រថយន្តHummerសំរាប់ជួលក្នុងពិធីរៀបការមួយថ្ងៃតំលៃ900ដុល្លារ
ដោយ ៖ ប្រុសកោះ
ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:៥៤

គេហទំព័របរទេស
រថយន្តដែលទទួលជួលក្នុងពិធីមង្គលការនៅចិន
រថយន្ត Hummer ទំនើបមួយប្រភេទសំរាប់ជួលក្នុងពិធីរៀបអាពាហ៍ពិពាហ៍ត្រូវបានដាក់បង្ហាញជាសាធារណៈក្នុងពិធីតាំងពិព័រណ៍សំភារសំរាប់ពិធីរៀបអាពាហ៍ពិពាហ៍ដែលរៀបចំឡើងក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៥ កញ្ញា កន្លងមក ។ រថយន្ត Hummer ទំនើបនេះចូលរួមបង្ហាញដោយតារាម៉ូដែលស្រស់ស្អាត ។ តាមសេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត Hummer នេះនឹងដាក់ជួលក្នុងតំលៃ៦.០០០យន់ ប្រហែល៩០០ដុល្លារអាមេរិក សំរាប់ប្រើប្រាស់ក្នុងពិធីរៀបអាពាហ៍ពិពាហ៍រយៈពេលមួយថ្ងៃ ៕