ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ដោះ​គោ​ក្រឡុក​ជា​មួយ​សូ​កូ​កូឡា​ ជា​ភេសជ្ជៈ ពិសេស ​ក្រោយ​ពី​ហាត់​ប្រាណ​រួច​ និងជួយកាត់​បន្ថយ​ខ្លាញ់​បង្កើតសាច់​ដុំ

12 ឆ្នាំ មុន

បន្ទាប់​ពី​ហាត់​ប្រាណ​អស់​កម្លាំង​រួច​មក បណ្តា​អ្នក​ហាត់​ប្រាណ​ក៏​ដូច​ជា​អត្ត​ពលិក​តែងតែ​នាំ​គ្នា​ផឹក​ភេសជ្ជៈ​ ផ្សេងៗឬក៏ទឹក​។ ប៉ុន្តែ​ការ​សិក្សា​ចំនួន​២របស់​សាកល​វិទ្យា​ល័យ​តិច​សាស់​បាន​បង្ហាញ​ថា​ ទឹក​ដោះ​គោ​ក្រឡុក​ជា​មួយ​សូ​កូ​ឡា​ជា​ភេសជ្ជៈប៉ូវ​កម្លាំងយ៉ាង​វិសេស​វិសាល ​បំ​ផុត​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​។
វេជ្ជបណ្ឌិត​ចន អាយ​វី​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាននិយាយ​ថា​៖«អត្ត​ពលិក​អាជីពពិត​ជា​ រីក​រាយ​ចំពោះ​ការ​ទទួល​​បាន​ផល​ប្រយោជ​ន៍​ផ្នែក​រាង​កាយ​ដូច​គ្នា​នៅ​ពេល​ គេ​ទទួល​ទាន​ទឹក​ដោះ​គោ​ក្រឡុក​ជា​មួយ​សូ​កូ​ឡា​ដែល​មាន​សារ​ធាតុ​ខ្លាញ់​ ទាប​បន្ទាប់​ពី​ប្រកួត​ប្រជែង​រួច​»។ វេជ្ជបណ្ឌិតរូបនេះ​បាន​បន្តថា​ លើសពី​នេះ​ទៀត​ភេសជ្ជៈខាង​ដើម​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​វា​មាន​រាង​ កាយ​មាំ​មួន​ខណៈវា​បាន​ជួយ​បង្កើត​ឲ្យ​មាន​​សាច់​ដុំ​និង​កាត់​បន្ថយ​ខ្លាញ់ ​ក្នុង​ខ្លួន​។

បន្ទាប់​ពី​ហាត់​ប្រាណ​អស់​កម្លាំង​រួច​មក បណ្តា​អ្នក​ហាត់​ប្រាណ​ក៏​ដូច​ជា​អត្ត​ពលិក​តែងតែ​នាំ​គ្នា​ផឹក​ភេសជ្ជៈ​ផ្សេងៗឬក៏ទឹក​។ ប៉ុន្តែ​ការ​សិក្សា​ចំនួន​២របស់​សាកល​វិទ្យា​ល័យ​តិច​សាស់​បាន​បង្ហាញ​ថា​ទឹក​ដោះ​គោ​ក្រឡុក​ជា​មួយ​សូ​កូ​ឡា​ជា​ភេសជ្ជៈប៉ូវ​កម្លាំងយ៉ាង​វិសេស​វិសាល​បំ​ផុត​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​។
វេជ្ជបណ្ឌិត​ចន អាយ​វី​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​បាននិយាយ​ថា​៖«អត្ត​ពលិក​អាជីពពិត​ជា​រីក​រាយ​ចំពោះ​ការ​ទទួល​​បាន​ផល​ប្រយោជ​ន៍​ផ្នែក​រាង​កាយ​ដូច​គ្នា​នៅ​ពេល​គេ​ទទួល​ទាន​ទឹក​ដោះ​គោ​ក្រឡុក​ជា​មួយ​សូ​កូ​ឡា​ដែល​មាន​សារ​ធាតុ​ខ្លាញ់​ទាប​បន្ទាប់​ពី​ប្រកួត​ប្រជែង​រួច​»។ វេជ្ជបណ្ឌិតរូបនេះ​បាន​បន្តថា​ លើសពី​នេះ​ទៀត​ភេសជ្ជៈខាង​ដើម​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​វា​មាន​រាង​កាយ​មាំ​មួន​ខណៈវា​បាន​ជួយ​បង្កើត​ឲ្យ​មាន​​សាច់​ដុំ​និង​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ខ្លួន​។

ចំពោះ​មូល​ហេតុ​នៃអត្ថ​ប្រយោជ​ន៍​នៃ​ការ​ជួយ​បង្កើត​ឲ្យ​មាន​​សាច់​ដុំ ​ព្រម​ទាំង​ការ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ខ្លួន​ ក្រុម​អ្នក​ស្រា​ជ្រាវ​មិន​ទាន់​រក​ឃើញ​នូវ​ការ​ពិត​យ៉ាង​ណា​នៅឡើយ​ទេ​ ។
លោក​វេជ្ជ​បណ្ឌិត​អោយ​វី​បាន​បញ្ជាក់​ថា​៖«យើង​មិន​ទាន់​យល់​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ថា​តើ​មាន​យន្ត​ការ​អ្វី​ដែល​ទឹក​ដោះ​គោក្រឡុក​ជា​មួយ​សូ​កូ​ឡា​ផ្តល់​អត្ថ​​ប្រយោ​ជន៍​ដល់​រាង​កាយ​មនុស្ស​ដូច​ខាង​លើ​នេះ​ទេ​។ ប៉ុន្តែ​ចំណុច​មួយ​ដែល​យើង​គិត​នោះ​គឺ​ថា មាន​អ្វី​មួយ​នៅ​ក្នុង​ប្រូ​តេអ៊ីន​ដែល​កើត​ឡើង​តាម​ធម្មជាតិ​និង​ល្បាយ​កាបូ​អ៊ី​ដ្រាត​ដែល​បាន​ផ្តល់​អត្ថ​ប្រ​យោជ​ន៍​យ៉ាង​សំ​ខាន់​បែបនេះ​ ។លទ្ធផល​នៃ​ការ​សិក្សា​នេះ​ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ​ The Journal of Strengthនិង​Conditioning Research ៕