Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

ការ​និយម​ប្រើ​កាបូប​បង្ហាញ​ពី​អត្ត​ចរិត

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៩:០៦

កាបូប

គេហទំព័របរទេស

កាបូប

ការ​ជ្រើស​រើស​កាបូប​ប្រើ​ប្រាស់​អាច​បញ្ជាក់​ពី​ចរិត​និស្ស័យ​របស់​អ្នក​​ប្រើ​បាន ។ បច្ចុ​ប្បន្ន​មនុស្ស​ម្នាក់ៗ​រមែង​ជ្រើស​យក​កាបូប​​ប្រើ​ប្រាស់​ឱ្យ​សម​ស្រប​តាម​រូប​​រាង​​ និង​អត្ត​ចរិត​របស់​ខ្លួន ជា​ពិសេស​គឺ​ស្រ្តី​ភេទ ។
-កាបូប​ស្ពាយ ៖ បង្ហាញ​ថា​​អ្នក​​​ជា​មនុស្ស​មាន​​អារម្មណ៍​សុភាព​ទន់​ភ្លន់ ប៉ុន្តែ​មិន​ទន់​ជ្រាយ ។ ពេញ​ចិត្ត​លើ​វត្ថុ​ដែល​ខ្លួន​មាន​ស្រាប់ មិន​ពឹង​ផ្អែក​លើ​អ្នក​ផ្សេង​ និង​ចូល​ចិត្ត​លើ​ស្ថាន​ភាព​ជីវិត​ដ៏​សាមញ្ញ​ និង​សប្បាយ​រីក​រាយ ។
-កាបូប​ដែល​មាន​ការ​តុប​តែង​លំអ ៖ បញ្ជាក់​​ថា អ្នក​ជា​មនុស្ស​មាន​អារម្មណ៍​ជា​សិល្ប​ករ ចូល​ចិត្ត​ការ​ងារ​ពិបាកៗ និង​មាន​ការ​ប្រកួត​ប្រជែង​ដោយ​​សំលឹង​ឃើញ​គុណ​តំលៃ​នៃ​សតិ​បញ្ញា​ក្នុង​លំដាប់​ដំបូង ។
-កាបូប​កាន់​ដៃ ៖ បញ្ជាក់​ថា អ្នក​គឺ​ជា​ប្រភេទ​​មនុស្ស​អភិ​រក្ស មាន​ក្តី​ស្រមៃ​ទៅ​លើ​រឿង​រ៉ាវ​ចាស់ៗ​ដែល​មាន​សភាព​ស្រស់​ស្រាយ​​ស្ថិត​ក្នុង​ទម្រង់​បែប​បទ​សីល​ធម៌​ល្អ ។ ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ដាក់​ផែន​ការ​ទុក​ជា​មុន និង​មិន​ចូល​ចិត្ត​ស្ថាន​ភាព​ស្មុគ​ស្មាញ ។
-កាបូប​​មាន​រាង​​៣​ជ្រុង ៖ អ្នក​ជា​មនុស្ស​ចូល​ចិត្ត​​​ស្ថាន​ភាព​ស្ថិត​ស្ថេរ​គង់​វង្ស​ មិន​ពេញ​ចិត្ត​លើ​ការ​ប្រែ​ប្រួល​ញឹក​ញាប់ ។ អ្នក​ជា​មនុស្ស​ដែល​មាន​ជំនឿ​​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់ មិន​ស្តាប់​អ្នក​ដទៃ​ដោយ​គ្មាន​ហេតុ​ផល​នោះ​ឡើយ ។
-កាបូប​ក្រង ៖ អ្នក​ជា​មនុស្ស​ពោរ​ពេញ​ដោយ​ក្តី​ស្រមើ​ស្រមៃ​ ស្រឡាញ់​ភាព​ស្រស់​ស្អាត ចូល​ចិត្ត​​ប្រថុយ​ប្រថាន​​នឹង​គ្រោះ​ថ្នាក់ ផ្តល់​សារ​សំខាន់​លើ​រឿង​រ៉ាវ​ផ្សេងៗ​តិច​តួច​ បើ​សិន​ស្រមៃ​ចង់​ធ្វើ​អ្វី​​មួយ​អ្នក​ច្បាស់​ជា​ប្រឹង​ធ្វើ​ឱ្យ​ខាង​តែ​បាន។
-កាបូប​មាន​រាង​​ទ្រវែង​ដូច​អង្រឹង ៖ បញ្ជាក់​ថា អ្នក​ជា​មនុស្ស​ចូល​ចិត្ត​​ភាព​សប្បាយ​​រីក​រាយ​ស្វែង​រក​ភាព​ប្រថុយ​ប្រថាន​​ក្នុង​ជីវិត ​ចូល​ចិត្ត​ការ​ងារ​ពិបាកៗ​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ផ្សេង​ធ្វើ​មិន​កើត និង​ចូល​​ចិត្ត​ឱ្យ​​ខ្លួន​ឯង​ក្លាយ​ជា​ចំណុច​ចាប់​អារម្មណ៍​នៅ​ក្នុង​សង្គម ។
-​កាបូប​​​ម៉ូដ​​ទំនើបៗ ៖ អ្នក​ជា​មនុស្ស​​មាន​ចិត្ត​ធុញ​ថប់​ និង​អន្ទះ​សា ចង់​ឱ្យ​អ្នក​ផ្សេង​​យក​ចិត្ត​យក​ថ្លើម ជា​មនុស្ស​ចូល​ចិត្ត​ភាព​លេច​ធ្លោ​ក្នុង​ចំណោម​មិត្ត​ភក្តិ ។ ជា​ពិសេស​​​​អ្នក​ជា​មនុស្ស​​ដែល​មាន​ការ​សំរេច​ចិត្ត​​លឿន​ នៅ​ពេល​ជួប​នឹង​វត្ថុ​​ដែល​​ពេញ​ចិត្ត​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd