ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សេដ្ឋ​កិច្ច​កម្ពុជា​កំពុង​ប្រសើរ​ឡើង ខណៈ​ពេល​ដែល​ការ​ចុះ​បញ្ជី ក្រុម​ហ៊ុន​ថ្មីៗ​កើន​ឡើង​ជាង​២០%

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:៣៩

រាជធានីភ្នំពេញ ៖ ពេល​ដែល​សេដ្ឋ​កិច្ច​របស់​កម្ពុជា បាន​ជួប​ប្រទះ​នូវ​ព្យុះ​នៃ​វិបត្តិ​សាកល​នា​ពេល​កន្លង​មក ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​រាំង​ស្ទះ​នូវ​ការ​ចុះ​បញ្ជី ។ ប៉ុន្តែមក​ដល់​រយៈ​ពេល​៧​ខែ​ដើម​ឆ្នាំ​២០១០ នេះ ក្រុម​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ រួច​កើន​ឡើង​ជាង​២០​ភាគ​រយ​​បើ​ប្រៀប​ធៀប​ទៅ​​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន ។ យោង​តាម​តួ​លេខ​របស់​ប្រធាន​នាយក​ដ្ឋាន​ ស្ថិតិ​នៃ​​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី​រួច​ក្នុង​រយៈ​ពេល​៧​ខែ​ដំបូង ក្នុង​ឆ្នាំ​២០១០ នេះ មាន​ចំនួន​១.៣៦៩​ក្រុម​ហ៊ុន បាន​កើន​ឡើង​ជាង​២០​ភាគ​រយ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​​ឆ្នាំ​២០០៩ ដែល​កាល​នោះ​មាន​តែ​១.១៣៧​ក្រុម​ហ៊ុន​ប៉ុណ្ណោះ ។

បើ​តាម​តួ​លេខ​​បាន​បង្ហាញ​ទៀត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៤ រហូត​មក​ដល់​ខែ​កក្កដា ឆ្នាំ​២០១០ ចំនួន​ក្រុម​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី​រួច​រាល់​ សរុប​មាន​១២.៥៦៥​ក្រុម​ហ៊ុន ។ លោក​គង់ ពុទ្ធា​រ៉ា ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ការ​ចុះ​បញ្ជី​របស់​ក្រុម​ហ៊ុន​ថ្មីៗ​ក្នុង​រយៈ​ពេល​នេះ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ខ្លាំង ។ ​លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «ការ​កើន​ឡើង​នៃ​ការ​ចុះ​បញ្ជី​របស់​ក្រុម​ហ៊ុន​ នឹង​ជួយ​​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ងារ​ធ្វើ​កាន់​តែ​ច្រើន អាច​រក​​ប្រាក់​ចំណូល​បាន​ច្រើន ក្នុង​ការ​ផ្គត់​ផ្គង់​ជីវ​ភាព ហើយ​សេដ្ឋ​កិច្ច​​ជាតិ​ក៏​កើន​ឡើង​ផង​ដែរ» ។

លោក​ កង ចន្ទ​តារា​រ័ត្ន អ្ន​កវិភាគ​សេដ្ឋ​កិច្ច​ជាន់​ខ្ពស់​ និង​ជា​ប្រធាន​នាយក​ដ្ឋាន​សិក្សា​ ដើម្បី​អភិ​វឌ្ឍន៍​ បាន​ថ្លែង​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី២ សីហា ថា ការ​ព្យា​ករណ៍​នា​ពេល​កន្លង​មក សេដ្ឋ​កិច្ច​កម្ពុជា នឹង​ងើប​ឡើង​ក្នុង​ឆ្នាំ​២០១០ ក្រោយ​ពី​បាន​ទទួល​រង​នូវ​ឥទិ្ធ​ពល​នៃ​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក កាល​ពី​ឆ្នាំ​មុន ពិត​ជា​ត្រឹម​ត្រូវ​ដោយ​សារ​តែ​​ការ​ចុះ​បញ្ជី​របស់​ក្រុម​ហ៊ុន​មាន​ការ​​កើន​ឡើង​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១០ មក​ម្លេះ ។ លោក​បាន​បញ្ជាក់​ថា «វា​ជា​សញ្ញា​មួយ​ដ៏​ល្អ​ដែល​ជួយ​ជំរុញ​ឱ្យ​សេដ្ឋ​កិច្ច​របស់​កម្ពុជា មាន​សន្ទុះ​ងើប​ឡើង​​ ព្រោះ​ថា​ការ​ចុះ​បញ្ជី​នៃ​ក្រុម​ហ៊ុន​ថ្មីៗ​ ក្នុង​ឆ្នាំ​២០១០ នេះ មាន​លក្ខណៈ​ជា​ក្រុ​មដែល​បង្ហាញ​ឱ្យ​​ឃើញ​ពី​សេដ្ឋ​កិច្​មាន​ភាព​ធូរ​ស្រាល ហើយ​វា​នឹង​អាច​ទាក់​ទាញ​អ្នក​វិនិ​យោគ​កាន់​តែ​ច្រើន​ថែម​ទៀត» ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd