ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងដុត​​សព​ស្រាប់តែ​​​​ផ្ទុះប៉ា​ឆា​ប៉ើង​ថ្ម ស្លា.ប់​​១នាក់ និង​របួស​​១២នាក់​

12 ឆ្នាំ មុន

​ខេត្ត​កំពង់ចាម​​​ ៖ ​​​សំឡេងផ្ទុះ​​បានលាន់​ឮ​យ៉ាង​​​កក្រើក​​​ដូចគ្រាប់ ​​ចេញពីក្នុង​​ទីប៉ាឆា​​មួយ​កន្លែង​​​នៅ​ចំណុច​​ត្រពាំង​រនាត ​ខណៈកំពុង​​​បូជា​សព ​ស្ថិតនៅ​​ខាង​កើត​​ភូមិ​​​​អូរបេង ​​ប្រហែល​​​ជា​១០​០ម៉ែត្រ ​​​​ឃុំ​​​មេ.ស​ជ្រៃ ស្រុកស្ទឹង​ត្រង់​​ ជា​ហេតុ​បណ្តាល​​ឱ្យ​ក្មេងស្រី​​ម្នាក់​អាយុ​​​៨​ឆ្នាំ​​ស្លា.ប់​ភ្លាម​ៗ ហើយ​​របួសធ្ងន់ និង​​​

ខេត្ត​កំពង់ចាម​​​ ៖ ​​​សំឡេងផ្ទុះ​​បានលាន់​ឮ​យ៉ាង​​​កក្រើក​​​ដូចគ្រាប់ ​​ចេញពីក្នុង​​ទីប៉ាឆា​​មួយ​កន្លែង​​​នៅ​ចំណុច​​ត្រពាំង​រនាត ​ខណៈកំពុង​​​បូជា​សព ​ស្ថិតនៅ​​ខាង​កើត​​ភូមិ​​​​អូរបេង ​​ប្រហែល​​​ជា​១០​០ម៉ែត្រ ​​​​ឃុំ​​​មេ.ស​ជ្រៃ ស្រុកស្ទឹង​ត្រង់​​ ជា​ហេតុ​បណ្តាល​​ឱ្យ​ក្មេងស្រី​​ម្នាក់​អាយុ​​​៨​ឆ្នាំ​​ស្លាប់​ភ្លាម​ៗ ហើយ​​របួសធ្ងន់ និង​​​ស្រាល​ចំនួន​​​១២នាក់ ​ដេកដួល​​រដូក​រណែល​នៅ​លើ​ដី​​​ ​​​កាលពី​វេលា​ម៉ោង​​​​៨​និង​​២០នាទីព្រឹកថ្ងៃទី​​២ សីហា ​​​២០១១។

អ្នក​រងគ្រោះ​ត្រូវ​បានបញ្ជូន​ទៅ​​សង្គ្រោះ​​​​នៅ​មន្ទីរពេទ្យ​​​បង្អែកស្រុក​​​ចំការលើ ​​និង​បាន​បញ្ជូន​​បន្ត​ទៅ​​សង្គ្រោះ​​​នៅមន្ទីរពេទ្យ​​ខេត្ត ។ ​​​តាមសេច​ក្តីរាយការណ៍​​ពីលោក​វរសេនីយ៍ត្រី​ជា ធារិទ្ធ ​​​អធិ​ការ​​នគរបាល​ស្រុកស្ទឹង​ត្រង់ ​ប្រាប់​​ឱ្យ​​ដឹង​ថា ​ស្រប​ពេលដែល​សាច់ញាតិ​​​កំពុងតែ​​​ដុត​សពស្ត្រី​ចំណាស់​ឈ្មោះ​​​លឹម ឈីន អាយុ​​៦៩​ឆ្នាំ ​រស់​នៅ ភូមិ​​​កើតហេតុខាងលើ បានប្រហែល​​១០​ទៅ​២០​នាទី​​ អុសមិន​សូវឆេះនោះទេ ​ដោយសារ​​តែមាន​សំណើម​​ពីទឹកភ្លៀង ​​ហើយត្រូវបាន​ក្រុមសាច់​ញាតិ​នៃសព​ទៅទិញ​ប្រេង​​​​សាំង​​​​ចំនួន​២​លីត្រ​​​មក​ចាក់ស្រោច​​ពីលើអុស​​ដែលមិនទាន់​​ឆេះ​ ដើម្បី​​​ឱ្យឆាប់​​​ឆេះ​ ហើយភ្លាម​នោះ​​​សាំង​ក៏​​​ឆាបឆេះ​វឹប​តែ​ម្តង ​ចំណែក​​អ្នក​ភ្លុក​ក៏​បិទ​​​ឡ​រង់ចាំ​​​កាយ​យក​ធាតុ។

លោកអធិការនគរបាលស្រុកស្ទឹងត្រង់​បាន​បន្តថា បន្តិចក្រោយមកស្រាប់តែសំលេង​ផ្ទុះលាន់យ៉ាងទ្រហឹងកក្រើក​ឡើង​​ចេញពីក្នុង​​ទីប៉ា​ឆា​ ជា​ហេតុបណ្តាលឱ្យ​ទ្វារដែកសំរាប់បិទឡ​បើក​ប៉ើង​ផ្លោងចេញមកក្រៅចំងាយ​៧,៥០ម៉ែត្រ​​ចំ​ក្មេង​ស្រីម្នាក់ឈ្មោះ​អូន ទូច អាយុ៨ឆ្នាំ ត្រូវជា​ចៅ​បង្កើត​នៃសព បណ្តាលឱ្យ​ស្លាប់ភ្លាមៗតែ​ម្តង​។ ក្រៅពីនេះបាន​រងរបួសដេកដួល​រដូក​រណែល​ចំនួន១២នាក់មានក្មេងចាស់ប្រុសស្រី ត្រូវ​​បាន​កំលាំងប៉ុស្តិ៍​រដ្ឋបាលឃុំមេ.សជ្រៃមក​ជួយ​​ធ្វើ​អន្តរា​គមន៍​​ហៅរថយន្តសង្គ្រោះរបស់​មន្ទីរ​ពេទ្យ​បង្អែកស្រុកចំការលើ​ដឹកជាបន្តបន្ទាប់​ទៅ​​សង្គ្រោះ​​៕