយទប់ស្កាត់​ទាល់តែសោះជាហេតុធ្វើអោយម្ចាស់ហាងមួយ​នេះ​មាន​ចរិតក្រអឺតក្រទម។

យោងតាម​លោកវេជ្ជបណ្ឌិតសែ សុរិទ្ធិ​ ជោតិ៍ អនុប្រធានមន្ទីរសុខាភិបាលខេត្ត​បាន​ឱ្យ​ដឹង​ថា យោងតាមការសន្និដ្ឋានជំហាន​ដំបូង​បុរស​​អង់គ្លេស​ម្នាក់នេះស្លាប់ដោយសារលង់​ទឹក។ បច្ចុប្បន្នសព​ត្រូវបានយកមករក្សាទុកនៅ​វត្តក្រោម ខេត្តព្រះសីហនុ រង់ចាំស្ថានទូតមក​ទទួលយក៕