ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រករបៀង​​​២​នៅតាមព្រំដែន​​បន្ទាយ​មានជ័យ​​ត្រូវភាគី​សៀម​​បិទ​​ ខណៈច្រក​​​ចំការ​​គ​​បិទជាង​​​១សប្តាហ៍​​ហើយ​

12 ឆ្នាំ មុន

​ក្រុងប៉ោយប៉ែត​​​ ៖ ​​ច្រក​របៀង​​​មួយចំនួន​​​តាមបន្ទាត់ព្រំដែន​​​ស្រុក​២​ គឺ​​ស្រុកអូរជ្រៅ ​​និង​ស្វាយ​ចេក ​​​ឈមនឹង​ស្រុក​​២របស់សៀម​គឺ​​ស្រុក​​គោកធ្យូង ​និង​ស្រុក​​​តាប​ប្រាយ៉ា ខេត្ត​​​​ស្រះកែវ ​ត្រូវ​បាន​ភាគីសៀម​​បិទ​ ដោយហាម​មិន​​​​ឱ្យប្រជា​ពលរដ្ឋ​​​ឆ្លង​ទៅ​មក​នោះ​​​ទេ កាលពី​​​ថ្ងៃទី​​២៥ មិថុនា ​​២០១១ ។ ​ច្រករបៀង​​ទាំង​​២ស្រុក​ ដែល​ភាគីសៀម​​​បិទ​​មិន​ឱ្យឆ្លង​​ទៅ​មក​នោះ រួម​មាន​ច្រក​​ភូមិ​​​ជោគជ័យ​​​ ច្រក​​អូរបីជាន់ ច្រក​តំបន់​​​៥ និង​​ច្រក​​​ចំការ​គ​​។​

ច្រកទាំង​អស់​​ខាងលើនេះ​​​ ច្រក​ជោគជ័យ​​​ ច្រក​អូរបីជាន់ និង​ច្រក​​​តំបន់​​​៥ ​​ស្ថិត​​ក្នុង​ស្រុក​អូរ​ជ្រៅ និងច្រក​​​​ចំការគ ស្ថិត​ក្នុង​​ស្រុកស្វាយចេក ។ ​​​ការបិទច្រកទាំង​អស់​​ខាង​លើ គឺ​​ភាគីសៀម​​​តម្រូវ​​​ឱ្យបិទ​​តាំង​ពី​​ម៉ោង​​៧​​ព្រឹក រហូត​ម៉ោង​៥​​ល្ងាច ​ទើប​គេ​​បើក​​ឱ្យដំណើរ​ការ​​​​វិញ ដោយ​ប្រាប់​ថា ​មេទ័ព​​​របស់ពួកគេ​​​ចុះ​មក​​​តាម​បន្ទាត់​​ព្រំដែន ។ ​ទោះបីជា​បែបណា ​​ច្រក​មួយ​ដាច់​ដោយឡែក គឺ​ច្រក​​ចំការ​គ ស្ថិត​ក្នុង​​ភូមិ​​ចំការគ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ​ត្រូវ​បាន​​ភាគី​សៀម​​​បិទ​មិន​ឱ្យឆ្លង​​​ទៅមក​​​ជាង​មួយ​សប្តាហ៍​​​ហើយ ​ដោយ​ពុំដឹង​ពីមូលហេតុ​​​ច្បាស់​លាស់​នោះទេ​ ។ ​​

តាមប្រភពព័ត៌​មាន​ពីប្រជា​ពលរដ្ឋ​​​នៅ​ភូមិ​ចំការ​​គ​ ក៏ដូចជា​យោធា​​​ជួរមុខ​​ឈរ​ជើង​នៅ​ចំណុច​នោះ​បានប្រាប់​ថា ការ​បិទច្រក​​របៀង​​នៅ​ច្រក​​​ចំការ​គ​​​នោះអាច​បណ្តាល​​មក​​​ពីជម្លោះ​​​​រឿង​​ដីដាំ​ដំឡូងមួយកន្លែង​​​​ជាប់​​​បន្ទាត់ព្រំដែន​​ក្នុងភូមិ​​កើតហេតុ​​​ ដែលប្រជា​​​ពលរដ្ឋ​​​មួយគ្រួសារ​​បានធ្វើ​ការ​​​​ភ្ជួរ​ដី​របស់ខ្លួន​​ដាំ​ដំឡូង​ ​ហើយត្រូវ​​កម្លាំង​​​ជួរ​មុខ​​​សៀម​នៅ​​​​ភូមិទ័ព​​​សៀម ​​ឃុំ​​តាប់​ប្រាយ៉ា ស្រុក​តាប​ប្រាយ៉ា ​​ខេត្តស្រះកែវ ​​​​ចោទ​ថា ​​​ការ​ដាំ​នោះ​​ចូល​​ដីរបស់គេ ហើយ​​ក៏បានតម្រូវ​​​ឱ្យភាគី​​ខ្មែរ​​​យើង​ដក​​ដំឡូង​​មី​នោះចេញ​​​ទៀត​ផង ​​ប៉ុន្តែ​​ភាគី​ខ្មែរ​​មិន​​ព្រម ព្រោះ​​អាង​ថា ដី​ចំណុច​​​​នោះជា​ដីរបស់​ខ្មែរ ។ ព្រោះ​​​តែ​ខ្លាច​​​សកម្មភាព​​ក​ង​ទ័ព​របស់​​សៀម​មក​ដក​​ដំឡូង​​​ និង​ដោយ​សភាព​ការណ៍​​​ព្រំដែន​​​ត្រូវ​ពង្រឹង​​​ការប្រុងប្រយ័ត្ន​​​​មុន​ពេល​​​ដែលប្រទេស​សៀម​​​ឈាន​ដល់​ការបោះ​ឆ្នោត​​នាពេលឆាប់​ៗនេះ​ ​គេឃើញ​​កម្លាំង​​យោធា​​កម្ពុជា​យើង​បាន​ប្រុង​ជើង​ការខ្ពស់​​ពិសេស​​​ចំណុច​កើតហេតុតែ​ម្តង ៕