ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជនជាតិអាមេរិកាំង​​រង​កម្ម​​​​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​​ជា​បន្តទៀត ពីបទ​​ទិញ​ពេស្យា​​​​ចារ​កុមារ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ បុរស​ជនជាតិ​​អាមេរិ​កាំងម្នាក់​ ​​ឈ្មោះ DAGOSTINO JAMES ​អាយុ​​​​៥៦​ឆ្នាំ ត្រូវ​​​បាន​សមត្ថកិច្ច​​នាំ​ខ្លួន​​​បញ្ជូនទៅ​​សាលា​ដំបូង​​រាជធានី​ ភ្នំពេញ កាលពី​​ព្រឹកថ្ងៃទី​​១៤ ​កញ្ញា ២០១១ ​ដើម្បី​បើក​សវនា​ការ​ជំនុំ​ជម្រះ​​ពីបទ​រួមភេទ​​ជាមួយ​កុមារ (ក្មេង​ប្រុស) ទិញ​ពេស្យា​ចារ​កុមារ បន្ទាប់​​​ពី​ត្រូវ​បានឃុំខ្លួន​បណ្តោះអាសន្ន​​អស់​រយៈ​ពេល​ជា​ច្រើន​​ខែ​ រួច​មក​ ។

រាជធានីភ្នំពេញ​​​​ ៖ បុរស​ជនជាតិ​​អាមេរិ​កាំងម្នាក់​ ​​ឈ្មោះ DAGOSTINO JAMES ​អាយុ​​​​៥៦​ឆ្នាំ ត្រូវ​​​បាន​សមត្ថកិច្ច​​នាំ​ខ្លួន​​​បញ្ជូនទៅ​​សាលា​ដំបូង​​រាជធានី​ភ្នំពេញ  កាលពី​​ព្រឹកថ្ងៃទី​​១៤ ​កញ្ញា ២០១១ ​ដើម្បី​បើក​សវនា​ការ​ជំនុំ​ជម្រះ​​ពីបទ​រួមភេទ​​ជាមួយ​កុមារ (ក្មេង​ប្រុស) ទិញ​ពេស្យា​ចារ​កុមារ បន្ទាប់​​​ពី​ត្រូវ​បានឃុំខ្លួន​បណ្តោះអាសន្ន​​អស់​រយៈ​ពេល​ជា​ច្រើន​​ខែ​រួច​មក​ ។

ជនជាតិអាមេរិក​ម្នាក់​នេះ​ត្រូវ​បានឃាត់ខ្លួន​​​កាលពី​ថ្ងៃទី​​​១៦ កុម្ភៈ ​២០១១ ​​តាមបញ្ជា​​​​​លោក​​ជេត ​​ខេមរា ​​ព្រះរាជអាជ្ញា​​រង​អម​សាលា​ដំបូង​​​​រាជធានី​ភ្នំពេញ ​ពីបទ​ពាក់ព័ន្ធ​​ប្រព្រឹត្ត​​​​អំពើ​​អនា​ចារ​លើ​ក្មេង​​ប្រុស​​ច្រើន​នាក់ ​គឺ​​រួមភេទ​តាម​​​គូថ​​និង​ហៅ​តាម​ផ្លូវ​ច្បាប​់​ថា ទិញពេស្យា​ចារ​កុមារ​។

គួររំលឹក​ថា ​កាលពីវេលាម៉ោង​​​​១០​ព្រឹក​​​ថ្ងៃទី​​១៦ កុម្ភៈ ២០១១ ការិយាល័យ​​​​​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស​ និងការពារ​អនីតិជន​​បានចុះ​​ធ្វើការ​សម្ភាសន៍​​ក្មេង​​ប្រុស ចំនួន​​​២នាក់ នៅក្នុងវិទ្យា​ស្ថាន​​អន្តរ​ទ្វីបអាេមរិកាំង ។ តាមការបំភ្លឺ​​របស់​ក្មេង​ប្រុស​​ឈ្មោះ​​​រិន មុនីវ៉ាន់ ​អាយុ​​១៥​ឆ្នាំ ​​បាន​​ឱ្យ​​ដឹង​ថា ​បុរស​ជនជាតិ​​អាមេរិកាំង​​ឈ្មោះ DAGO-STINO JAMES ​អាយុ​​​​៥៦​ឆ្នាំ ​​ធ្លាប់​បាន​​​​រួម​ភេទ​​តាមរន្ធ​គូថ​​​​​ជាមួយខ្លួន​​​​ចំនួន​​៦ដង​មក​ហើយ ​​និង​តាម​ការបំភ្លឺ​​​របស់ក្មេង​ប្រុស​​​​ឈ្មោះ​សន ប៊ុ​នហូ អាយុ​​១២​ឆ្នាំ ​បាន​​ឱ្យ​ដឹង​ថា ​​ខ្លួន​ធ្លាប់​ឃើញ​​​​ជន​បរទេស​ខាងលើ​រួមភេទ​​​ជា​មួយឈ្មោះ​​​រិន មុនីវ៉ាន់ អញ្ចឹង​មែន​។
លុះដល់ម៉ោង​​១៤​រសៀល​​​ថ្ងៃទី​​​​១៦ កុម្ភៈ ​២០១១ ​ដោយមានការអនុញ្ញាត​​​ពីលោកជេត ខេមរា ​ព្រះរាជអាជ្ញា​​រងអមសាលា​ដំបូង​​​រាជធានីភ្នំពេញ ​​ការិយាល័យ​​​បាន​​អញ្ចើញ​​​​ឈ្មោះ DAGOSTINO JAMES ភេទប្រុស អាយុ​​៥៦​ឆ្នាំ ជន​ជាតិ​អាេមរិកាំង ​​មុខរបរ​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​​ ស្នាក់នៅ​ផ្ទះលេខ​​​​៦CE2 ផ្លូវ​​លេខ​​​១៣៦ ​សង្កាត់​ផ្សារ​​ដើមគ ខណ្ឌ​ទួលគោក ​​មក​ធ្វើ​​​​ការ​សាកសួរ​តាម​​នីតិវិធី ។ ដោយ​រកឃើញ​​ភស្តុ​តាង​​​ និង​ចម្លើយ​​​​ពាក់ព័ន្ធ​​នឹងការ​ទិញ​​ពេស្យា​ចារ​កុមារ សមត្ថ​​កិច្ច​​ក៏​បញ្ជូន​​​​លោក DAGOSTINO JAMES ទៅ​តុលាការ​ ហើយ​តុលាការ​​​បាន​​ចេញដីកា​​​បង្គាប់​​ឱ្យឃុំខ្លួន​​​បណ្តោះអាសន្ន​​តាំង​ពី​​ពេលនោះមក​។

បន្ទាប់ពី​​បើកសវនា​ការ​​ជំនុំជម្រះ​​អស់​រយៈ​ពេល​​​ច្រើន​ម៉ោង​គឺ​​មក​ដល់​​ម៉ោង​​ជាង​​១១​ព្រឹក ថ្ងៃ​ទី​​១៤ កញ្ញា ២០១១ សវនាការ​ត្រូវផ្អាក​​ទៅ​វិញ ​​ដោយ​សម្រេច​​លើក​ពេល​ទៅបើក​ជម្រះ​​ជាថ្មី​​​ទៀត នៅថ្ងៃទី​​១០ តុលា ២០១១ ​ហើយ​លោក​DAGOSTIN  JAMES ត្រូវ​ឃុំខ្លួន​​​បណ្តោះ​អាសន្ន​​ជាបន្តទៀត​៕