លិខិតថ្លែងអំណរគុណ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះ​មហាក្សត្រ

ខ្ញុំ​បាទ​ឈ្មោះ ហេង ឈាង មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះលេខ ២៤ ផ្លូវ​៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ ។

សូម​គោរព​ថ្លែង​អំណរ​គុណ​ជូន​ចំពោះ

អស់​លោក​ លោកស្រី​ជាសាស្រ្តា​ចារ្យ​ និស្សិត បញ្ញាវន្ត និង​ប្រជាពលរដ្ឋ​ ដែល​បាន​ចូល​រួម​លើក​ទឹកចិត្ត​ដល់​ខ្ញុំ និងគ្រួសារ​នៅក្នុង​សវនាការ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ២០១១

អស់លោក​ លោកស្រី​ជាទីរាប់អាន សមានចិត្តដ៏ខ្ពង់ខ្ពស់របស់​អស់​លោក​ លោកស្រី​ ធ្វើ​ឱ្យ​ខ្ញុំ​ និងក្រុម​គ្រួសារ​ចងចាំ​មិន​ភ្លេច ហើយ​ខ្ញុំ​សង្ឃឹម​ថា តុលាការកំពូល​នឹងសំរេច​សេចក្តី​ដោយ​យុត្តិធម៌ជាទី​បំផុត​ ព្រោះថាក្នុង​ពេលសវនាការ​ អស់លោក​ លោកស្រី បាន​ស្តាប់លឺហើយថា លោក ឡុង​ ដារ៉ា ដែល​ជា​មេធាវី​របស់​លោកឧកញ៉ា កុក អាន បាន​ទទួល​ស្គាល់​ថា របាយការណ៍របស់​សវនកម្ម​ផ្ទៃក្នុង​របស់​ក្រុម​ហ៊ុន អាន​ កូ ដែល​យក​មក​ធ្វើ​ជាភស្តុតាងប្តឹង​ យើងខ្ញុំថាលួច​ប្រាក់​នេះ​គឺ​មាន​ភាព​មិន​ច្បាស់​លាស់ ទើប​គេ​ត្រូវ​ការ​ឱ្យ​មាន​សវនកម្មឯករាជ្យ​ផ្សេងទៀត ។ ដូច្នេះ​បើ​មេធាវី​សារភាព​ថា ភស្តុតាង​របស់​កូនក្តី​ខ្លួន (លោក​ឧកញ៉ា កុក អាន) មាន​ភាព​មិន​ច្បាស់​លាស់​ទៅ​ហើយ​នោះ​តុលាការ​កំពូល​គប្បី​ពិចារណា​ និង​សំរេច​សេចក្តី​ឱ្យ​យើង​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​ជាមិនខាន ។

សូម​ជូនពរ​អស់​លោក​ លោកស្រី ជួប​តែ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លាងឃ្លាតឡើយ ។

ធ្វើ​នៅ​ពន្ធនាគារ​ព្រៃ.ស ថ្ងៃ​ទី ២៣ ខែ​ កញ្ញា ឆ្នាំ២០១១

ពីខ្ញុំបាទ

ហេង ឈាង

ខេត្តព្រះវិហារ ៖​ ប្រធានកិត្តិយស​កាកបាទក្រហមស្រុក​និងជាអភិបាលស្រុកឆែប ​លោក សុខ សាន្តដារ៉ា ​នៅព្រឹកថ្ងៃទី០៣ ​មីនា ​២០១៥ ​បាននំា​យក​

គណៈ​កម្ម​ការ​ទី​៨ រដ្ឋ​សភា​ហៅ​រដ្ឋ​មន្ត្រី​សុខា​ភិបាល​ចូល​បំភ្លឺ​នៅ​ព្រឹក​ស្អែក

ករណី​ចាប់​អ្នក​កាសែត​នៅ​ព្រះវិហារ ៖ ក្លឹប​អ្នក​កាសែត​កម្ពុជា​ហៅ​ចំណាត់​ការ​របស់​តុលា​ការ​គ្មាន​តម្លា​ភាព

ខេត្តក្រចេះ​ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះដែល​អាជ្ញាធរ​​បង្កើត​ជា​ក្រុម​ត្រួតពិនិត្យ​​ចល័ត​ពិសេស ដែល​ដឹកនាំ​ដោយ​​​លោក​អភិបាលរង​​ខេត្ត បាន​​បង្កើត​យុ​ទ្ធ​​នា​ការ​ទ្រង់ទ្រាយ​ធំ​​ជា​លើក​​ទី​២ ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​​ពន្យល់​ពី​ច្បាប់​ដល់​ម្ចាស់​​រថយន្ត​ដឹក​កសិផល​​ផ្សេង​ៗ ដើម្បី​កុំ​

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​រសៀល​ ថ្ងៃ​ទី​៣ មីនា ២០១៥ នេះ​នៅ​វត្ត​ញាណ​រង្សី​ ព្រះ​តេជ​គុណ​​សុវណ្ណ​ជោតិ ខឹម សម្បត្តិ​ ព្រះ​ចៅ​អធិការ​វត្ត​ញាណ​រង្សី និង​ជា​ប្រធាន​សហ​គមន៍​មូល​

Copyright © 2010 Koh Santepheap Daily, All rights reserved.
Email: info@kspg.co | Online Advertise: ads@kspg.co | Phone: 023 987 118
Hosted by