ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

រដ្ឋ​បាល​ព្រៃ​ឈើ​សង្កាត់​តា​ខ្មៅ​ចាប់​រថយន្ត​ទួរីស​ដឹក​ឈើ​គ្រញូង

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី២ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៦:៣៤

ឈើ​គ្រញូង​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត​បំរុង​លោត​ឆត្រ​ចេញ​ទៅ​ប្រទេស​វៀត​ណាម ដែល​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត​

បាសាក់

ឈើ​គ្រញូង​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត​បំរុង​លោត​ឆត្រ​ចេញ​ទៅ​ប្រទេស​វៀត​ណាម

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្ត​កណ្តាល ៖ ឈើ​គ្រញូង​ជិត​មួយ​ម៉ែត្រ​គូប ដែល​ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត​បំរុង​លោត​ឆត្រ​ចេញ​ទៅ​ប្រទេស​វៀត​ណាម​តាម​ស្រុក​កោះ​ធំ ត្រូវ​បាន​កំលាំង​មេ​ព្រៃ​​សង្កាត់​តា​ខ្មៅ សហ​ការ​ជា​មួយ​កំលាំង​អធិ​ការ​ដ្ឋាន​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​ត្បូង​បឹង​ទន្លេ​សាប និង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កណ្តាល​ស្ទាក់​ចាប់​បាន​ កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១០ នៅ​លើ​ផ្លូវ​ជាតិ​លេខ​២១B ស្ថិត​នៅ​ភូមិ​ត្រើយ​ត្រឹង្ស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។

លោក​សេង លាង​ នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​តា​ខ្មៅ​បាន​ឱ្យ​កោះ​សន្តិ​ភាព​​ដឹង​ថា កំលាំង​រដ្ឋ​បាល​ព្រៃ​ឈើ់​បាន​សហ​ការ​​គ្នា​តាម​ដាន​បទ​ល្មើស​ព្រៃ​​ឈើ ហើយ​បាន​ប្រទះ​ឃើញ​រថយន្ត​ទួរីស​មួយ​​គ្រឿង​ដែល​សង្ស័យ​ដឹក​ឈើ​ល្មើស​ច្បាប់​ ​ក៏​បាន​បើក​រថយន្ត​ដេញ​តាម​រហូត​ដល់​ភូមិ​ ឃុំ​ខាង​លើ ​ទើប​ស្ទាក់​ចាប់​បាន​ ចំណែក​អ្នក​បើក​បរ​រថយន្ត​​នេះ​បាន​រត់​គេច​ខ្លួន​បាត់​​នៅ​សល់​តែ​​កម្ម​ករ​​ម្នាក់​ឈ្មោះ​ចំរើន សុខ​លី ភេទ​ប្រុស​ អាយុ​២៣​​ឆ្នាំ​ មាន​ទី​​លំនៅ​ភូមិ​កំពង់​សំបួរ​លើ ឃុំ​ព្រែក​​ថ្មី ស្រុក​កោះ​ធំ​ត្រូវ​បាន​ឃាត់​ខ្លួន​ ។ រថយន្ត​ដឹក​ឈើ​​នេះ ម៉ាក​ហ៊ី​យ៉ាន់​ដាយ ប្រភេទ​ទួរីស​១២​កៅអី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​កណ្តាល 2A-0318 ត្រូវ​បាន​​រឹប​អូស​​ជា​មួយ​ឈើ​គ្រញូង​ចំនួន​១៥៩​ដុំ ស្មើ​​នឹង​១.០០០​គីឡូ​ក្រាម ។

ឈ្មោះ​ចំរើន សុខ​លី ដែល​សមត្ថ​កិច្ច​មេ​ព្រៃ​ឃាត់​ខ្លួន​​យក​មក​សាក​សួរ​បាន​ឆ្លើយ​សា​រភាព​ថា ខ្លួន​ជា​អ្នក​ស៊ី​ឈ្នួល​លើក​ឈើ​ឱ្យ​គេ​ តែ​ពុំ​ស្គាល់​ឈ្មោះ​ម្ចាស់​ឈើ​នោះ​ទេ គ្រាន់​តែ​ដឹង​ថា​ម្ចាស់​ឈើ​ គឺ​ជា​ជ​នជាតិ​វៀត​ណាម ។ ឈើ​ទាំង​នោះ​ដឹក​ចេញ​មក​ពី​ភ្នំពេញ បំរុង​យក​ទៅ​ជ្រៃ​ធំ ស្រុក​កោះ​ធំ ។ ចំលើយ​របស់​កម្ម​ករ​​រូប​នេះ​ហាក់​បី​ដូច​ជា​មាន​ការ​លាក់​លៀម​ចំពោះ​សមត្ថ​កិច្ច​ ព្រោះ​សូម្បី​តែ​អ្នក​បើក​​បរ​រថយន្ត​នេះ​ ក៏​មិន​​ស្គាល់ ចំណែក​ម្ចាស់​ឈើ​ក៏​ឆ្លើយ​​ថា មិន​ស្គាល់​ទៀត ចុះ​ហេតុ​អ្វី​បាន​ជា​មាន​ទំនាក់​ទំនង​គ្នា រហូត​ស្គាល់​គ្នា​ជួល​ធ្វើ​ជា​កម្ម​ករ ។​ បច្ចុ​ប្បន្ន​រថយន្ត​ដឹក​ឈើ​ និង​កម្ម​ករ​​លើក​ដាក់​ឈើ​នេះ ​ត្រូវ​បាន​សមត្ថ​កិច្ច​មេ​ព្រៃ​កំពុង​កសាង​សំណុំ​រឿង​ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd