Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​បង្កើត​​សមាគមកីឡា​​ ​ CRICKET ​ASSOCIATION ​CAMBODIA

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១១ ម៉ោង ១៦:៥៩

លោក វ៉ាត់ ចំរើន ​ពេលចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ហុងកុង

គេហទំព័របរទេស

លោក វ៉ាត់ ចំរើន ​ពេលចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ហុងកុង

រាជធានីភ្នំពេញ ៖​​ ​កាលពី​​យប់​​ថ្ងៃសៅរ៍ទី​​១៥ តុលា​ គណៈកម្មាធិការ​ជាតិអូឡាពិក​​​កម្ពុជា​ បាន​ធ្វើពិធីចុះ​ហត្ថ​លេខា​​ជាមួយ​ក្រុម​​​​ហ៊ុន​​​មួយ​របស់​ហុង​កុង​​ ឈ្មោះ​RUDRA PRIYA SPORTS​ដើម្បី​​​​បង្កើត​ឡើង​​នូវ​សមាគម​​​​កីឡា​​​មួយ​ថ្មីទៀត​​មាន​ឈ្មោះ​ថា​ CRICKET ASSOCIATION CAMBODIA ។

លោក​​​វ៉ាត់ ចំរើន​ អគ្គ​​​​លេខាធិការ​​​នៃគណៈ​​កម្មាធិការ​​​ជាតិអូឡាំពិក​​​​កម្ពុជា​​​បាន​ឱ្យ​ដឹងថា សមាគម​​កីឡា​​ថ្មីមួយ​នេះ​​មាន​​ថ្នាក់​​ដឹកនាំ​​​តែ៧រូប​ប៉ុណ្ណោះ​ ដែល​មួួយចំនួន​ជាមន្ត្រី​នៅ​ក្នុង​គណៈ​កម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​ និង​មួយ​ចំនួន​​ទៀត​ជា​​​​​ ជន​ជាតិ​ប៉ាគីស្ថាន​ ​ឥណ្ឌា​ និងស្រីលង្កា។ ការ​​​បង្កើត​​ឡើង​​​នូវ​​​​​សមាគម​​​​​កីឡា​ថ្មី​មួយ​​ទៀត ​​នេះ ​គឺ​​ជាការ​បង្ហាញ​ឱ្យ​ឃើញ​​នូវ​ភាព​​រីក​​ចម្រើន​​លើ​វិស័យកីឡា​​នៅក្នុង​​ប្រទេស​​កម្ពុជា​។ 

លោក​​ MANISA SHARMA នាយក​ក្រុម​​ហ៊ុន RUDRA PRIYA SPORTS បានគូស​បញ្ជាក់​ថា លោក​​​នឹង​ប្រើ​ពេល​៣ឆ្នាំ ដើម្បី​ជួយ​វិស័យកីឡា​មួយ​នេះ​ឱ្យ​មាន​ភាព​​​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅក្នុង​ប្រទេស​​កម្ពុជា​​ ជាពិសេស​គឺ​លោក​មាន​បំណង​ធ្វើ​ការ​​​បញ្ជ្រៀត​​​ចូល​តាម​រយៈសាលា​រៀន ដោយ​ផ្តោត​សំខាន់​ទៅលើ​កុមារ​​​ដែល​​មាន​អាយុ​១៥ឆ្នាំ​ឡើង​​ទៅ។ ប្រភេទ​​កីឡា​​មួយ​​នេះ បច្ចុប្បន្ន​​​មាន​ប្រទេស​ចំនួន​​៨៤​នៅ​​លើ​ពិភព​លោក​កំពុង​តែ​ពេញ​និយម​ រីឯកម្ពុជា​ គឺ​ជា​​ប្រទេសក្រោយ​គេ​ដែល​​ទើបតែ​ចាប់​ផ្តើម ។ 

លោក​​MANISA SHARMA ​បាន​បញ្ជាក់​ទៀតថា ​នៅឆ្នាំ​១៨៥០​ កីឡា​មួយ​នេះបាន​កើតឡើង​នៅប្រទេស​​បារាំង​​ ប៉ុន្តែ​​មានភាព​រីក​ចម្រើន​​​នៅ​ប្រទេសអង់​គ្លេស​​ ហើយ​បច្ចុប្បន្ន​​​ប្រទេស​ដែល​តែង​ទទួល​បាន​ជាម្ចាស់​​​​​ជើង​ឯក​ពិភព​លោក​ញឹក​ញាប់​គឺឥណ្ឌា ។ លោក​សង្ឃឹម​ថា ប្រភេទ​កីឡា​​មួយនេះ​នឹងមាន​ភាព​រីកចម្រើន​​​​យ៉ាង​ឆាប់​រហ័ស​នៅកម្ពុជា​៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd