ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីក្រពត​​បី​ប្រភេ​ទ​​ពុល តាំង​ពីឆ្នាំ​២០០០​មក ប្រជា​ពល​រដ្ឋ​ខ្មែរ​​ដែល​​ពុល​​ស្លា.ប់​​១១​នាក់ ចូល​មន្ទីរ​ពេទ្យ​​១០៣​នាក់

12 ឆ្នាំ មុន

រាជធានី​ភ្នំេពញ ៖ រដ្ឋ​បាល​ជល​ផល​ នៃ​ក្រ​សួង​កសិ​កម្ម រុក្ខា​ប្រ​មាញ់ និង​នេសាទ បាន​និយាយ​អំពី​ត្រី​ក្រ​ពត​ ដែល​ពុល​និង​សម្លា.ប់​មនុស្ស​​អស់​ជា​ច្រើន​នាក់ ព្រម​ទាំង​បាន​ចេញ​សេច​ក្តី​​​ប្រ​កាស​ឱ្យ​ដឹង​ថា ​ថ្ងៃ​ទី​​២៤ កក្កដា ឆ្នាំ​២០១១ នៅ​ចំណុច​ព្រែក​​អញ្ចាញ ស្ថិត​​ក្នុង​ភូមិ​អំពិល ឃុំ​សំបួរ​មាស ស្រុក​មុខ​

រាជធានី​ភ្នំេពញ ៖ រដ្ឋ​បាល​ជល​ផល​ នៃ​ក្រ​សួង​កសិ​កម្ម រុក្ខា​ប្រ​មាញ់ និង​នេសាទ បាន​និយាយ​អំពី​ត្រី​ក្រ​ពត​ ដែល​ពុល​និង​សម្លាប់​មនុស្ស​​អស់​ជា​ច្រើន​នាក់ ព្រម​ទាំង​បាន​ចេញ​សេច​ក្តី​​​ប្រ​កាស​ឱ្យ​ដឹង​ថា ​ថ្ងៃ​ទី​​២៤ កក្កដា ឆ្នាំ​២០១១ នៅ​ចំណុច​ព្រែក​​អញ្ចាញ ស្ថិត​​ក្នុង​ភូមិ​អំពិល ឃុំ​សំបួរ​មាស ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល មាន​ការ​​ពុល​ដែល​បណ្តាល​មកពី​ការ​បរិភោគ​ត្រី​ក្រពត ក្នុង​នោះ​មាន​យុវ​ជន​ម្នាក់​ស្លាប់ និង​៤-៥​នាក់ទៀត​ពុល​យ៉ាង​ធ្ងន់​ធ្ងរ។

ហេ​តុ​ការណ៍​នេះ​បាន​កើត​ឡើង​ចំនួន​៣​ដង​រួច​មក​ហើយ​ ដែល​តាម​ការ​កំណត់​សម្គាល់​នោះ កើត​ឡើង​ក្នុង​ស្រុក​​ស្រី​​ស្នំ ខេត្ត​សៀម​រាបម្តង​កាល​​ពី​​ឆ្នាំ​២០០១ នៅ​ស្រុក​ស្អាង​ខេត្ត​កណ្តាល ដែល​បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​ប្រជា​ពលរដ្ឋ​អស់​៨​នាក់​ និង​សម្រាក​ព្យា​បាល​នៅ​ម​ន្ទីរ​ពេទ្យ​ចំនួន​៨១​នាក់។​ បន្ទាប់​មក​​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​មាន​អ្នក​ស្លាប់​ចំនួន​២នាក់ និង​សម្រាក​នៅមន្ទីរ​ពេទ្យ​ចំនួន​១៧​នាក់។ កាល​ពី​ប៉ុន្មាន​ខែមុន​នេះ ប៉ូ​លិស​ប៉ុស្តិ៍ម្នាក់​នៅ​ក្រុង​កំពង់​ឆ្នាំង​ក៏​ស្លាប់​ដែរ ដោយ​សារ​ពុល​ត្រី​ក្រ​ពត ពេល​យក​មក​អាំង​ហូប​បាយ​កក​ពេ​ល​ព្រឹក។

តាម​ការ​ស្រាវ​ជ្រាវ​របស់​រដ្ឋ​បាល​ជល​ផល នៃ​ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រ​មាញ់ និង​នេសាទ​បាន​រក​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជា​មាន​ត្រី​ក្រ​ពត​​ចំនួន​១០​ប្រ​ភេទ​ ក្នុង​នោះ​៣ប្រភេទ​មាន​ជាតិ​ពុល។ ជាតិ​ពុល​នោះ​មាន​ឈ្មោះ​ថា Tetrod​-otoxins ​ដែល​ជា​ប្រ​ភេទ​ជាតិ​ពុល​ម្យ៉ាងតាម​ប្រ​ព័ន្ធ​សរសៃ​ប្រសាទ។​ត្រី​ក្រ​ពត​ទាំង​៣​ប្រ​ភេទ​នោះ​គឺ Tetraodon cochinchinensis, Monotrete leiurus ​និង  Teraodon fluviatilis ដូចមាន​រូប​ភាព​ភ្ជាប់​មក​ជា​មួយ។ ជាតិ​ពុល​នៅ​ក្នុង​ត្រី​ក្រ​ពត​ប្រែ​ប្រួល​ទៅ​តាម​រដូវ​កាល។ ជាតិ​ពុល​ខ្ពស់​បំ​ផុត​គឺ​នៅ​រដូវ​ពង​កូន​របស់​វា។ ​​ជា​ធម្ម​តា​ស្ថិត​នៅ​ខែកុម្ភៈ និង​មីនា ពី​ចន្លោះ​ខែ​កក្កដា ​ទៅ​ខែកញ្ញា​។ ចំពោះ​ជាតិ​ពុល​នៅ​ក្នុង​ខ្លួន​ត្រី​ក៏​​មាន​ក​ម្រិត​ខុស​គ្នា​ដែរ ពង​ និង​ស្ពែម​មានជាតិ​ពុល​ខ្ពស់​ជាង​គេ បន្ទាប់​គឺ​ថ្លើម​ ពោះ​វៀន ស្បែក និង​សាច់។
ចំពោះ​អ្នក​ដែល​បាន​បរិ​ភោគ​ត្រី​ក្រ​ពត​ទាំង ៣​ប្រ​ភេទ​ខាង​លើ​នេះ អាច​បណ្តាល​ឱ្យ​ឈឺ​ក្បាល​វិល​មុខ​ល្ហិត​ល្ហៃ​ រឹង​ថ្គាម ស្ពឹក​ចុង​ដៃ​ជើង រាគ​រូស ក្អូត​ចង្អោរ ឬ​អាច​បណ្តាល​ឱ្យ​ស្លាប់​តែម្តង។

សេច​ក្តី​ប្រ​កាស​ក៏​បានទូ​ន្មាន​ថា​ ដើម្បី​​ជា​វិធាន​ការ​​ទប់​ស្កាត់ សូម​ប្រ​ជា​ពល​រដ្ឋ​​ពិនិត្យ​ប្រ​ភេទ​ត្រី​ក្រ​ពត​ ដែល​បរិភោគ​ឱ្យបាន​ច្បាស់លាស់ ហើយ​បើ​មាន​អាការ​ដូច​ពោ​ល​ខាង​លើ សូម​ប្រ​ញាប់​បញ្ជូន​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរ​ពេទ្យ ដើម្បី​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ ដោយ​កុំ​ធ្វេស​ប្រ​ហែស​ឡើយ៕