ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​​ខ្លួន​ដុកទ័រ​​អាមេរិ​ក​​​ម្នាក់​ពាក់ព័ន្ធ​​ប្រព្រឹត្តអំពើ​អនាចារ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ នគរ​បាល​​​​​ការិយាល័យ​​ប្រឆាំងការជួញ​ដូរ​​មនុស្ស​និង​ការ​ពារ​អនីតិជន​​​ រាជធានីភ្នំពេញ​ កាលពី​វេលា​​​ម៉ោង​​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​​​២៣ កក្កដា បាន​ឃាត់​ខ្លួន​​​ជនជាតិ​​​អាមេរិក​​​ម្នាក់​ពាក់ព័ន្ធ​​បទ​ល្មើស​​​​​ ប្រព្រឹត្ត​អំពើ​អនាចារ​​លើ​កុមារ​​អាយុ​​​ក្រោម​​​១៥ឆ្នាំ​​ និង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ ។

រាជធានីភ្នំពេញ ៖​ នគរ​បាល​​​​​ការិយាល័យ​​ប្រឆាំងការជួញ​ដូរ​​មនុស្ស​និង​ការ​ពារ​អនីតិជន​​​រាជធានីភ្នំពេញ​ កាលពី​វេលា​​​ម៉ោង​​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​​​២៣ កក្កដា បាន​ឃាត់​ខ្លួន​​​ជនជាតិ​​​អាមេរិក​​​ម្នាក់​ពាក់ព័ន្ធ​​បទ​ល្មើស​​​​​ប្រព្រឹត្ត​អំពើ​អនាចារ​​លើ​កុមារ​​អាយុ​​​ក្រោម​​​១៥ឆ្នាំ​​ និង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ ។

បុរសជនជាតិ​​​អាមេរិក​​​មាន​​វ័យ​ចំណាស់​​ រូបនេះ​​ឈ្មោះ​ SHE PARD PHILLIP BRUCE  ហៅ​​ហ្វ៊ីលីព  អាយុ​៦៨ឆ្នាំ ​ជា​​ដុកទ័រ​ បម្រើ​ការងារ​​ឱ្យ​​​គ្លីនិក​​ឯកជនមួយ​​​​កាន់​​លិខិត​​ឆ្លងដែន​​លេខ​ ៨៣៨០៦០៣៦ ​ស្នាក់​នៅ​​ផ្ទះជួល​​លេខ​​៣B ​​ផ្លូវ​លេខ​​៣៩៦ សង្កាត់​​បឹង​កេង​កង​ទី៣ ខណ្ឌចំការ​មន  រាជធានីភ្នំពេញ ។ 

លោក​​​វរសេនីយ៍​​​​ត្រី​​កែវ ធា ​ប្រធាន​​ការិយា ល័យ​​​នគរ​បាល​​​ប្រឆាំង​​​ការ​ជួញដូរ​មនុស្ស និ​ង​ការពារ​អនីតិជន​រាជ​ធានី​ភ្នំពេញ​​​បាន​ឱ្យ​ដឹងថា ​នៅ​ថ្ងៃ​ខាង​​​លើ​សមត្ថកិច្ច​​​​របស់​លោក​បាន​សហ ការ​ជាមួយ​​មូល​ដ្ឋាន​ចុះ​​អនុវត្ត​​ដីកា​បញ្ជា​​ឱ្យ​ចូល​ខ្លួន​​លេខ​​​១០៥​ អ.យ.ច ចុះ​​ថ្ងៃទី​​២២​ កក្កដា របស់​លោក​​ប្លង់ សុផល ព្រះ​រាជអាជ្ញា​​រងអម​សាលា​​ដំបូង​រាជធានី​ភ្នំពេញ ។

លោក​​វរសេនីយ៍​​កែវ ធា បាន​​​ឱ្យ​ដឹង​ទៀតថា  យោង​តាម​​ការ​បំភ្លឺ​​​ពី​ម្ចាស់​​​ផ្ទះជួល​​​ឱ្យឈ្មោះ​​ហ្វ៊ីលីព​ បញ្ជាក់​​​​ថា ​ជិត​​១ឆ្នាំនេះ​គេ​បាន​ឃើញ​​ឈ្មោះ​​​​ហ្វី​លីព​ ឧស្សាហ៍​​​នាំ​ក្មេង​​ប្រុស​​​អាយុ​មិន​លើស​​ពី​១៥​ទៅ​១៦​ឆ្នាំ​​ទៅដេក​នៅ​ជាមួយ ។ ​ចំណែក​​​ការបំភ្លឺ​របស់​​សន្តិសុខ​​​ម្នាក់​​មើល​ការ​ខុសត្រូវ​​​ផ្ទះ​ជួល​​នោះដែរ និយាយថា ​​គេក៏​ធ្លាប់​​ឃើញ​ឈ្មោះ​ ហ្វ៊ីលីព​​​យក​ក្មេង​ប្រុស​​លក់​លៀស​​​ និង​ខ្លះ​​ប្រុស​មិន​ប្រុស​ស្រីមិន​ស្រី​​(ខ្ទើយ)​អោប​ថើប​​​បឺតជញ្ជក់​លូក​លេង​ប្រដាប់​ភេទ ។ ​​​នៅ​ពេលរូបគេ​​ណែនាំ​​​ត្រូវ​ឈ្មោះ​ហ្វ៊ីលីព​​​គំរាម​​​វិញ​ថា ​កុំ​ចេះ​នេះជា​​រឿង​របស់​គេ​ ។

