ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចម្លើយ​​​​សារ​ភាពទាំង​អម្បាល​មាណ​​របស់​​​ជនជាប់សង្ស័យ​​​​បទ​ឧក្រិដ្ឋ​​​ឡាយ​​ វណ្ណៈ ហៅ​អា​ខ្លឹង​​ ​

12 ឆ្នាំ មុន

សមត្ថកិច្ច ៖ ​ចូរអ្នក​ឯង​​​រៀបរាប់​​ពី​សកម្ម​ភាព​របស់អ្នក​​ឯង និង​បក្សពួក ​ដែល​បានធ្វើ​សកម្មភាព​ប្លន់​​យកលុយ​​ និងបា.ញ់​សម្លា.ប់​​​ជន​រង​គ្រោះ​​​​​ឈ្មោះ​​ជួន ធារ៉ា ហៅ​​​ម៉ាក់ស្រីមុំ ភេទស្រី កាល​ពីថ្ងៃទី​​២៨ ​សីហា ២០១១ ​​វេលាម៉ោង​​​១០​និង​​​​៥​នាទី​​​​នៅចំណុច​​ដង​នង្គ័ល​​មុខផ្ទះលេខ​​​A47 ផ្លូវ​​​សហព័ន្ធរស្ស៊ី ​​ភូមិ​​​​ព្រៃទា ​​សង្កាត់ចោមចៅ ​​ខណ្ឌ​ដង្កោ ​​​តាំង​ពី​​ដើមរហូត​ដល់​ចប់​?

សមត្ថកិច្ច ៖ ​ចូរអ្នក​ឯង​​​រៀបរាប់​​ពី​សកម្ម​ភាព​របស់អ្នក​​ឯង និង​បក្សពួក ​ដែល​បានធ្វើ​សកម្មភាព​ប្លន់​​យកលុយ​​ និងបាញ់​សម្លាប់​​​ជន​រង​គ្រោះ​​​​​ឈ្មោះ​​ជួន ធារ៉ា ហៅ​​​ម៉ាក់ស្រីមុំ ភេទស្រី កាល​ពីថ្ងៃទី​​២៨ ​សីហា ២០១១ ​​វេលាម៉ោង​​​១០​និង​​​​៥​នាទី​​​​នៅចំណុច​​ដង​នង្គ័ល​​មុខផ្ទះលេខ​​​A47 ផ្លូវ​​​សហព័ន្ធរស្ស៊ី ​​ភូមិ​​​​ព្រៃទា ​​សង្កាត់ចោមចៅ ​​ខណ្ឌ​ដង្កោ ​​​តាំង​ពី​​ដើមរហូត​ដល់​ចប់​?

ជនសង្ស័យ ៖ ខ្ញុំ​​បាទ​​ឡាយ វណ្ណៈ ​សូម​ឆ្លើយ​​​​សារ​ភាព​ថា​​ ​នៅថ្ងៃទី​​២៨ សីហា ២០១១ ​ម៉ោងប្រហែល​​​៨​ព្រឹក​ ឈ្មោះ​​​ងួន ប៊ុនទី ហៅ​ទី ភេទប្រុស ​ប្រើ​ទូរស័ព្ទ​​​លេខ​​​០១០ ៦៨ ៦៨ ៤០ បានទូរស័ព្ទ​​​មក​ខ្ញុំ​​​លេខ​​០៩៧ ២២ ​​២៨ ​៩២៨ ហើយ​ឈ្មោះ​ទី បាន​ប្រាប់​​​មកខ្ញុំ​ថា ​ឱ្យ​ខ្ញុំជិះ​​ម៉ូតូរបស់​​ខ្ញុំ​ម៉ាក​ហុងដា C125 ពណ៌ខ្មៅ ​​ស៊េរី​ឆ្នាំ​២០១០ ​ពាក់ស្លាកលេខ ​1AU-0967 ទៅចាំ​​វា​នៅ​​ចំណុច​កន្លែង​​បង់​លុយ ផ្លូវ​​​២០០៤ ​​បន្ទាប់​មក​ខ្ញុំ​ក៏ជិះម៉ូតូ​​ទៅ​​ចាំ​ឈ្មោះ​ទី ​​នៅ​កន្លែង​​​​​វា​ណាត់  លុះដល់​ម៉ោង​​​​៨​និង​​៣០នាទី ឈ្មោះ​ភ័ក្ត្រ ​​បានជិះម៉ូតូម៉ាក​ហុង​ដា C125 ពណ៌ខ្មៅ ​​ស៊េរី​​២០១០ ​​មិនចាំ​ស្លាកលេខ ​ដឹកឈ្មោះ​ទី ​​មក​ជួប​រូបខ្ញុំ​នៅកន្លែង​​បង់​លុយ​​ផ្លូវ​​​​​២០០៤​នោះ។​ ​ពេល​​មក​ដល់​ឈ្មោះទី បាន​​ប្រគល់​​អាវុធខ្លី​​​​​ឱ្យ​ខ្ញុំ​​មួយ​​​ដើម​​ម៉ាកឡុក ​ពណ៌ខ្មៅ ​​ដោយ​វា​ប្រាប់ខ្ញុំ​​ថា ចាំ​ធ្វើ​សកម្មភាពប្លន់​​អ្នក​ដឹកលុយ​ដែល​​ជិះម៉ូតូម៉ាក​​អ៊ែ​រ​ប្លេត ពណ៌​សលាយខ្មៅ មិនចាំ​ស្លាក​លេខ ដែល​ជិះឆ្លងកាត់​​​​​​​ផ្លូវ​​២០០៤​នេះ ហើយឈ្មោះ​ទី បាន​ឱ្យ​ខ្ញុំ​ជិះ​​មក​ចាំ​នៅចំណុច​ភ្លើងស្តុប ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី ​ទល់មុខ​ព្រលានយន្តហោះ​​​អន្តរជាតិ​​ភ្នំពេញ លុះ​ដល់​ម៉ោងប្រហែលជា​​៩​និង​​​៤៥នាទី ​ក៏ឃើញ​ជន​រងគ្រោះ​​​ចំនួន​២នាក់​​ជិះម៉ូតូម៉ាកអ៊ែរ​ប្លែត​​​ដូច​​ការ​តាមប្រមាញ់​មែន​ ដោយ​​មាន​មនុស្ស​​​ប្រុសជា​អ្នក​បើកម៉ូតូ​ ឯ​មនុស្សស្រី​ជិះពីក្រោយ​​​​​ឱប​​កេសដាក់​លុយ​រុំ​ស្តុត ​រាង​​ពណ៌លឿង ​​ចំណែក​​​ឈ្មោះ​​ភ័ក្ត្រ ​​និង​ឈ្មោះ​​​ទី ជិះ​ម៉ូតូ​​ C125 ពណ៌ខ្មៅ ​​តាមពីក្រោយ​​ម៉ូតូជន​រងគ្រោះ​​ (អាភ័ក្ត្រ អ្ន​​ក​ដឹក​​​អាទី)។

នៅ​​ពេលជន​រង​គ្រោះ​​​​ជិះម៉ូតូ​​​​​ផុតស្តុប​​​ប្រហែលជា​​១០០ម៉ែត្រ​ អាភ័ក្ត្រ និង​អាទី បាន​ជិះម៉ូតូ​​កៀរ​​ផ្តួលម៉ូតូ​ជន​រងគ្រោះ​ តែម៉ូតូជន​រង​គ្រោះ​​មិន​ដួលទេ ​ហើយជន​រងគ្រោះ​​​បាន​បើក​ម៉ូតូ​​​យ៉ាង​លឿន​​​ទៅមុខ​​ទៀត ភ្លាម​នោះខ្ញុំ​ក៏​បាន​បើក​ម៉ូតូ​វ៉ា​ម៉ូតូ​របស់ជនរងគ្រោះ​​ទៅដល់​ចំណុច​កន្លែង​​ដាក់​​ឆត្រ​​​​​លក់​ខោអាវ​​ជជុះ។ ខ្ញុំ​ក៏ជិះ​ម៉ូតូ​កាត់​​​ពីមុខម៉ូតូ​​ជនរងគ្រោះ​​​ ហើយ​ម៉ូតូ​ជន​រង​គ្រោះ​​ក៏បើក​ឡើង​​​ចិញ្ចើម​​ផ្លូវ​ ​បន្ទាប់មក​ក៏ដួល​​​ម៉ូតូ​នៅ​មុខ​​​​កន្លែង​លក់​ខោ​អាវ​ជជុះ ​ពេលនោះជន​រងគ្រោះ​​​​ភេទស្រី​​​បាន​​ឱប​កេស​​លុយ​រត់​ចូលទៅ​ក្រោម​ឆត្រ ​​កន្លែង​លក់​​ខោអាវ​ជជុះ ភ្លាមនោះ​អាទី ក៏បានរត់​ទៅ​ដណ្តើម​​​កេស​លុយ​​​ពីជនរង​គ្រោះ​ នៅ​ក្រោម​​ឆត្រ​ ហើយ​ក៏​បាន​​ប្រវាយ​​ប្រតប់​​គ្នាជាមួយ​ជនរង​គ្រោះ​ ឃើញ​ដូច្នេះ​​ខ្ញុំ​ក៏​​​ចុះ​ពីលើ​ម៉ូតូ​រត់ទៅជួយ​អាទី ដើម្បីដណ្តើម​​​យក​កេស​​លុយពីជន​រង​គ្រោះ​ ចំណែកអាភ័ក្ត្រ ​នៅ​ចាំ​ម៉ូតូ​​ខាងក្រៅ ​ពេល​​​ខ្ញុំ​ដណ្តើម​​​​កេស​លុយ​ពីជន​រងគ្រោះ​​​បានហើយ ខ្ញុំ​ក៏​បាន​​យកកេស​​លុយ​នោះ​ទៅ​ដាក់​ទុកលើ​​​ម៉ូតូ​អាភ័ក្ត្រ ​ហើយ​ក៏ដើរ​​​​មក​ឡើង​ជិះ​ម៉ូតូខ្ញុំវិញ ចំណែកអាទី ​ក៏ឡើង​​​​ជិះម៉ូតូ​ជា​មួយ​អាភ័ក្ត្រ។​ ​ភ្លាម​នោះ ជនរងគ្រោះ​ក៏បានរត់មក​ដណ្តើម​យកកេស​​លុយពីអាភ័ក្ត្រ​វិញ ហើយ​ពេល​នោះ​អាទី ក៏បាន​ចុះ​​ពីលើម៉ូតូ​​ទៅដណ្តើម​​យក​កេស​​​លុយពី​ជន​រង​​គ្រោះ​វិញ តែជន​​រងគ្រោះ​បាន​​​ឱប​កេស​លុយ​នោះ​ជាប់​មិនព្រម​ប្រគល់​​​ឱ្យ​ទៅ​អាទីទេ ​។ ​​អាទី​ ក៏បាន​​​​​​ដកកាំភ្លើង​​​​ខ្លីមិនស្គាល់់​ម៉ាក​វាយទៅលើជនរងគ្រោះ ឃើញដូច្នេះ​​​​ខ្ញុំ​​​ក៏​ចុះពី​លើ​ម៉ូតូ​​​​ទៅ​​ជួយអាទី ​ពេលនោះ​ស្រាប់តែ​​​​អាទី បាន​​បាញ់ទៅលើ​​ជន​រ​ងគ្រោះ​​​​ចំនួន​មួយ​គ្រាប់ ​​បណ្តាល​ឱ្យជនរងគ្រោះ​ដួល​ទៅលើដី ហើយ​​​​​អាទី ក៏​បាន​​លើក​យកកេស​​​​លុយនោះ​ឡើង​ជិះ​ម៉ូតូជាមួយអាភ័ក្ត្រ​​​​​ ចូលមក​​ភ្នំពេញវិញ​ ​ចំណែក​ខ្ញុំ​​​​ជិះម៉ូតូ​បិទគូទ​​​​ពីក្រោយ។

