ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​អាវ​ក្រហម​ប្រកាស​ថា ការ​ដង្ហែ​ក្បួន​នឹង​ធ្វើ​ពាសពេញ​ក្រុង​បាងកក​ថ្ងៃ​ទី​១៥ មីនា

16 ឆ្នាំ មុន

ប្រទេស​ថៃ ៖ នៅ​ព្រឹក​នេះ (១២ មីនា ២០១០) លោក​ណាត់​វុ​ធ សាយ​កឿ មេ​ដឹកនាំ​ចលនា​បាតុករ​អាវ​ក្រហម​មួយ​រូប​បានប្រកាស​ថា ប្រសិនបើ​លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា ជីវ៉ា នាយក​រដ្ឋមន្ដ្រី​ថៃ មិន​រំលាយ​សភា និងចុះ​ចេញពី​តំណែង​ឆាប់​ៗ​នេះ​ទេ លោក​នឹង​ដឹកនាំ​បាតុករ​អាវ​ក្រហម​ឱ្យ​កាន់តែ​ច្រើន​ដើរ​ជាក្បួន​គ្រប់​ច្រកល្ហក ​ពាសពេញ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ទី​១៥ មីនា ។លោក​ណាត់​វុ​ធ សាយ​កឿ បាន​និយាយថា ការ​ដើរ​ដង្ហែ​ក្បួន​ពួក​អាវ​ក្រហម​លើក​នេះគឺជា​ចលនា​ធំ​មួយ​អាច​នឹង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ ផ្អើល​ពេញ​ក្រុង​បាងកក ព្រោះតែ​ក្រុម​អាវក្រហម​នឹង​ដើរ​គ្រប់​ច្រកល្ហក ។ ការ​ដង្ហែ​ក្បួនលើក​នេះ មានឈ្មោះ​ថា “​ក្បួន​ព្រៃ​បណ្ដេញ រដ្ឋាភិបាល​អាមាត្យ​”

លោក​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា នាយក​រដ្ឋមន្ដ្រី​ថៃ ដែល​កើត​ពី​រដ្ឋប្រហារ​យោធា​មិនបង្ហូរឈាម ធ្លាប់​បាន​សន្យា​ជា​សាធារណៈ​រួចហើយ​ថា លោក​នឹង​យល់ព្រម​ឱ្យ​រំលាយ​សភា និង​ចុះ​ចេញពី​តំណែង ប្រសិនបើ​ការ​ចុះ​ចេញរបស់​លោក​អាច​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​ន​យោបាយ​ប្រទេស​ថៃ​ធូរស្រាល ឬ​វិល​ទៅ​រកប្រក្រតី​ភាព​វិញ​នោះ ។