ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ប្រមាថ​ជ័យ​វរ្ម័នទី7​ដោយ​បា.ញ់​ថ្នាំ​ក្រវេម​ក្រវាម​ត្រូវ​ចាប់​ខ្លួន គឺជា​មនុស្ស​ឆ្កួត

12 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ​​ជនអគតិ​​ដែល​យក​​ទឹក​ថ្នាំ​​ទៅ​គូរ​​ពាសពេញ​​​លើ​រូបសំណាក​ព្រះបាទ​ជ័យ​ វរ័្មន​​​ទី៧ ​តាំង​នៅ​ចំកណ្តាល​សួនច្បារ​លោកស ខេង ​​ខាង​មុខ​​ភូមិគ្រឹះ​​​លោក​អភិបាលខេត្ត​ក្នុង​ក្រុង​បាត់​ដំបង​​ ហើយ​​ធ្វើ​ឱ្យ​​ភ្ញាក់​ផ្អើល​​​ និង​មាន​ប្រតិកម្ម​​យ៉ាង​ខ្លាំង​ពីមន្ត្រី​ថ្នាក់​លើ​នោះ​ត្រូវ​​​ក្រុម​​ សមត្ថកិច្ច​​តាមស្រាវជ្រាវ​​

ខេត្ត​បាត់ដំបង ៖ ​​ជនអគតិ​​ដែល​យក​​ទឹក​ថ្នាំ​​ទៅ​គូរ​​ពាសពេញ​​​លើ​រូបសំណាក​ព្រះបាទ​ជ័យ​វរ័្មន​​​ទី៧ ​តាំង​នៅ​ចំកណ្តាល​សួនច្បារ​លោកស ខេង ​​ខាង​មុខ​​ភូមិគ្រឹះ​​​លោក​អភិបាលខេត្ត​ក្នុង​ក្រុង​បាត់​ដំបង​​ ហើយ​​ធ្វើ​ឱ្យ​​ភ្ញាក់​ផ្អើល​​​ និង​មាន​ប្រតិកម្ម​​យ៉ាង​ខ្លាំង​ពីមន្ត្រី​ថ្នាក់​លើ​នោះ​ត្រូវ​​​ក្រុម​​សមត្ថកិច្ច​​តាមស្រាវជ្រាវ​​ចាប់​បាន​ហើយ ​កាលពី​យប់​ថ្ងៃ​ទី២ សីហា ​គឺជា​ជន​​អគតិ​​មែន ព្រោះ​ជន​នោះ​មានសតិ​មិនប្រក្រតី ។

លោក​​ជេត ​វណ្ណនី ​ស្នងការ​​រង​នគរ​បាល​​ខេត្ត​​​មាន​ប្រសាសន៍​​​ថា ក្រោ​យ​ពីមាន​​​ប្រតិកម្ម​ជុំ​វិញ​​ព័ត៌​មាន​​ដែល​​​ថា មានជន​ពាល​​យកទឹកថ្នាំ​​​ទៅ​គូរ​​លើ​រូបសំណាក​​ព្រះបាទ​ជ័យ​វរ្ម័ន​​ទី៧ នៅ​លើ​សួន​ច្បារ​​​​​លោកស ខេង ​​នោះ​ លោកក៏បានចាត់​កម្លាំង​​​​​ឱ្យ​ធ្វើការ​​ស្រាវជ្រាវ​​ភ្លាមៗ​រហូត​ដល់​កំណត់​មុខ​សញ្ញា​​បាន ។ ​លោកបានបញ្ជាក់​ថា ​តាម​ពិត​​អ្នក​ដែល​គូរផ្តេស​ផ្តាស​​​លើ​រូបសំណាក​ព្រះបាទជ័យ​វ​រ្ម័ន​​ទី៧​នោះ ​​គឺជា​មនុស្ស​មានសតិ​​​មិនប្រក្រតី​​ឈ្មោះ​សាន ​​កុសល ​​ភេទប្រុស ​អាយុ​២៦ឆ្នាំ ​​​​រស់នៅ​ភូមិ​បៃ​សាន ​ឃុំជ្រៃ ​​ស្រុកថ្មគោល ។