ពេលមក​​​ដល់​ចំណុច​​​​ភ្លើង​ស្តុប​​មុខ​​ព្រលាន​យន្ត​ហោះ​​​​ក៏បែកគ្នា​​​​មិនដឹង​​អាទី និងអាភ័ក្ត្រ​​ជិះ​ម៉ូតូ​​​ទៅតាមផ្លូវ​ណា​ទេ ហើយ​រូបខ្ញុំ​​ក៏ជិះម៉ូតូ​​ម្នាក់​​ឯង​មកផ្ទះប្រពន្ធ​​​​របស់ខ្ញុំ ​ស្នាក់នៅ​ផ្ទះ​លេខ​​​​៣៣០E4 ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​​​​មិត្តភាព ​ខណ្ឌ ៧​មករា ​ហើយខ្ញុំ​​ពុំ​បានដឹង​ថា ​ក្នុងកេស​នោះមាន​លុយ​​​​ចំនួនប៉ុន្មានទេ​។​ លុះដល់​ម៉ោង​ប្រហែល​​​​១១​និង​​៣០នាទី​​​ អាទី​ បាន​​ទូរស័ព្ទ​​​មក​ខ្ញុំ ឱ្យ​​​យក​កាំភ្លើង​​​​មក​ប្រគល់​ឱ្យ​វា ​​នៅច្រក​ជណ្តើរ​​​​​ផ្លូវ​ឡើង​ផ្ទះ​​​​លេខ​​​​៣៣០E4 នេះ ពេលនោះ​​ខ្ញុំ​ក៏​​​បាន​យក​កាំភ្លើង​​​​មក​ប្រគល់​ឱ្យ​​អាទី​វិញ ​​​ហើយ​​​អាទី ក៏​បានប្រគល់​​​​​លុយ​ឱ្យមកខ្ញុំ​​​ដាក់​​ថង់​​ពណ៌ខ្មៅ ​តែខ្ញុំ​​មិន​ដឹង​​​លុយ​ចំនួនប៉ុន្មានទេ។ ឡើង​​ដល់​​លើផ្ទះ ​​ខ្ញុំ​ក៏បាន​បើក​ថង់ខ្មៅ​នោះ​មើល​រាប់ឃើញ​​​​មានលុយ​ចំនួន​​​​​១៥.០០០​.០០០រៀល ​​​(ដប​ប្រាំ​​លានរៀល​) ពេលបាន​លុយ​​នោះ​​ហើយ ខ្ញុំ​​បាន​យក​​​​​​ចំនួន​​​២លានរៀល​​​​ឱ្យទៅប្រពន្ធ​​របស់ខ្ញុំឈ្មោះ​​​ទិត សុភាព និង​​ប្រគល់​ឱ្យម្តាយ​របស់ខ្ញុំ​ចំនួន​២​លាន​រៀល ​ដោយប្រាប់​ម្តាយ និង​ប្រពន្ធ​ថា ​ជាលុយ​ប្រាក់​​​ខែ ចំណែកលុយ​នៅ​សល់​ចំនួន​​​១១.០០០.០០០​​​រៀល (​​​ដប់​មួយលានរៀល​) ទៀត ខ្ញុំ​​បាន​យកទៅដើរស៊ីចាយ​​អស់​។ ចំពោះ​អាទី ​និង​អាភ័ក្ត្រ ​​​បាន​លុយ​ម្នាក់​​ប៉ុន្មាន​ខ្ញុំ​​​​​មិន​បាន​ដឹង​ទេ ​ហើយតាំងពីពេលនោះមក អាទី និង​អាភ័ក្ត្រ ​បាត់ខ្លួនរហូតមិនដឹង​​ទៅ​​ដល់​​​ទី​ណា​ទេ ហើយទូរស័ព្ទ​​ទាក់ទង​​​ក៏មិនបាន​រហូត​​ដល់​សព្វ​ថ្ងៃ​។

