ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែស្រី​​ផលិត​ទឹកបរិសុទ្ធ​​​យីហោ​​​ប៉ៃ​លិន និង​កូន​ស្រី​ក្រមុំ​​​​២នាក់ត្រូវ​​​កម្មករបស់​ខ្លួន​អារ.កសម្លា.ប់​​​​ ប្លន់​​យក​ទ្រព្យ​សម្បត្តិ​

12 ឆ្នាំ មុន

​ខេត្ត​សៀម​រាប​​​​ ៖ ​ពួក​កម្មករ​​​​ផលិត​ទឹក​បរិសុទ្ធ​​​​យ៉ា​ងហោចណាស់​​​​៦​នាក់​បាន​​​រួម​ដៃ​ គ្នា​​​ប្រព្រឹត្ត​​​អំពើ​​ឧក្រិដ្ឋ​​​ចាប់ថៅកែ​​ស្រី និង​​​កូន​ៗ​ស្រី​ក្រមុំ​២នាក់ទៀត​​​​វាយសម្លា.ប់​​​​​​ និង​អារ.កយ៉ាង​សាហា.វ​​ព្រៃ.ផ្សៃ​ប្លន់​យក​​ទ្រព្យ​សម្បត្តិ​​ដែល​មើល​ទៅ​គួរ​ ឱ្យ​ញាក់សាច់​​​ពន់​ពេក ហើយ​ត្រូវ​បានគេ​​ប្រទះឃើញ​​​ និង​ផ្អើល​ឆោឡោ​​​​​កាលពីវេលាម៉ោង​​​ជាង​​​២រំលងអធ្រាត្រ​​​​ឈាន​ចូលថ្ងៃទី​ ​១ វិច្ឆិកា ២០១១ ​នៅផ្ទះ​ផលិតទឹក​បរិ​សុទ្ធ​​​ស្ថិតក្នុង​​ភូមិ​ចុង​​កៅស៊ូ

ខេត្ត​សៀម​រាប​​​​ ៖ ​ពួក​កម្មករ​​​​ផលិត​ទឹក​បរិសុទ្ធ​​​​យ៉ា​ងហោចណាស់​​​​៦​នាក់​បាន​​​រួម​ដៃ​គ្នា​​​ប្រព្រឹត្ត​​​អំពើ​​ឧក្រិដ្ឋ​​​ចាប់ថៅកែ​​ស្រី និង​​​កូន​ៗ​ស្រី​ក្រមុំ​២នាក់ទៀត​​​​វាយសម្លាប់​​​​​​ និង​អារ.កយ៉ាង​សាហាវ​​ព្រៃផ្សៃ​ប្លន់​យក​​ទ្រព្យ​សម្បត្តិ​​ដែល​មើល​ទៅ​គួរ​ឱ្យ​ញាក់សាច់​​​ពន់​ពេក ហើយ​ត្រូវ​បានគេ​​ប្រទះឃើញ​​​ និង​ផ្អើល​ឆោឡោ​​​​​កាលពីវេលាម៉ោង​​​ជាង​​​២រំលងអធ្រាត្រ​​​​ឈាន​ចូលថ្ងៃទី​​១ វិច្ឆិកា ២០១១ ​នៅផ្ទះ​ផលិតទឹក​បរិ​សុទ្ធ​​​ស្ថិតក្នុង​​ភូមិ​ចុង​​កៅស៊ូ សង្កាត់ស្លក្រាម ​ក្រុង​​​សៀមរាប ​​ចំណែក​​ក្រុមជនដៃ​ដល់​​​​​បានរត់​​គេច​ខ្លួន​​ទៅកាន់​​ខេត្ត​​បាត់ដំបង​​ ហើយត្រូវ​បាន​ចាប់ខ្លួន​​​ជាច្រើន​​នាក់​​ផងដែរ ។

តាមប្រភពព័ត៌មាន​​ជំហានដំបូង​​ពីសមត្ថ​កិច្ច​​​​បាន​ឱ្យដឹង​ថា ​ស្ត្រី​​ទាំង​​៣ម្តាយ​-កូនត្រូវ​បាន​គេ​ប្រទះឃើញ​​ដេកស្លាប់​ក្នុងថ្លុក​​ឈាម​ក្រាល​គ្រប​គួរ​ឱ្យ​​​រអើម​លើ​កម្រាល​ឥដ្ឋ ហើយ​កូនស្រី​​​​ធំ​មាន​សភាព​​​​អាក្រាត​កាយ ធ្វើ​ឱ្យ​គេសន្និដ្ឋាន​ថា ​អាចត្រូវ​​​ក្រុមជនដៃ​ដល់​​​រំលោភ​សេពសន្ថវៈ​​​​ មុន​ពេល​​សម្លាប់ និង​ប្លន់​​​ប្រមូល​​យក​​ទ្រព្យ​សម្បត្តិ​​​​​ជាច្រើន​។ ​​​ថៅកែស្រី​​​ម្នាក់​នេះ​ឈ្មោះ​​ថៃ ហួរ អាយុ​​​៤៦​ឆ្នាំ ​​ជាស្ត្រីមេម៉ាយ​​ មានកូនស្រី​ច្បង​ឈ្មោះ​​​អុឹង ​​ស៊ីឈីវ ​អាយុ​​២០ឆ្នាំ ជានិស្សិត​​សាកល​​វិទ្យាល័យ​​​បញ្ញា​សាស្ត្រ​​សៀមរាប ​កូនស្រី​​​ប្អូនឈ្មោះ​​អ៊ឹង ​អ៊ីលួង អាយុ​១៥​ឆ្នាំ។​ កូនស្រី​ប្អូន​​ម្នាក់​នេះ​​​នៅរស់នៅឡើយ ​​កំពុងត្រូវ​បាន​គ្រូ​ពេទ្យ​​ជួយ​សង្គ្រោះ​​ និង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​​បង្អែក​ខេត្ត។

