ពត៍មានទាន់​ហេតុការណ៏
ថ្ងៃ ១៣ កើត ខែផល្គុន ព.ស.២៥៥៨ ឆ្នាំមមី ឆស័ក

កំពុងអង្គុយ​​​សា​សង​​ជាមួយស្រី​ក្នុង​​​ភោជនីយដ្ឋាន​ ត្រូវ​អ្នក​ផឹកស៊ី​​ក្បែរ​៩​នាក់​​​ព្រួតគ្នា​វាយ​​សម្លាប់​​

រាជធានីភ្នំពេញ​​ ៖ ​​​បុរសម្នាក់ត្រូវ​ក្រុម​​ទំនើង​​មានគ្នា​៩​នាក់​​​ ​​ព្រួត​វាយ​នឹង​ដប​កែវ ​ជើងម៉ា បណ្តាល​ឱ្យ​ស្លាប់បាត់បង់ជីវិត​នៅនឹង​ កន្លែង ខណៈ​ពេលកំពុង​​អង្គុយ​សា​សង​ជាមួយស្ត្រី​​អ្នក​បម្រើ​ម្នាក់​។

ហេតុការណ៍​​​វាយសម្លាប់​នេះ​ កើតឡើង​​កាល​ពីវេលាម៉ោង​​​១២​និង​៣០នាទី​​ រំលងអធ្រាត្រ​ឈាន​ចូលថ្ងៃទី​៧ សីហា នៅចំណុច​​ភោជនីយ​ដ្ឋាន​​​​សុវណ្ណា ​៩៩៩  ស្ថិតនៅ​​ផ្ទះលេខ​​​៧២ ផ្លូវ​លេខ​​​២៦១ ​កែង​ផ្លូវលេខ​​​១៦០  សង្កាត់ទឹកល្អក់​ទី​​​២ ខណ្ឌទួលគោក។​ ​​ទោះបីជា​យ៉ាង​ណា ​​យុវជន​​ម្នាក់​ ក្នុងចំណោម​ជនដៃ​ដល់​​ត្រូវសមត្ថកិច្ច​​​ចាប់​ឃាត់​​ខ្លួន​ និង​វាយ​ខ្នោះ​​ ​​ទាំងស្រវឹង​​​ដាប​។

ជនរងគ្រោះ​​​​ដែលត្រូវ​​​គេវាយសម្លាប់​​នេះ​ត្រូវ​​ប៉ូលិស​ឱ្យ​ដឹង​ថា  ឈ្មោះ​ជឹម ​​ចាន់ថេត ភេទប្រុស អាយុ​២៤​ឆ្នាំ ជាបុគ្គលិក​​ក្រុមហ៊ុន PSH មាន ​​​លំនៅ​​ផ្ទះលេខ​​១៩ ផ្លូវ​​​​លេខ​​​២៣៧ សង្កាត់ផ្សារ​ដេប៉ូទី​១ ខណ្ឌ​ ទួលគោក ​​បានស្លាប់បាត់បង់ជីវិត​​នៅ​​​នឹង​កន្លែង​។ ​ចំណែក​ជនដៃ​ដល់​​​​ ដែលត្រូវ​ឃាត់​ខ្លួន​ឈ្មោះ​មៀច សិទ្ធ ជាជាង​​​តោន​រថ​យន្ត​​​​  មានទីលំនៅផ្ទះលេខ​​​៩៤ ​ផ្លូវ​លេខ​​​១៥៦ សង្កាត់​​ទឹកល្អក់ទី​២ ខណ្ឌ​​​ ទួលគោក ។

តាមព័ត៌មាន​បាន​ឱ្យដឹង​ថា ​នៅមុនពេល​កើត​ហេតុ ​ជនរងគ្រោះ​​​មានគ្នា​​ ៣នាក់ ​​នាំគ្នាទៅ​​ផឹក​ស៊ី​នៅ​ភោជនីយដ្ឋាន​​​ខាងលើ លុះដល់​យប់ជ្រៅ​​មិត្ត​ ភក្តិ​​​​​ចំនួន​២នាក់ បានជិះម៉ូតូ​ទៅបាត់​នៅសល់តែ​​​​ជនរងគ្រោះ​អង្គុយ​​​​ ​សា​​សង​​ជាមួយស្ត្រី​​​ម្នាក់​ឈ្មោះ​ស្រីខួច ជាអ្នករត់តុ ។

តាមព័ត៌មាន​​បន្តទៀតថា ​​​ពេលដែលមិត្តភក្តិ​​​ជនរងគ្រោះចាកចេញ​​​អស់​ទៅ​ ​បក្សពួក​ទាំង​៩​នាក់​​ដែល​អង្គុយ​តុ​ក្បែរ​ក៏ព្រួត​គ្នា​​វាយ​ជន​រង​គ្រោះ​ ​​រហូត​​បាត់​បង់​ជីវិតតែម្តង៕

រាជធានី​ភ្នំពេញ ​៖ លោក​ប៊ុ​ន សេរី អភិបាលរង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ លោក​អ៊ុ​ក សុផល អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជា​​ជន​ចុះ​ជួយសង្កាត់​សាក់​

រាជធានី​ភ្នំពេញ ​៖ លោក​សាំ ពិសិដ្ឋ​ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និងលោក​ហែម ដា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ចុះ​ទៅ​ពិនិត្យ​មើល

រាជធានីភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​នឹង​កំណត់​វិ​ថី​សុធារស​ជា​ផ្លូវ​ឯកទិស​ដោយ​ដាក់​ឱ្យ​ចរាចរ​​តែ​ទិស​ពីមុខ​ស្ថានទូត​រុ​ស្ស៊ីឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម​ចាប់ពី​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០១៥​នេះ​ទៅ​ ។

ខេត្តកំពង់ធំ ៖ សមត្ថកិច្ច​នគរបាល​ក្រុង​ស្ទឹង​សែន សហការ​នឹង​ប៉ុស្តិ៍​រដ្ឋបាល​ដំរី​ជាន់​ខ្លា ចុះ​បង្ក្រាប​ល្បែង​ជល់​មាន់​១​កន្លែង នៅ​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០១៥។

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត (PM) បាន​ធ្វើការ​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន​១​ករណី ខណៈ​ពួក​គេ​កំពុង​ចែកចាយ​តាម​ដងផ្លូវ

Copyright © 2010 Koh Santepheap Daily, All rights reserved.
Email: info@kspg.co | Online Advertise: ads@kspg.co | Phone: 023 987 118
Hosted by