ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលប្រឡង​​បាក់ឌុប​​​ជាប់​​៩២.២៣៦​នាក់ ស្មើនឹង​​​​៨២,៨៨% ​​បេក្ខ​ជន​​​ចូលរួម​ប្រឡង​មាន​​​​១១.១២៧​​នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​អគ្គ​នាយកនៃ​​​​​​អគ្គ​នាយក​ដ្ឋាន​​ក្រសួង​អប់រំ ទទួល​​បន្ទុកកិច្ច​​ការ​ប្រឡង​​ ​​លោកអ៊ូ ​​អេង បានមានប្រសាសន៍​​​ប្រាប់​កោះសន្តិភាព​​​តាមទូរស័ព្ទ​​​ឱ្យដឹង​​​កាលពីថ្ងៃទី ​​​១៩ ​​សីហា ​​២០១១ ថា ​​លទ្ធ​ផល​ប្រឡង​​​សញ្ញាបត្រ​​​​មធ្យម​សិក្សា​ទុតិយភូមិ​​សម្រាប់ឆ្នាំ​​​​ ២០១០-​២០១១ នេះ សិស្ស​ប្រឡង​​​ជាប់មាន​​ចំនួន​​​​៩២.២៣៦​នាក់

រាជធានីភ្នំពេញ​​ ៖ ​​អគ្គ​នាយកនៃ​​​​​​អគ្គ​នាយក​ដ្ឋាន​​ក្រសួង​អប់រំ ទទួល​​បន្ទុកកិច្ច​​ការ​ប្រឡង​​ ​​លោកអ៊ូ ​​អេង បានមានប្រសាសន៍​​​ប្រាប់​កោះសន្តិភាព​​​តាមទូរស័ព្ទ​​​ឱ្យដឹង​​​កាលពីថ្ងៃទី​​​១៩ ​​សីហា ​​២០១១ ថា ​​លទ្ធ​ផល​ប្រឡង​​​សញ្ញាបត្រ​​​​មធ្យម​សិក្សា​ទុតិយភូមិ​​សម្រាប់ឆ្នាំ​​​​២០១០-​២០១១ នេះ សិស្ស​ប្រឡង​​​ជាប់មាន​​ចំនួន​​​​៩២.២៣៦​នាក់ ស្មើនឹង​​​​​៨២,៨៨% ​​ក្នុង​ចំណោម​​បេក្ខជន​​ចូលរួមប្រឡង​​ចំនួន​​​១១១.២​​៧​៩នាក់។​​លោក​អគ្គនាយក​នៃអគ្គ​នាយកដ្ឋាន​ក្រសួង​​អប់រំ បាន​បញ្ជាក់​​ឱ្យ​ដឹង​​​​ដែរ​ថា ​​ក្នុងចំណោម​​​សិស្ស​​​ដែលប្រឡង​​ជាប់គឺ​​និទ្ទេស​​ A ចំនួន​​​៥៣​នាក់ ​​និង​និទ្ទេស​​​ B មាន​ចំនួន​​​​២.០២៤​នាក់​។

លោក​អ៊ូ អេង ​បានបន្តទៀត​ថា ​សិស្ស​ដែល​​ប្រឡង​​ជាប់​និទ្ទេស​ A ចំនួន​​​៥៣​នាក់​​នេះ​ជាសិស្ស​​​​ផ្នែក​វិទ្យាសាស្ត្រ​​​ទាំងអស់​​ តែ​មិន​មែន​​​សិស្ស​ផ្នែក​​​វិទ្យា​​សាស្ត្រ​​​​សង្គម​បាន​ជាប់នៅ​ក្នុង​​ចំណាត់ថ្នាក់​ល្អ​​​ប្រសើរ A នោះទេ​ ។ លោកបន្ត​ថា ​​ដោយសារតែ​​​ឆ្នាំនេះ ក្រសួង​​​បានរៀបចំ​​​​សិស្ស​​​​ជា​ពីរផ្នែក​​​ គឺផ្នែក​វិទ្យាសាស្ត្រ និងវិទ្យា​សាស្ត្រ​​សង្គម​ ហើយ​​សិស្ស​ភាគច្រើន​​​​បានជាប់​​ទទួល​​​ចំណាត់ថ្នាក់​​​​ល្អគឺ​សិស្ស​ ដែល​សិក្សា​ផ្នែក​​​​វិទ្យាសាស្ត្រ​​​​​ដូចជា គណិត រូប​​ គីមី ជីវៈ​។

លោក​អគ្គ​នាយក​​​នៃ​អគ្គនាយ​ដ្ឋាន​​ក្រសួងអប់​រំ ​អ៊ូ អេង បាន​បញ្ជាក់​​​ថា កាលពី​ឆ្នាំ​​​សិក្សា​​២០០៩​-​២០១០ ​​​កន្លង​មក​ សិស្ស​​​ដែល​ទទួល​បាន​​និទ្ទេស​​ A ​មាន​តែម្នាក់ប៉ុណ្ណោះ​​​​មកពីខេត្ត​សៀម​រាប​។ ​​​សម្រាប់ឆ្នាំ​នេះ​​​សិស្ស​ដែល​ទទួល​បាន​​និទ្ទេស​​ល្អ​ A ភាគច្រើន​នៅរាជធានីភ្នំពេញ​​​​ ៕