លោក​កែវ ធា ​បន្ត​ថា ​ក្រោយពី​​ឃាត់​ខ្លួន​​ មាន​​​កុមារ​រង​គ្រោះ​​​ជាច្រើន​​នាក់​បាន​​​​ទៅបំភ្លឺ​​​នៅ​ការិយា​ល័យ​​​​របស់​លោក​​ដោយ​​ចោទ​​​ប្រកាន់​​​​ឈ្មោះ​​​​ហ្វ៊ីលីព​​​មិន​ខុសពី​​ម្ចាស់​​ផ្ទះ​ជួល​​ និងសន្តិសុខ​ខាងលើ​ទេ ។ ការបំភ្លឺ​​​​ពីសំណាក់​​កុមារា​និង​មនុស្ស​ខ្ទើយ​​ដូចគ្នា​ថា ​​​ជនជាតិ​អាមេរិក​រូបនេះ តែងនាំ​ពួកគេ​ទៅ​ឱ្យ​ប្រាក់​បន្តិច​បន្តួច​​ដើម្បី​បម្រើ​ផ្លូវ​ភេទ​​របស់​ខ្លួន ។
ចម្លើយ​សារភាព​​​ឈ្មោះ​ហ្វ៊ីលីព ​​ប្រាប់​​​​សមត្ថ​កិច្ច​​​ត្រង់ៗ​ថា ​ខ្លួន​បាន​ចូលមក​​ប្រទេស​​កម្ពុជា​តាំងពី​​ឆ្នាំ២០០២​ ​ដោយ​ជួល​ផ្ទះ​ស្នាក់​នៅ​​​ម្តុំ​ទួល​​សង្កែ​ ហើយ​កន្លង​មក​​ខ្លួន​បាន​ស្គាល់​​​​ក្មេង​​ប្រុស​​៥​ទៅ​​៦​នាក់ និង​ឈ្មោះ​វ៉ាន់​ ហេង អាយុ​ប្រហែល​​២០ឆ្នាំ ​ដែល​ជា​សន្តិសុខ​​នៅ​​មន្ទីរពេទ្យ​​​មក​ស្នាក់​នៅ​​ជាមួយ​ខ្លួន​ដែរ។ អ្នកទាំងអស់​នោះ​សុទ្ធតែ​​​ខ្លួន​​ធ្លាប់​បានឱ្យ​​​​បម្រើ​​ផ្លូវភេទ​​​​និង​ផ្តល់​ប្រាក់ពី២០​  ទៅ​៣០​​ដុល្លារ​ ។​ 

ហ្វ៊ីលីពបាន​សារភាព​ទៀត  ថា ​គេ​ធ្លាប់​​​​ត្រូវ​បាន​ប៉ូលិស​ស​ហរដ្ឋអាមេរិក​​  MONTANA ឃាត់​ខ្លួន​​​ក្នុងអំឡុង​​ឆ្នាំ​​១៩៨៥ ពីបទ​ពាក់ព័ន្ធ​​នាំក្មេង​​អាយុ​១៤ឆ្នាំ សេព​សន្ថវៈ​​ដែរ ​ហើយ​ត្រូវ​តុលាការ​​រដ្ឋ MONTANA ​ ​កាត់​ទោស​​​១៥ឆ្នាំ​ តែ​ទោស​នោះ​ត្រូវ​បាន​​ព្យួរ និង​សម្រេច​ឱ្យ​ក្រៅ​ឃុំ​​ ស្ថិត​ក្នុង​ការ​តាម​ដាន​​​​តាម​ផ្លូវ​​​តុលាការ​​អាមេ​រិក​​ ។ នៅ​ពេល​​​បាន​ឆ្លង​ដែន​ចូលមក​​ធ្វើ​​​​នៅ​គ្លីនិក​​​​មួយ​ក្នុង​ប្រទេស​​​កម្ពុជា ​គេ​នៅ​​តែ​ប្រព្រឹត្ត​បទ​ល្មើស​​​នាំក្មេង​ក្រីក្រ​​​ក្រោម​​អាយុ​១៥​ឆ្នាំ​ទៅ​​បម្រើផ្លូវភេទ​​ដដែល ។   
នគរ​បាល​​​​បាន​ឃាត់​ខ្លួន​​​ជនជាប់​ពាក់ព័ន្ធ​បទល្មើស​​​​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​​ ហើយគេ​​មិនអាច​គេច​ផុតពី​ការ​ឃុំ​ខ្លួន​បណ្តោះ​​អាសន្ន​​​​នៅ​ពន្ធ​នាគារ​​ព្រៃស​​ឡើយ ៕