ការផ្អើល​​​ឆោឡោ​​​ដឹង​ឮ​​អំពើប្លន់​​​​សម្លាប់​នេះ​គឺ​ដោយ​សារ​​កូនស្រី​​​ប្អូនដែលរង​របួស​​ធ្ងន់​ត្រង់​.ក ​និង​ខ្លួន​ដោយ​ការ​វាយ​ដំ​ និង​​អារ​ដោយ​កាំបិត​មិន​​ទាន់ស្លាប់​​​បានខំប្រឹង​​​ប្រវេ​ប្រវា​​​ចាប់​យក​​ទូរស័ព្ទ​​សរសេរ​អក្សរ​ផ្ញើ​សារ​ទៅកាន់​មិត្តភក្តិ​​​របស់នាង​​​នៅក្រុង​ភ្នំពេញ​ដោយ​បញ្ជាក់​ថា ​​«សូម​​​​អ្នក​​ជួយ​ប្តឹង​ប៉ូលិស​​​មក​សង្គ្រោះខ្ញុំ​ផង ​ពួកខ្ញុំ​​​​ម្តាយ​-កូន​​ត្រូវកម្មករ​​​វាយ​​អារ.ក​ករ​សម្លាប់​ហើយ​…​​ឱ្យឆាប់​ឡើង​​»​។ ​មិត្ត​ភក្តិរបស់​នាង​​បានដូច​​ចិត្ត​ក៏​រួសរាន់​ទៅ​ប្តឹង​ស្នងការ​​​រង​មួយ​​រូប​នៃ​​​រាជធានីភ្នំពេញ ហើយ​ស្នងការ​រង​រូបនេះ​ក៏ទូរស័ព្ទ​​​​​ប្រាប់ទៅ​សមត្ថ​កិច្ច​​​​នៃ​ស្នងការ​ខេត្ត​សៀមរាប​ភ្លាម​ៗ ហើយ​​​រៀបចំ​​កម្លាំង​​​ចេញ​ធ្វើ​អន្តរា​គមន៍​​​តែម្តង គឺ​​មក​ដល់​ផ្ទះ​​កើតហេតុ ​​នៅវេលា​ម៉ោង​​ជាង​២រំលង​អធ្រាត្រ​​​​​​ ហើយ​ត្រូវ​បានសមត្ថ​កិច្ច​​​​សន្និដ្ឋាន​ថា​ អំពើ​​ប្លន់​សម្លាប់​​​ដ៏សាហាវ​នេះ អាច​កើត​ឡើង​​​មុន​​​​ការ​មក​ដល់​របស់ប៉ូលិស​​​២​ម៉ោង​គឺ​​​កើតឡើង​​​អំឡុង​​ម៉ោង​​​១២​​​ពាក់​កណ្តាល​​​អធ្រាត្រ​​​។ អីវ៉ាន់​​​ក្នុងផ្ទះ​​ជនរងគ្រោះ​​​ត្រូវ​បាន​​គេពិនិត្យ​​​​ឃើញ​រប៉ាត់​រប៉ាយ ​ហើ​យរថយន្ត​​​កូនស្រីម្ចាស​់ផ្ទះ​​​​ម៉ាកកូរ៉ូឡា​​​​មួយ​គ្រឿង​​ត្រូវបានពួក​កម្មករ​​យកទៅ​…​ចំណែក​​​យុវតី​រងគ្រោះ​ត្រូវ​បានបញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​បង្អែក​​ខេត្តភ្លាម​ៗ ​ហើយ​មាន​តែ​​នាង​ម្នាក់គត់ ដែលជា​សាក្សី​​ ​និង​ដឹង​​រឿង​ព្រៃ​​​​​ផ្សៃ​​នេះ​ច្បាស់​​ជាង​គេ ​និង​ធ្វើ​ឱ្យសមត្ថកិច្ច​​​​រកឃើញ​ពន្លឺ​​​ឈានទៅ​តាម​ប្រមាញ់​​​ចាប់បាន​​​ពួកកម្មករដៃ​ដល់​​​នៅ​ឯ​ខេត្ត​​បាត់​ដំបង​​ជាបន្តបន្ទាប់​​​ទាំង​យប់​តែម្តង ៕