ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

គណៈកម្មាធិការ​កណ្ដាល​គណបក្សប្រជាជន​កម្ពុជា​បើក​សន្និបាត​រយៈពេល​២ថ្ងៃ កោតសរសើរ​ការ​ដឹកនាំ​របស់​សម្ដេចតេ​ជោ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៥:១៧

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ ទី​២១ ខែកក្កដា ឆ្នាំ​២០១០​បាន​ប្រារឰ​ពិធី បើក​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី៣៥ អាណត្ដិ​ទី​៥ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី​២២ ខែកក្កដា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិសាល ជា ស៊ី​ម ប្រធាន​គណបក្ស សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ​ហ៊ុន សែន អនុប្រធានគណបក្ស ស្ថិត​នៅ​ទីកន្លែង​គណៈកម្មាធិការកណ្ដាល ។ សមាជិក សមាជិកា​គណៈកម្មាធិការ​កណ្ដាល​អញ្ជើញ​ចូលរួម​សន្និបាត​មាន​ចំនួន​២៣៩​រូប លើ​រចនាសម្ព័ន្ធ​រួម​២៦៨​រូប ។

បន្ថែម​លើ​នេះ អង្គសន្និបាត​ក៏​បាន​បើក ទូលាយ​ដោយ​បាន​អញ្ជើញលោក លោកស្រី ដែល​ជា​សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល​និង​មន្ដ្រីជាន់ខ្ពស់​មួយ ចំនួន​នៅ​តាម​ក្រសួង ស្ថាប័ន រាជធានី ខេត្ដ ចូលរួម​ចំនួន​សរុប​ទាំង​៨៩៦​រូប ។ ដោយឡែក​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំំ​រិ​ន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្ដិយស​គណបក្ស​បាន​អវត្ដមាន​អាស្រ័យ​ដោយ​អញ្ជើញ ទៅ​ប្រជុំ​នៅ​ក្រៅប្រទេស ។

សុន្ទរកថា​បើក​សន្និបាត​ខ​គណៈ​ក​ម្មាធិ​ការ​កណ្ដាល​នេះ​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិសាល ជា ស៊ី​ម ប្រធាន​គណបក្ស​បាន​គូសបញ្ជាក់​ថា  អ្វី​ៗ​ដែល​យើង​ទទួល​បាន​គឺជា​ស្នា​​ដៃ​រួម​របស់​យើង​ទាំងអស់​គ្នា តែ​ក្នុង​នោះ​​ចម្បង​បំផុត​គឺ​បាន​មក​ពី​ភាព​អង់អាច​ក្លាហាន និង​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ។

អង្គសន្និបាត​ទាំងមូល សូម​គោរពកោតសរសើរ​ស្ងប់​ស្ងែ​ង និង​សំដែង​នូវ កតញូតាធម៌ ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​សម្ដេចអគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និងលោក​ជំទាវ ជា​និច្ចកាល​យើង​នៅ​តែ​មាន មនសិការ​ថា សេចក្ដី​រីករាយ​បំផុត​របស់ គណបក្ស​យើង​នោះ​គឺជា​សុភមង្គល​របស់ ប្រជាជន​និង​ភាព​ជឿនលឿន​របស់​ប្រទេសជាតិ ហើយ​ដែល​យើង​អាច​រកបាន​តែ​តាម ជំហាន​ៗ​ប៉ុណ្ណោះ ។ ព័ត៌មាន​លំអិត​នឹង​ផ្សាយ ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត កោះសន្ដិភាព .

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
 

qbmore - Cambodia Advance Communication Ltd