Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

ធនាគារ​អភិវឌ្ឍន៍ជនបទ ​ទទួល​បាន​រង្វាន់​ជ័យ​លា​ភី​លើក​ទី​៣​របស់​ខ្លួន

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៤:៤៤

ធនាគារ​អភិវឌ្ឍន៍ជនបទ​ទទួល​បាន​រង្វាន់​ជ័យ​លា​ភី​លើក​ទី​៣​របស់​ខ្លួន

ដាណេ

ធនាគារ​អភិវឌ្ឍន៍ជនបទ​ទទួល​បាន​រង្វាន់​ជ័យ​លា​ភី​លើក​ទី​៣​របស់​ខ្លួន

វិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន លើគម្រោង​ផ្សារ​ភ្ជាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទៅនឹង​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ជំរុញ​អភិវឌ្ឍន៍​កសិផល​មាន​សណ្ដែកសៀង កៅស៊ូ ពោត ល្ង នៅ​ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្ដកំពង់ចាម ដែល​អនុវត្ដ​ដោយ​ធនាគារអភិវឌ្ឍន៍ជនបទ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ដោយ​មានការ​គាំទ្រ​យ៉ាងខ្លាំងក្លា​ពី​លោក​ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​បាន​ក្រុមប្រឹក្សា​ភិ​បាល​ជាន់ខ្ពស់​របស់​សមាគម​នៃ​គ្រឹះស្ថាន​អភិវឌ្ឍន៍​ហិរញវត្ថុ​តំបន់​អាស៊ី​​-​ប៉ា​ស៊ីហ្វិ​ក (ADFIAP) វាយតំលៃ និង​សំរេច​ផ្ដល់រង្វាន់​ជ័យ​លា​ភី​ដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ សម្រាប់​ឆ្នាំ​២០១០ នេះ ។

ពិធី​ប្រគល់ និង​ទទួល​រង្វាន់​ជ័យ​លា​ភីលើក​ទី​៣​នេះ បាន​ប្រារឰ​ឡើង​កាលពី​ថ្ងៃ​ទី ១០ ឧសភា ឆ្នាំ​២០១០ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៣៣ របស់​សមាគម​នៃគ្រឹះស្ថាន​អភិវឌ្ឍន៍​ហិរញវត្ថុ​តំបន់​អាស៊ី​-​ប៉ាស៊ី​ហ្វិ​ក (ADFIAP) នៅ​ទីក្រុង​វ៉ា​ន់​គូ​វែ ប្រទេស​កា​ណា​ដា ដែល​មាន​សមាជិក​ចូលរួមជា​តំណាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ ចំនួន​១១៧​មក​ពី​៤២​ប្រទេស និង​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក Colin Hansen រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ និង​ជា​អភិបាល​រង​ទី​១ខេត្ដ British Colombia  ប្រទេស​កា​ណា​ដា ។

ក្រុមប្រឹក្សា​ជាន់ខ្ពស់​សមាគម​នៃ​គ្រឹះស្ថាន​អភិវឌ្ឍន៍​ហិរញវត្ថុ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (ADFIAP) បាន​វាយតំលៃ​ខ្ពស់​ចំពោះ​ការ ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​កម្ពុជា ទោះបីជា​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ជា​ធនាគារ​តូច​ជាងគេ​នៅ​ក្នុង​តំបន់ ប៉ុន្ដែបាន​ដើរតួ​នាទី​ជា​យន្ដការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្ដ​ការ​ផ្ដល់​ឥណទាន​គាំទ្រ​ដល់គម្រោង​ជា​ច្រើន​ប្រកបដោយ​ជោគជ័យ និង មាន​ប្រសិទ្ធភាព​ចូលរួម​ដល់​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​ជនបទ រហូត​មានការ​វាយតំលៃ និង​សំរេច​ផ្ដល់​រង្វាន់​ជ័យ​លា​ភី​ប្រចាំឆ្នាំ២០១០ ដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ​កម្ពុជា ដែល​ទទួល​ដោយ​លោក​សុ​ន គន្ធរ ទីប្រឹក្សាផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​កាលពី​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ ២០១០ នៅ​ទីក្រុង​វ៉ា​ន់​គូ​វែ ប្រទេស​កា​ណាដា ។

នៅ​ក្នុង​ឱកាស​នោះលោក​សុ​ន គន្ធរ ត្រូវបាន​ស្នើ​ឱ្យធ្វើ​បទ​បង្ហាញ​ស្ដី​ពី​ការ​អនុវត្ដន៍​ល្អប្រសើរ​លើ​វិស័យ​មីក្រូហិរញវត្ថុ​នៅ​កម្ពុជា ។ នេះ​ជា​មោទនភាព​ដ៏​ធំធេង​ជា​លើក​ទី​៣ របស់ធនាគារ​អភិវឌ្ឍន៍ជនបទ ដែល​បាន​អនុវត្ដ​នូវគំរោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​មានការ​គាំទ្រ​ពី​លោក​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​លោក​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ផង​ដែរ ។

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd