ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក​ចោរ​ប្លន់​ឡាយ​ វណ្ណៈ ហៅ​ឥណ្ឌា ​ហៅ​ខ្លិង ​តុលា​ការ​បញ្ជូន​​ទៅ​ឃុំខ្លួន​​បណ្តោះ​អាសន្ន​​នៅប៉េហ្ស៊ីនៃ​ស្នងការដ្ឋាន​រាជធានីភ្នំពេញ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ជន​​ជាប់សង្ស័យ​​ចោរ​ប្លន់​​បា.ញ់​សម្លា.ប់​ស្ត្រី​អាជីវ​ករ​ប្តូរ​ប្រាក់​​ ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ​ដើម្បីសួរ​នាំ​ពី​បទល្មើស​​រ​បស់​ខ្លួន​កាលពី​វេលា​ម៉ោង​ជាង​៨​ព្រឹក​ ថ្ងៃទី​៥ កញ្ញា​ ២០១១ រហូត​ដល់​វេលា​៥​ល្ងាច​ថ្ងៃ​ដដែល ជន​ជាប់​​សង្ស័យ​​ម្នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​​​​ផ្ញើ​ទុក​ឃុំ​ខ្លួន​​ បណ្តោះ​អាសន្ន​​នៅ​ប៉េហ្ស៊ីនៃ​ស្នងការដ្ឋាន​រាជធានីភ្នំពេញ​​វិញ ​រង់ចាំ​សាក​សួរ​​នៅ​ថ្ងៃក្រោយ ។

រាជធានីភ្នំពេញ ៖ ​ជន​​ជាប់សង្ស័យ​​ចោរ​ប្លន់​​បាញ់​សម្លាប់​ស្ត្រី​អាជីវ​ករ​ប្តូរ​ប្រាក់​​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ​ដើម្បីសួរ​នាំ​ពី​បទល្មើស​​រ​បស់​ខ្លួន​កាលពី​វេលា​ម៉ោង​ជាង​៨​ព្រឹក​ថ្ងៃទី​៥ កញ្ញា​ ២០១១ រហូត​ដល់​វេលា​៥​ល្ងាច​ថ្ងៃ​ដដែល ជន​ជាប់​​សង្ស័យ​​ម្នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​​​​ផ្ញើ​ទុក​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​​នៅ​ប៉េហ្ស៊ីនៃ​ស្នងការដ្ឋាន​រាជធានីភ្នំពេញ​​វិញ ​រង់ចាំ​សាក​សួរ​​នៅ​ថ្ងៃក្រោយ ។

ជន​សង្ស័យ​​ឈ្មោះ​​ឡាយ វណ្ណៈ ​ហៅវែង ហៅ​ឥណ្ឌា ​​ហៅខ្លឹង ​​ជា​អតីត​មន្ត្រី​នគរ​បាល​​ផ្នែក​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​ដូន​ពេញ ​ដែលបាន​បោះ​បង់​ចោល​ការ​ងារ​ជាង​១​ឆ្នាំ​ហើយ ​ស្នាក់​នៅ​ផ្ទះ​លេខ​៣៣៤E4 ​មហា​វិថី​​កម្ពុជា​ក្រោម​ សង្កាត់​​មិត្តភាព ខណ្ឌ​៧​មករា ។ សំណុំ​រឿង​​ជន​សង្ស័យ​ខាង​លើ​នេះ ​ស្ថិត​នៅ​​ក្នុង​ដៃ​លោក​សុខ រឿន ព្រះរាជ​អាជ្ញា​​​រង ​តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។ ​ក្រោយ​ពី​តំណាង​អយ្យ​ការ​​ធ្វើ​ការ​សាក​សួរ​ជន​រូប​នេះ​​ត្រូវបាន​ចោ​ទ​​ប្រកាន់​​ពី​​បទ​ឃាត​កម្ម​គិត​ទុក​ជា​មុន ពោល​គឺ​​​បាញ់​សម្លាប់​​ប្លន់​​យក​ប្រាក់​ជាង​១០០​​លាន​រៀល ពី​ស្ត្រី​អាជីវ​ករ​​ប្តូរប្រាក់​​កាលពី​វេលា​ម៉ោង​១០​​និង​៥​នាទី ថ្ងៃទី​២៨ សីហា ២០១១ នៅ​ចំណុច​​ដង​នង្គ័ល​មុខ​ព្រលាន​យន្ត​ហោះ​​អន្តរ​ជាតិ​​ភ្នំពេញ ស្ថិត​​ក្នុង​​ភូមិ​ព្រៃ​ទា ​សង្កាត់​​ចោម​ចៅ ខណ្ឌ​ដង្កោ ​កន្លែង​លក់​​​ខោ​អាវ​ជជុះ ។
បន្ទាប់​ពីតំណាង​​អយ្យ​ការ​​ចោទ​ប្រកាន់​​ជា​ផ្លូវ​ការ​​នោះ​ សំណុំ​រឿង​​​ជន​ត្រូវចោទ​បាន​ចាត់​បញ្ជូន​​ទៅ​ចៅក្រម​​ស៊ើប​សួរ ដើម្បី​សុំ​ការ​សម្រេច​​ឃុំ​ខ្លួន​ជន​សង្ស័យ​​ដាក់​ពន្ធនាគារ​​ជា​​បណ្តោះ​អាសន្ន​​ រង់​ចាំ​​បើក​សវនា​ការ​ផ្តន្ទា​ទោស​តាម​​ផ្លូវ​ច្បាប់។