បើតាម​​​ការ​ឆ្លើយ​​សារភាព​​​នេះ​ថា ​​ខ្លួនបាន​​គូរ​លើ​​​រូបសំណាក​ព្រះបាទជ័យ​​វរ័្មន​ទី​៧ ​​នេះ​កាល​ពីរសៀល​​ថ្ងៃទី​៣១ ​កក្កដា ​កន្លង​ទៅ​​​ដោយ​លើក​ពី​មូលហេតុ​​​​ថា ខ្លួន​​តែងទៅ​​​ហាត់ប្រាណ​​ជាមួយ​គេឯង​​​នៅលើសួន​នោះ​​​ រួច​​​ឃើញ​​​រូបសំណាក​ព្រះ​បាទ​ជ័យ​វរ្ម័ន​​​​ហាក់អង្គុយ​​ស្មឹង​ស្មាធិ៍​មិន​បើក​ភ្នែក​​សោះ​ ទើប​ខ្លួន​យក​ទឹកថ្នាំ​​​ទៅគូរ​លើ​​​​ត្របកភ្នែក​​ ដើម្បី​ឱ្យបើកភ្នែក​​​​មើល​មនុស្ស​​លោកដែលកំពុង​​មានសេចក្តី​លោភលន់​​​មិន​ចេះគ្រប់គ្រាន់ ។ ​​​ជន​នេះ​និយាយ​ទៀតថា ​​ចំពោះ​តំណក់​ទឹកភ្នែក​​​​​​រំលេចពណ៌ខ្មៅ​​នោះ គឺ​​ចង់និយាយថា ​ពេលដែល​ព្រះអង្គ​​​បើកភ្នែក​ឃើញ​​​មនុស្ស​លោក ប្រព្រឹត្ត​​ខុសឆ្គងដូច​នេះ ​ទើបព្រះអង្គ​​​សម្រក់ទឹក​ភ្នែក​​​​តែម្តង ​​រីឯ​​​តំណក់​ទឹកភ្នែក​​​​រំលេចពណ៌.ស ​គឺ​ព្រះ​អង្គ​យំ​​ដោយក្តី​​រំភើប​​ ។ ​ចំណែកការ​គូរបញ្ចេញ​​ឆ្អឹងជំនីរ​​​នោះ គឺ​​ធម្មតា​មនុស្ស​យើង​ត្រូវ​តែ​មាន​ឆ្អឹង​ជំនីរ​អ៊ីចឹង​ហើយ ។

ទោះ​ជា​គេសង្កេត​ឃើញ​​​​ជន​នេះ​បង្ហាញ​ពី​ចរិត​​មាន​សតិ​មិនប្រក្រតីក្តី តែ​​ការ​និយាយ​​បក​ស្រាយ​​​របស់គេ​ហាក់​ដូច​មាន​​​​ចេតនា​​អ្វីមួយ​ដែល​គេ​​យល់​ឃើញ​​កើតមាននៅក្នុងសង្គ​ម​កម្ពុជា​បច្ចុប្បន្ន ។ ​លោក​ជេត ​វណ្ណនី ​ស្នង​ការ​រង ​​ក៏​បាន​ថ្លែងបញ្ជាក់ដែរថា ​​យើង​គ្រាន់តែ​​ធ្វើ​ការ​សួរ​នាំ​​​ហើយ​​ឱ្យ​ជននេះ​ត្រឡប់​ទៅ​វិញ តែត្រូវ​ឃ្លាំ​មើល​សកម្ម​ភាព​របស់គេ​ជាប្រចាំ​​ក្រែង​ជននេះបង្ក​​បញ្ហា​អ្វី​ទៀត ។

សូមបញ្ជាក់​​ថា ​ករណី​នេះ​បានធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​​​​ក្នុង​ក្រុង​បាត់​ដំបង​មានការភ្ញាក់​ផ្អើល​​​យ៉ាងខ្លាំង​​ នៅពេល​គេប្រទះឃើញ​​​រូបសំណាក​ព្រះ​​បាទ​ជ័យវរ្ម័ន​ទី៧ ​​​តាំង​​លើ​សួន​ច្បារ​​​លោក​ស ខេង ត្រូវ​ជន​ពាល​​យកទឹក​ថ្នាំ​​មក​គូរ​លើ​ ប៉ុន្តែ​គ្មានអាជ្ញាធរ​​​ឬសមត្ថកិច្ច​​​​ណាបាន​ជ្រាប​ពី​រឿង​នេះទេ ​​បើ​ទោះ​​​ជា​មានក្រុម​នគរបាល​សណ្តាប់​ធ្នាប់​​​​ក្រុង​ដើរ​ប្រមូល​​លុយពី​ក្រុមអ្នក​លក់ដូរ​តាម​​ចិញ្ចើម​​​ថ្នល់ ​និងពីក្រុម​អ្នកហាត់​ប្រាណ​​រៀង​រាល់​ថ្ងៃក្តី។ មតិ​នានា​​បានរិះគន់ថា ​សួនច្បារ​​លោកស ខេង ​​បច្ចុប្បន្ន​​​​បានក្លាយ​ជា​កន្លែងធ្វើ​​អាជីវកម្ម​របស់​មនុស្ស​មួយចំនួន តែគេ​មិនបានខ្វល់ខ្វាយ​​​ពី​សម្បត្តិ​​សាធារណៈ​​ឡើយ ៕