ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆេះ​ផ្ទះលក់​គ្រឿងទេស​ទាំងស្រុង​​ប្រពន្ធ​​​សន្លប់ ​​កូនក្រមុំ​ស្លា.ប់​ក្នុង​​​អណ្តាត​ភ្លើង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​លំនៅឋាន​ប្រជា​ពល​រដ្ឋ​​មួយ​កន្លែង​ត្រូវភ្លើង​​ឆាប​ឆេះ​សន្ធោសន្ធៅ​បង្ក​ ឱ្យ​មានការ​ភ្ញាក់​ផ្អើល និង​រន្ធត់ កាលពីវេលា​ម៉ោង​៨​និង​​២០នាទី​ព្រឹក ថ្ងៃទី​​២២ សីហា ២០១១ ​ស្ថិត​​នៅ​ខាង​ក្រោយ​វត្ត​ចង្ក្រាន​តា​ព្រហ្ម​មានជ័យ​ ​ក្នុង​​ភូមិ​​មាន​ជ័យ សង្កាត់ស្ទឹង​មានជ័យ ​​ខណ្ឌ​មាន​ជ័យ ​ដោយ​សារតែ​​ផ្ទុះ​​កំប៉ុងហ្គាស​​ចាស់​ៗ​​ពុក​ផុយ

រាជធានីភ្នំពេញ​​ ៖ ​​លំនៅឋាន​ប្រជា​ពល​រដ្ឋ​​មួយ​កន្លែង​ត្រូវភ្លើង​​ឆាប​ឆេះ​សន្ធោសន្ធៅ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល និង​រន្ធត់ កាលពីវេលា​ម៉ោង​៨​និង​​២០នាទី​ព្រឹក ថ្ងៃទី​​២២ សីហា ២០១១ ​ស្ថិត​​នៅ​ខាង​ក្រោយ​វត្ត​ចង្ក្រាន​តា​ព្រហ្ម​មានជ័យ​ ​ក្នុង​​ភូមិ​​មាន​ជ័យ សង្កាត់ស្ទឹង​មានជ័យ ​​ខណ្ឌ​មាន​ជ័យ ​ដោយ​សារតែ​​ផ្ទុះ​​កំប៉ុងហ្គាស​​ចាស់​ៗ​​ពុក​ផុយ ខណៈ​​ដាក់​លក់​នៅ​​មុខផ្ទះ ។ ​ជាមួយគ្នា​នេះ​​ ​នាង​​ក្រមុំ​កូនម្ចាស់​ផ្ទះ​អាយុ​១៨​​​ឆ្នាំ​​​ម្នាក់​បាន​ក្លាយ​​​ជា​ចំណី​​ភ្លើង​គួរ​​ឱ្យ​សោក​ស្តាយ​។

លំនៅ​នេះ​ថ្មក្រោម ឈើលើ​ មានដាក់​លក់​គ្រឿងទេស​​ពាសពេញ​​ខាង​ក្រោម ព្រមទាំង​លក់​ដប​សាំង​ និង​កំប៉ុងហ្គាស​​ផងដែរ ​ដោយ​សារ​​កំប៉ុង​ហ្គាស​នោះ​ចាស់​ៗពេក ​​មានស្នាម​​​ពុក​ផុយ ពេលត្រូវ​កំដៅថ្ងៃ​​ក៏ផ្ទុះ​​​ឆាប​ឆេះ​ពី​​កំប៉ុង​មួយទៅ​កំប៉ុង​​​​មួយ និង​រាលដាល​​ដល់​ដប​សាំង​​ក្លាយ​ជា​​​អណ្តាត​​ភ្លើង​​​សន្ធោសន្ធៅ​​ឆេះ​គ្របដណ្តប់​​​លើ​ផ្ទៃ​​ផ្ទះ​តែម្តង ​។

បន្តិច​ក្រោយ​មក​​​រថយន្ត​​ពន្លត់​អគ្គិសនី​​របស់​សមត្ថកិច្ច​​៥គ្រឿង បាន​មក​​ដល់​​ ខណៈ​​មនុស្ស​​​ម្នា​នៅ​ទីនោះ​​​ផ្អើល​ឆោ​ឡោ​​កាន់តែខ្លាំង ហើយ​​បាញ់​ទឹក​​ពន្លត់​អស់​៣គ្រឿង ​ទើប​ភ្លើង​​​បាក់​​បប​ខ្លប​ខ្លាច​​រលត់ស​ូន្យសុង ​ប៉ុន្តែ​ស្តាយ​​ណាស់​ផ្ទះ​លក់​គ្រឿងទេស​​​នេះ​ ក្លាយ​​ជា​ចំណី​​​ភ្លើង​​​ទាំង​ស្រុង​ទៅ​ហើយ ​​ព្រមទាំង​​​​​​ទំនិញ​​អីវ៉ាន់​ទ្រព្យ​​​សម្បត្តិ​​​ជា​ច្រើន​​​​ក៏​​ដូច្នោះ​ដែរ​។ ​ទោះជា​យ៉ាង​ណា ​ការ​បាញ់​ទឹក​ពន្លត់​​​​របស់សមត្ថកិច្ច​​​យ៉ាងហោចណាស់​​ក៏​បាន​​​ត្រឹម​ទប់ស្កាត់​​​​មិន​​ឱ្យ​​​រាល​ដាល​​​ទៅ​ដល់​​លំនៅ​ឋាន​ផ្សេងៗ​​ផងដែរ ​​ប្រសិន​បើ​​រថយន្ត​​ទឹកនេះ​​ហ៊ាន​តែ​​​យឺត​​​ពេលជាង​នេះ​ទៀត ​​ប្រាកដ​​​ជា​ផ្ទះ​​ជា​ច្រើន​​ខ្នង​ត្រូវ​ឆេះ មនុស្ស និង​ទ្រព្យ​សម្បត្តិ​​​ត្រូវ​រ​ង​គ្រោះ​ និង​ខូចខាត​។

បុរស​​ម្ចាស់​ផ្ទះ​​ដែលក្លាយ​​ជា​​ចំណី​ភ្លើង​នេះ​ឈ្មោះ​​ឌឿ ​ណារ៉ុម ​​អាយុ​​៤៥​ឆ្នាំ ​​ជា​អ្នក​លក់​ដូរ​​​ ប្រពន្ធ​របស់គាត់​សន្លប់​បាត់​ទៅហើយ ​​ដោយ​សារ​តែ​​​បាត់​បង់​ទ្រព្យសម្បត្តិ​​​អស់រលីង​​ និង​កូន​ស្រី​ក្រមុំ​​ម្នាក់​​​បាន​បាត់បង់ជីវិត​​ ស្លាប់​ក្នុងអណ្តាត​ភ្លើង​​ឈ្មោះ​ឌឿ ​​​លីន​ដា អាយុ​​១៨​ឆ្នាំជា​​និស្សិត​ ។ ​ពេល​ឆេះ​ដំបូង​នាង​ឌឿ លីនដា ​បានឆ្លេឆ្លាស្វែង​រក​​​ជញ្ជូន​ទ្រព្យស​ម្បត្តិ​​​​ចេញក្រៅ ​​ប៉ុន្តែ​ទីបំផុត​​នាង​ត្រូវ​​​ភ្លើង​ឆេះ​​​​ព័ទ្ធ​ជុំ​ជិត​​អស់​រក​ច្រក​ចេញ​មិន​រួច ទើប​រលាក​ស្លាប់​គួរ​ឱ្យអាណោច​អាធ័ម និង​សោក​ស្តាយ​ជាទីបំផុត ៕