ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ប្រធានា​ធិបតី​អាមេ​រិក​ជា​អ្នកក្លា​ហាន​បាន​ទទួល​ពាន​រង្វាន់​ពី​ការ​ប្រកួត​ធ្វើ​ម្ហូប​ពង​ស្វាស​សត្វ​​នៅ​ប្រទេសស៊ែប៊ី

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៤:០០

លោក​បារ៉ាក់ អូប៉ាម៉ា ប្រធានា​ធិបតី​សហ​​រដ្ឋ​អាមេ​រិក

គេហទំព័របរទេស

លោក​បារ៉ាក់ អូប៉ាម៉ា ប្រធានា​ធិបតី​សហ​​រដ្ឋ​អាមេ​រិក

បណ្តា​ចុង​ភៅ​បាន​ចូល​រួម​បង្ហាញ​ថ្វី​ដៃ​ធ្វើ​ម្ហូប​អាហារ​ដោយ​ប្រើ​ពង​ស្វាស​គោ​ជល់ ជ្រូក​ព្រៃ អូដ្ឋ និង​កង់​ហ្គា​រូ នៅ​ក្នុង​ការ​ប្រកួត​ចំអិន​ម្ហូប​ពី​ពង​សត្វ​ ដើម្បី​ប្រជែង​យក​ជើង​ឯក​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០១០ នៅ​ក្នុង​ភូមិ​មួយ​ស្ថិត​​នៅ​កណ្តាល​ជ្រលង​ភ្នំ​ដ៏​សែន​ឆ្ងាយ​នៃ​ប្រទេស​ស៊ែប៊ី ។ អាហារ​ដែល​ចំអិន​ពី​ពង​ស្វាស​សត្វ​​នេះ ភាសា​របស់​ស៊ែប៊ី ហៅ​ថា «ក្រលៀន​ស»​ដែល​គេ​ជឿ​ជាក់​ថា សំបូរ​ដោយ​អ័រ​ម៉ូន​​​ភេទឈ្មោល។​ បណ្តា​មនុស្ស​​នៅ​តាម​តំបន់​ភ្នំ​ចាត់​ទុក​ថា ពង​ស្វាស​សត្វ​ជា​ថ្នាំ​ប៉ូវ​កំលាំង​សំរាប់​បុរស ។

លោក​លូបូ​មៀ អេរ៉ូ​វីស ចុង​ភៅ​ជន​ជាតិ​ស៊ែប៊ី អ្នក​ជំនាញ​ខាង​ភ្លក្ស​​ម្ហូប​អាហារ​ដែល​ច្នៃ​ពី​ពង​ស្វាស​បាន​ថ្លែង​ថា ពិធី​បុណ្យ​ប្រពៃណី​នេះ​មាន​តែ​ភាព​សប្បាយ​រីក​រាយ​ក្នុង​ការ​ទទួល​ទាន​អាហារ និង​ភាព​ក្លាហាន ។ ដោយ​ឡែក​លោក​សូល​តាន ឡេ​វ៉ាយ អ្នក​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​ប្រកួត​ធ្វើ​ម្ហូប​ពី​ពង​ស្វាស​ កាល​ពី​ឆ្នាំ​មុន​បាន​ថ្លែង​ថា ពង​ស្វាស​របស់​គោ​ជល់​ជា​ប្រភេទ​ផលិត​ផល​ដ៏​លេច​ធ្លោ​ក្នុង​ការ​ចំអិន​ម្ហូប ។

ភ្ញៀវ​ទេស​ចរ​នឹង​បាន​ទទួល​ទាន​អាហារ​ច្នៃ​ពី​ពង​ស្វាស​រួម​ជា​មួយ​ស្រា ឬ​ស្រា​បៀរ​ និង​បំបាត់​​ក្តៅ​ស្អុះ​ស្អាប់​ដោយ​ការ​ចុះ​ទៅ​ងូត​ទឹក​ជ្រោះ រួម​ទាំង​ស្តាប់​បទ​ចំរៀង​ផង​ដែរ ។ ក្រៅ​ពី​នេះ​ថែម​ទាំង​មាន​ហាង​លក់​សាច់​ជ្រូក​អាំង ឬ​សាច់​ចៀម​អាំង គួប​ផ្សំ​នឹង​អាហារ​ពិសេស​ធ្វើ​ពី​ពង​ស្វាស​សត្វ​ផ្សេងៗ​ផង​ដែរ ។ ការ​ប្រកួត​ចំអិន​អាហារ​ពី​ពង​ស្វាស​សត្វ​​ដណ្តើម​ជើង​ឯក​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០១០ នៅ​តែ​ផ្តល់​រង្វាន់​ដល់​បុគ្គល​ដែល​ចាត់​ទុក​ថា ជា​អ្នក​ក្លាហាន​ប្រចាំ​ឆ្នាំ ។ ​ដោយ​ឡែក​ឆ្នាំ​នេះ​អ្នក​ដែល​ទទួល​រង្វាន់​​ពី​ការ​ប្រកួត​នេះ គឺ​បាន​ទៅ​លើ​​​លោក​បារ៉ាក់ អូប៉ាម៉ា ប្រធានា​ធិបតី​សហ​​រដ្ឋ​អាមេ​រិក៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd