ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់ និងក្មេង​ប្រុស​ជំទង់ម្នាក់​​ត្រូវ​ចាប់ខ្លួន​ពីបទប៉ុនប៉ង​រំលោ.ភ និង​រំលោ.ភ​​មិនបានសំរេច

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់ និង​ក្មេង​ប្រុសជំទង់​ម្នាក់​​ត្រូវបាន​ប៉ូលិសខណ្ឌ​​ដង្កោ​ចាប់​ខ្លួន​​​ក្នុងថ្ងៃតែមួយ​​ ប៉ុន្តែ​​​នៅទីកន្លែង​​ផ្សេងគ្នា ដោយ​ម្នាក់​​ត្រូវចាប់ខ្លួន​ពីបទប៉ុនប៉ង​រំលោ.ភ​សេព​​សន្ថវៈ​​ក្មេង​ស្រីម្នាក់ និង​ម្នាក់ទៀត​​ក៏បាន​​ចាប់​រំលោ.ភ​​ផងដែរ ​ប៉ុន្តែ​ពុំ​បាន​សំរេច។ ​ករណី​រំលោ.ភ​សេព​សន្ថវៈ​ទី​១​​បានកើតឡើង​​កាលពី​វេលាម៉ោង​​​៦ព្រឹកថ្ងៃទី​​១៩ មករា នៅ​ក្នុងព្រៃ​ទួល​​​ឥដ្ឋ​ ​ភូមិ​ចេក ស្រុកចេក សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ ។ ​យុវជន​​ជាប់​ចោទ​​ឈ្មោះ​វ៉េត សុខ​ណាក់ អាយុ១៨​ឆ្នាំ

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់ និង​ក្មេង​ប្រុសជំទង់​ម្នាក់​​ត្រូវបាន​ប៉ូលិសខណ្ឌ​​ដង្កោ​ចាប់​ខ្លួន​​​ក្នុងថ្ងៃតែមួយ​​ ប៉ុន្តែ​​​នៅទីកន្លែង​​ផ្សេងគ្នា ដោយ​ម្នាក់​​ត្រូវចាប់ខ្លួន​ពីបទប៉ុនប៉ង​រំលោភ​សេព​​សន្ថវៈ​​ក្មេង​ស្រីម្នាក់ និង​ម្នាក់ទៀត​​ក៏បាន​​ចាប់​រំលោភ​​ផងដែរ ​ប៉ុន្តែ​ពុំ​បាន​សំរេច។ ​ករណី​រំលោភ​សេព​សន្ថវៈ​ទី​១​​បានកើតឡើង​​កាលពី​វេលាម៉ោង​​​៦ព្រឹកថ្ងៃទី​​១៩ មករា នៅ​ក្នុងព្រៃ​ទួល​​​ឥដ្ឋ​ ​ភូមិ​ចេក ស្រុកចេក សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ ។ ​យុវជន​​ជាប់​ចោទ​​ឈ្មោះ​វ៉េត សុខ​ណាក់ អាយុ១៨​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ក្នុង​ភូមិ​កើតហេតុ​​ខាងលើ រីឯ​​ក្មេងស្រី​​រង​គ្រោះឈ្មោះ ជ.ភ អាយុ​​១៤​ឆ្នាំ ។

តាម​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​​ខាងលើ យុវតី​រងគ្រោះ​​បាន​ចេញពីផ្ទះ​ទៅបត់ជើ​ង​នៅក្នុង​​​ព្រៃ ចំងាយពីផ្ទះ​ប្រហែល​​១០០ម៉ែត្រ ។ ពេល​នោះ​ក៏បានជួប​​ជន​សង្ស័យ​​ ហើយ​​​គេ​បាន​ចាប់​​ឱប​នាង​​ជាប់ តែ​​នាង​ខំរើ​​បម្រាស់​យ៉ាងខ្លាំង​​ ​រហូត​​របូត​ស្បែក​ជើង​​​ម្ខាង​នៅ​ទីនោះ​​​ ។ បន្ទាប់មក​​នាងក៏​​បាន​រើ​រួច​ ហើយ​​រត់​សំដៅ​ទៅផ្ទះ​ទាំង​​ភិត​ភ័យ ប៉ុន្តែ​​​មិនបាន​​ប្រាប់​​​រឿង​នេះ ​​ដល់​​ឪពុក​ម្តាយ​​​នៅឡើយ ។ ​លុះ​ក្រោយ​​​មក​មាន​ស្ត្រី​​ម្នាក់​ទៀត ​ទៅបត់ជើង​​នៅ​ទីនោះ​​ដែរ​ក៏​ប្រទះឃើញ​​ស្បែក​ជើង​​របស់យុវតី​រងគ្រោះ ​​ក៏បានរើស​​យកទៅ​បង្ហាញ​​​ស្ត្រីជា​ម្តាយ យុវតី​រង​គ្រោះ ​ទើប​​ម្តាយ​សាកសួរ​​ទៅ នាង​​ក៏​​បែក​ធ្លាយ​​​រឿងប៉ុនប៉ង​​រំលោភ​​នោះ​ ហើយ​​ក៏​បាន​ប្តឹង​​ប៉ូលិស​ឱ្យ​ចាប់ខ្លួនតែម្តង ។​

ដោយឡែក​​ហេតុការណ៍​​ចាប់​រំលោភ​​​សេព​សន្ថវៈ​​មួយទៀត​​​បានកើតឡើង​ ​​កាលពី​វេលា​​ម៉ោង​​១២​និង​៤០នាទី​​​រសៀលថ្ងៃទី​​១៩ មករា នៅ​​ក្នុង​ភូមិ​​អញ្ចាញ​ទី​២ សង្កាត់ត្រពាំង​ក្រសាំង ខណ្ឌ​ដង្កោ ​។ ​​ក្មេង​​ប្រុស​ម្នាក់​ត្រូវប៉ូលិស​​​ចាប់​​ខ្លួន​ឈ្មោះ​​សាក់ ពិសិដ្ឋ អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​កើតហេតុ​​ខាងលើ ​ចំណែក​ឯ​​​កុមារី​រង​គ្រោះ​មានអាយុ​​ទើបតែ​៥​ឆ្នាំ​ប៉ុណ្ណោះ​ ។

តាមប្រភព​​​ព័ត៌មាន​​​បាន​ឱ្យ​ដឹង​ថា នៅមុន​ពេលកើតហេតុ​​ ​កុមារី​រងគ្រោះ​​​រួមជាមួយ​បង​ប្អូន​ម្នាក់ទៀត​​​ដែលជាក្មេង​​ស្រី.គ បាន​ទៅ​​មើល​ទូរទស្សន៍​​នៅ​ក្នុងផ្ទះ​ក្មេងប្រុសជំទង់នោះ ។ ​ពេលនោះ ដោយសារ​ឃើញ​​ឱកាស​ស្ងាត់​ល្អ ក្មេង​ប្រុស​ជំទង់​​​​​​ក៏​ចាប់​រំលោភ​​​កុមារីរង​គ្រោះ​​​​តែ​ម្តង​ ចំណែក​​ក្មេងស្រី​ គ ឃើញ​​សកម្មភាព​​បែប​នេះ ​ក៏​​រត់ទៅ​ប្រាប់ស្ត្រីជា​ជីដូនរបស់ខ្លួន តាម​រយៈ​​ការ​ធ្វើ​​កាយវិការ ហើយ​​​ទើប​ជីដូន​មានការ​ឆោ​ឡោ​និង​ប្តឹងប៉ូលិស​​​ឱ្យចាប់ខ្លួន​តែម្តង ៕​