នៅពេលធ្វើសកម្មភាព​ប្លន់ រូបខ្ញុំ​​​​​​ពាក់​មួក​​​​កាស ពណ៌ខ្មៅ ​​ម៉ាក SPEACE ​CROWN ពាក់អាវ​យឺត ​ដៃខ្លី ​​ពណ៌​ស ម៉ាក​ DAKS ខាង​ក្នុង  ​និង​ពាក់​​អាវ​ដៃ​ខ្លី​ម៉ាក T-R លេខ XL ពណ៌​ត្រាវ ពីខាង​​​ក្រៅ ​​អាវុធខ្លី​​ មួយដើម​ម៉ាក​ឡុក ពណ៌ខ្មៅ មិនចាំ​លេខ ​(ជាកាំភ្លើង​​របស់អាទី) នៅ​​ពេល​​ធ្វើសកម្មភាព​​​​​ហើយបាន​ប្រគល់​​ឱ្យ​​ឈ្មោះ​ទី​​វិញ ​និង​ម៉ូតូ​មួយគ្រឿង​ទៀតម៉ាក​ហុង​ដា C125 ពណ៌ខ្មៅ ​​ស៊េរី​​​២០១០ ​​ពាក់ស្លាកលេខ ​​ភ្នំពេញ ​1AU-0967 លេខ​តួ និង​លេខម៉ាស៊ីន​ME8517077 ។​​ ចំណែក​អាទី ពាក់អាវ​សដៃ​វែង ​​​ពាក់​មួក​កាស​ ពុំចាំពណ៌ ​​ពុំចាំម៉ាក ស្លៀក​ខោ​​​ជើង​វែង​​រាង​ក្រម៉ៅ​ ​កាន់កាំភ្លើងខ្លី​មិនចាំ​​ម៉ាក មួយដើម ពណ៌ខ្មៅ ​ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ​​ស៊េរី​​២០១០ ​មិនចាំស្លាកលេខ ​​ចំពោះ​​អាទី មាន​​ភិនភាគ​​​​កម្ពស់​​​១,៦៥ម៉ែត្រ ​​សម្បុរ.​​ស មាឌ​ធំ​ល្មម សក់ស្លូត ​អាយុប្រហែល​​​៣០​ឆ្នាំ​ជាង​សិត​សក់​​ញែក​​​ចំហៀង ​ច្រមុះ​ធំ ភ្នែកធំ ​មាត់ធំ ធ្មេញ​​​លើ​​ដាក់​ធ្មេញ​ព្សឺ​ឡែន (ព័រហ្សឺឡែន​)​។

រីឯ​អាភ័ក្ត្រវិញ​ ​​ពាក់អាវ​មិន​ចាំ​ពណ៌ ពាក់​មួក​កាស​ ​​មិនចាំ​ពណ៌ មិន​ចាំម៉ាក ​​ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ​​ស៊េរី​​​២០១០ ​ពុំចាំ​ស្លាកលេខ (ជិះ​ជាមួយអាទី) អាភ័ក្ត្រ​ មាន​ភិនភាគ ​​មាឌធំ សម្បុរខ្មៅ ​​កម្ពស់​​ប្រហែល​​​១,៧០ម៉ែត្រ​ សក់ស្លូត ​​វែកចំហៀង ​​អាយុ​ប្រហែល​​ជាង​​៣០ឆ្នាំ ​​ច្រមុះធំ ចិញ្ចើម​ក្រាស់ ​​ភ្នែក​ធំ ​​មាត់ធំ​។ ចំណែក​​លំនៅ​ឋាន​​​​​របស់អាទី ​និង​អាភ័ក្ត្រ​ ខ្ញុំបាទ​​មិន​ដែល​ស្គាល់​ទេ​។​ ក្រៅពី​​សកម្មភាពខាងលើនេះ ​​ខ្ញុំ​បាទ​​​ពុំដែល​​ធ្វើសកម្មភាព​​​​អ្វី​ផ្សេងទៀតទេ ​​ចំពោះ​អាទី និងអាភ័ក្ត្រ ​ខ្ញុំបាទ​​ពុំបានដឹង​ថា​​វា​ធ្លាប់​​​ធ្វើស​កម្ម​ភាពអ្វីខ្លះទេ​។​ សូមបញ្ជាក់​ថា នៅថ្ងៃទី​​២៩ សីហា ២០១១ ​ពេលល្ងាច​ខ្ញុំ​​​បាន​យក​លុយទៅ​​ឱ្យប្រពន្ធ​​​របស់ខ្ញុំ​នៅ ​ផ្ទះ​​​លេខ​​​​៣៣០E4 ផ្លូវ​កម្ពុជា​​ក្រោម សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ​​ចំនួន​​​២លានរៀល ​ជា​​ក្រដាស​ប្រាក់​​​​៥.០០០​រៀល និង​ក្រដាស​​​១០.០០០រៀល ​(ចងកៅ​ស៊ូពីរ​ដុំ​)​។ នៅ​ល្ងាចថ្ងៃទី​​​​៣០ សីហា ​២០១១ ​ខ្ញុំបាទ​​​ជិះ​រថយន្ត​​កាមរី​​ ពណ៌ទឹកប៊ិច ​​ស៊េរី​​​ឆ្នាំ​​​១៩៩១ ​យក​លុយ​​ទៅប្រគល់​​ឱ្យម្តាយបង្កើត​ឈ្មោះ​​​អ៊ិត សុភី ចំនួន​​​ពីរលានរៀល ​​ជា​ក្រដាស​​ប្រាក់​​​​៥.០០០​រៀល ​និង​​​ក្រដាស​ប្រាក់​​​​១០.០០០​រៀល ​​ចំនួន​​​​​២​​ដុំ ​ប្រគល់​នៅ​ផ្ទះ​​​អ​រិយ​ក្សត្រ​ ស្រុកល្វាឯម ​ខេត្ត​​​កណ្តាល​។

ចំពោះ​​​លុយ​​ដែល​​​​នៅ​សល់​ចំនួន​​​១១.០០០​.០០០រៀល (ដប់​មួយលានរៀល​) គឺខ្ញុំ​យក​ទៅចាយ ​​​ច្រៀង​​ខារ៉ាអូខេ ​​នៅសូល នៅយប់​ថ្ងៃ​ទី​​​​៣០ សីហា ​២០១១ ​ច្រៀង​​ម្នាក់​ឯង ជាមួយ​ស្រីៗ ​​​នៅ​ក្នុង​​​ខារ៉ាអូខេ ពីម៉ោង​​​៩​យប់​​ទៅម៉ោង​​១២​​យប់ ​អស់ប្រាក់​ចំនួន​​​៨​​០០​ដុល្លារ​ ស្មើ​​លុយ​ខ្មែរ​​​​ប្រហែល​​ជាង​បី​លាន​រៀល ។ ​​​​​នៅយប់​​ថ្ងៃទី​៣១ ​​​​សីហា ​​២០១១ ខ្ញុំ​​​ច្រៀងម្នាក់​ឯង​ជា​មួយ​ស្រី​ៗ នៅ​ក្នុង​ខារ៉ាអូខេ​​សូល​​​ដដែល ពីម៉ោង​​​​៩​យប់​ដល់​​ម៉ោង​​១២​​ អស់ប្រាក់​ចំនួន​​​ប្រហែល​​​ជាង​​បីលានរៀល ស្មើនឹង​​​​៨០០ដុល្លារទៀត​ ​​ហើយ​នៅសល់​​​លុយ​​មួយ​ចំនួនទៀត​ ខ្ញុំ​​​​​ចាយ​វាយ​អស់ហើយ ៕