ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ផ្លែ​ស្ត្របឺរីអាច​ជួយ​ពន្យារភាព​ចាស់មុន​អាយុ​

12 ឆ្នាំ មុន

ទទួល​ទាន​ផ្លែ​ស្ត្របឺរី​(strawberries)អាច​ជួ​យ​ពន្យា​រភាព​ចាស់​ទៅ​តាម ​អាយុ​និង​ថែម​ទាំង​ជួ​យ​​ទប់​ស្កាត់​ជំ​ងឺ​មហារីក​។ ការ​ស្រាវជ្រាវ​ថ្មី​នេះ​​ក៏​បាន​បង្ហាញ​ផងដែរ​ថា​ទទួល​ទាន​ផ្លែ​ឈើ​ជួយ​ បង្កើន​កម្រិត​ប្រឆាំង​អុក​ស៊ីដ​កម្ម​ក្នុង​ឈាមឲ្យ​បាន​ខ្លាំង​​ ។​
វត្ត​មាន​នៃ​សារ​ធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម​ក្នុង​កម្រិត​ខ្ពស់​អាច​ជួយ​ទប់ ​ស្កាត់​ផល​ប៉ះ​ពាល់​ដោយ​Oxidativestress, ពន្យា​រភាព​ចាស់​ទៅ​តាម​អាយុ​ព្រម​ទាំង​ទប់​ស្កាត់​ជំ​ងឺ​មហារីក​ ទឹក​នោម​ផ្អែម​និង​ជំ​ងឺ​បេះ​ដូង​។​

ទទួល​ទាន​ផ្លែ​ស្ត្របឺរី​(strawberries)អាច​ជួ​យ​ពន្យា​រភាព​ចាស់​ទៅ​តាម​អាយុ​និង​ថែម​ទាំង​ជួ​យ​​ទប់​ស្កាត់​ជំ​ងឺ​មហារីក​។ ការ​ស្រាវជ្រាវ​ថ្មី​នេះ​​ក៏​បាន​បង្ហាញ​ផងដែរ​ថា​ទទួល​ទាន​ផ្លែ​ឈើ​ជួយ​បង្កើន​កម្រិត​ប្រឆាំង​អុក​ស៊ីដ​កម្ម​ក្នុង​ឈាមឲ្យ​បាន​ខ្លាំង​​ ។​
វត្ត​មាន​នៃ​សារ​ធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម​ក្នុង​កម្រិត​ខ្ពស់​អាច​ជួយ​ទប់​ស្កាត់​ផល​ប៉ះ​ពាល់​ដោយ​Oxidativestress, ពន្យា​រភាព​ចាស់​ទៅ​តាម​អាយុ​ព្រម​ទាំង​ទប់​ស្កាត់​ជំ​ងឺ​មហារីក​ ទឹក​នោម​ផ្អែម​និង​ជំ​ងឺ​បេះ​ដូង​។

បណ្តា​អ្នក​ស្រាវ​ជ្រាវ​របស់​ប្រទេស​អេស្ប៉ាញ​និង​អ៊ីតាលី​បាន​ពិ​សោធន៍​លើ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​សុខភាព​ល្អ​ចំនួន​១២នាក់​។​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អស់​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​ផ្លែ​ស្ត្របឺរី​១គីឡូ​ក្រាម​រយៈ​ពេល​ជាង​២សប្តាហ៍​។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិនិត្យ​ឈាម​អ្នក​ស្ម័គ្រ​ចិត្ត​បន្ទាប់​ពីពិ​សោធន៍​បាន​៤ថ្ងៃ ៨ថ្ងៃ ១២ថ្ងៃ​ ១៦​ថ្ងៃ​និង​១ខែ​ក្រោយ​មក​។​ ជា​លទ្ធផល​ដែលបាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ​ journal Chemistry​បង្ហាញ​ថា​ ការទទួល​ទាន​ផ្លែ​ស្ត្របឺរី​ទៀង​ទាត់​អាចជួយ​បង្កើន​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីដ​កម្ម​ក្នុង​ឈាម​ក្នុង​កម្រិត​មួយ​ខ្ពស់ ​ហើយ​វា​ក៏​បាន​ជួយ​ទប់​ស្កាត់​កោសិ​កា​ឈាម​ក្រហម​មិន​ឲ្យ​បាត់​បង់​។

បណ្តា​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​Marche Polytechnic University​ប្រទេសអ៊ីតាលី​និង​សាកល​វិទ្យា​ល័យ​University of Granada ប្រទេស​អេស្ប៉ាញ​បាន​​និយាយ​ថា​កម្លាំង​ថាមពល​របស់​ផ្លែ​ស្ត្របឺរី​លាត​សន្ធឹង​នៅ​ក្នុង​កម្រិត​មួយ​យ៉ាង​ខ្ពស់​នៃ​សមាស​ធាតុ​ហ្វេណុល​ដែល​វា​ទទួល​បាន​។​
ផ្លែ​ស្ត្របឺរី​សំ​បូរ​ទៅ​ដោយ​សមាសធាតុ​ហ្វេណុល​ក្នុង​ចំនួន​យ៉ាង​ច្រើន​ដែល​ក្នុង​នោះ​មាន​ដូចជា​ហ្វ្លាវ៉ូ​ណូ​អ៊ីដជា​ប្រភព​ប្រមូល​ផ្តុំ​ទៅ​ដោយ​សារធាតុ​ប្រ​ឆាំង​នឹង​អុកស៊ីដ​កម្ម​។​ សារ​ធាតុ​ទាំង​នេះ​ហើយ​ដែល​អាចជួយ​កាត់​បន្ថយ​Oxidative stress ជាភាព​មិន​ស្មើ​គ្នា​​ដែល​កើត​ឡើង​នៅ​ក្នុង​រោគ​សាស្ត្រ​ពិត​ប្រាកដ​ទាំង​ឡាយ​(មាន​ដូចជា​ជំ​ងឺ​បេះ​ដូង​ មហារីក​និង​ទឹក​នោម​ផ្អែម​)​​ និង​បាន​ជួយ​កាត់​បន្ថយ​ស្ថាន​ភាព​សរីរសាស្ត្រ​(មាន​ដូច​ជា​ភាព​ចាស់ និង​លំ​ហាត់​ប្រាណ​ជា​ដើម​)​៕