សូម​បញ្ជាក់ថា ​ជន​ជាប់​​ស​ង្ស័យ​​ចោរ​ប្លន់​​ឈ្មោះ​​ឡាយ វណ្ណៈ នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភូមិ​អរិយ​ក្សត្រ ​ឃុំ​អរិយ​ក្សត្រ ​ស្រុក​ល្វា​ឯម ​ខេត្ត​កណ្តាល ​កាលពី​ព្រឹក​ថ្ងៃទី​៣ កញ្ញា ២០១១ ក្រោម​ការ​បញ្ជា​ពី​លោក​ឧត្តម​សេនីយ៍​ឯក ​ម៉ក់ ជីតូ ​ប្រធាន​នាយក​​ដ្ឋាន​កណ្តាល​​នគរបាល​​យុត្តិ​ធម៌​ក្រសួង​មហា​ផ្ទៃ​ និង​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី ឡឹក វណ្ណៈ ​​អនុ​ប្រធាន​​នាយក​ដ្ឋាន​​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ ​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន និងរឹប​អូស​បាន​កាំភ្លើង​​​កែច្នៃ​​ជាច្រើន​ដើម​​ផង​ដែរ ​ប​ន្ទា​ប់​មក​សមត្ថ​កិច្ច​បាន​នាំ​យក​មក​ឆែក​ឆេរ​​នៅផ្ទះ​មួយ​ទៀត​ស្ថិត​​ក្នុង​សង្កាត់​​មិត្តភាព ខណ្ឌ​៧​មករា ​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​រក​មើល​មិន​ឃើញ​កាំភ្លើង​ ​និង​វត្ថុ​​តាង​ច្រើន​ទេ ​ក្រៅ​​តែ​ពី​ទូ​ដែក​មួយ ។ ឡាយ វណ្ណៈ ​ត្រូវ​បាន​នាំ​ខ្លួន​​ទៅ​សាក​សួរ​នៅ​ការិយា​ល័យ​​ព្រហ្ម​​កម្រិត​ធ្ងន់​​​នៃ នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​មុន​ពេល​បញ្ជូន​​ទៅតុលា​ការ និង​កំពុងតាម​ប្រមាញ់​បក្ស​ពួក​​រប​ស់​គេ​២​នាក់​ជា​បន្ត​​ទៀត ។

ស្ត្រី​រងគ្រោះ​ឈ្មោះ​ជួន ​ធារ៉ា ​អាយុ​៤៨​ឆ្នាំ ​មុខ​​របរ​ប្តូរប្រាក់​​នៅ​រង្វង់​មូល​ចោម​ចៅ ​ត្រូវ​ចោរ​បាញ់​៣​គ្រាប់​​ត្រូវចំ​លើ​ដើម​ទ្រូង​ខាង​​ឆ្វេង​ធ្លាយ​ទៅ​ក្រោយ ។ ចំណែក​កូន​ប្រុស​​រប​ស់​គាត់​ឈ្មោះ​ផុន ឡាទី អាយុ​២១​ឆ្នាំ ​មិន​មាន​រង​របួស​អ្វីទេ ​ព្រោះ​​រត់​គេច​ខ្លួន​ទាន់​ពេល​វេលា ឯ​ម្តាយ​ទៀត​សោត​ស្តាយ​​ប្រាក់​ខំ​រត់​ទៅ​ដណ្តើម​​កេស​ប្រាក់​​ពី​ចោរ​ ទើប​ពួក​ចោរ​បាញ់​យ៉ាង​ឃោរ​ឃៅ​​​បែប​នេះ ។ ​ពួកគេ​រស់​នៅក្បែរ​​រង្វង់​មូល​​ថ្នល់​បំបែក​​ចោម​ចៅ​​ និង​​​បើក​តូប​លក់​មាស​ប្តូរ​ប្រាក់​នៅ​ផ្សារ​ចោមចៅ ៕