ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលនៅ​ស្រលាញ់​រួម​រ័ក​ច្រើន​លើក​ផ្អែម​ដូចទឹកឃ្មុំ ពេល​លែង​ជួបជុំ​យំ​ដោយ​សារ​ប៉ូលិស​ចាប់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវ​ជន​ម្នាក់​ដែល​​ទុំ​មុន​ស្រគាល​ក្នុង​រឿង​ស្នេហា​ ​ទី​បំផុត​​បាន​ក្លាយ​​ជា​អ្នក​ទោស​ ត្រូវ​ប៉ូលិស​ខណ្ឌ​សែន​សុខ ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៤ តុលា បន្ទាប់​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​ចោទ​ប្រកាន់​ពី​បទ​រំលោ.ភ​ សន្ថវៈ​មក​លើ​កូន​ស្រី​របស់ខ្លួន​អាយុ​១៤​ឆ្នាំ។ បុរស​ដែល​ក្លាយ​ជា​អ្នក​ទោស​ស្នេហា​នេះ​ត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថា ឈ្មោះ​ឈុន ភារុន ហៅ​ចិន ហៅ​ពេទ្យ អាយុ​១៨​ឆ្នាំ ជា​សិស្ស​មាន​​លំនៅ​សង្កាត់​ភ្នំពេញ​ថ្មី

រាជធានីភ្នំពេញ ៖ យុវ​ជន​ម្នាក់​ដែល​​ទុំ​មុន​ស្រគាល​ក្នុង​រឿង​ស្នេហា​ ​ទី​បំផុត​​បាន​ក្លាយ​​ជា​អ្នក​ទោស​ ត្រូវ​ប៉ូលិស​ខណ្ឌ​សែន​សុខ ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៤ តុលា បន្ទាប់​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សន្ថវៈ​មក​លើ​កូន​ស្រី​របស់ខ្លួន​អាយុ​១៤​ឆ្នាំ។ បុរស​ដែល​ក្លាយ​ជា​អ្នក​ទោស​ស្នេហា​នេះ​ត្រូវ​ប៉ូលិស​ឱ្យ​ដឹង​ថា ឈ្មោះ​ឈុន ភារុន ហៅ​ចិន ហៅ​ពេទ្យ អាយុ​១៨​ឆ្នាំ ជា​សិស្ស​មាន​​លំនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ តាម​​ប្រភព​ព័ត៌​មាន​​ពី​លោក​វរ​សេនីយ៍​ត្រី ជាវ វិបុល អធិ​ការ​ស្តី​ទី​ខណ្ឌ​សែន​សុខ​ឱ្យ​ដឹង​ថា ​យុវ​ជន​​រូប​នោះ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ទៅ​តាម​បញ្ជា​ព្រះ​រាជ​អាជ្ញា​អម​តុលា​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ពី​បទ​រួម​ភេទ​ជា​មួយ​​អនីតិ​​ជន​ក្រោម​អាយុ​១៥​ឆ្នាំ បន្ទាប់​ពី​មាន​ពាក្យ​​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​​រង​គ្រោះ​អាយុ​១៤​ឆ្នាំ។

តាម​ព័ត៌​មាន​​ឱ្យ​ដឹង​ទៀត​ថា យុវ​ជន​រូប​នោះ​បាន​​ស្រលាញ់​គ្នា​ជា​មួយ​ក្មេង​ស្រី អាយុ​១៤​ឆ្នាំ​ម្នាក់​​ជា​អនីតិ​ជន​តាំងពី​​អំឡុង​ខែ​មេសា ឆ្នាំ​២០១០ មក​ម៉្លេះ។ ​យុវ​ជន​នេះ​បាន​​ស្រលាញ់​គ្នា​ជា​មួយ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​ការ និង​ប្រព្រឹត្ត​រួម​ភេទ​ជា​មួយ​គ្នា​ជា​ច្រើន​លើក​មក​ហើយ។ ក្រោយ​មក​​បាន​ឈប់​ទាក់​ទង​គ្នា ហើយ​ក្មេង​ស្រី​រូប​នោះ​​បាន​ធ្លាក់​ខ្លួន​ឈឺ​​ ក៏​ម្តាយ​សួរ​នាំ ទើប​ដឹង​ពី​រឿង​ពិត ក៏​មក​ប្តឹង​សមត្ថ​កិច្ច​​ដោយ​ចោទ ប្រកាន់​ពី​បទ​ចាប់​រំលោភ​សេព​សន្ថវៈ​ ហើយ​ឈាន​ទៅ ចាប់​ខ្លួន​យុវ​ជន​សង្ស័យ​​តែ​ម្តង​ទៅ។

តាម​យុវ​ជន​​ជាប់​ចោទ​ឈ្មោះ​ឈុន ភារុន ​ជា​អ្នក​ទោស​ស្នេហា​បាន​ឱ្យ​ដឹង​ថា ខ្លួន​បាន​ស្រលាញ់​នារី​រង​គ្រោះ​ អាយុ​១៤​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​-សង្កាត់​ជា​មួយ​គ្នា​ប្រមាណ​​ជា​កន្លះ​ឆ្នាំ​មក​ហើយ និង​បាន​រួម​រក្ស​គ្នា​នៅ​ផ្ទះ​​របស់​ខ្លួន​ជា​រឿយៗ។​ លុះ​ក្រោយ​មក​ខ្លួន​បាន​ឈប់​ទាក់​​ទង​គ្នា​ដោយ​​ទូរស័ព្ទ​ហៅ​ពុំ​ចូល​ និង​មិន​នឹក​ស្មាន​ថា​ស្ត្រីរូប​​នោះ​រួម​ទាំង​ឪពុក​ម្តាយ​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន​បែប​នេះ​ឡើយ។ ពិត​ណាស់​ស្ថិត​ក្នុង​វ័យ​សិក្សា​មិន​គួរ​មាន​ស្នេហា​នោះ​ទេ វា​​អាច​នាំ​ឱ្យ​ខូច​អនាគត​បែប​នេះ៕