ក្រុម​ចោរហារយ​ប្រើ​កាំភ្លើង​អាកា ចូល​ប្លន់​ផ្ទះ​អ្នកទិញ​-​លក់​អេ​ត​ចាយ

narinchin

ថ្ងៃ សុក្រ ទី ១៩ ខែ មិនា ឆ្នាំ ២០១០

 

ខេត្ដតាកែវ ៖ ក្រុម​ចោរ​ប្រដាប់​ដោយ កាំភ្លើងAK ចំនួន​៧​នាក់​បាន​ចូល​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​អ្នក​រកស៊ី​ទិញ​លក់​អេ​ត​ចាយ​មួយ​កន្លែង និង​បាន​ចាកចេញ​ទៅ​វិញ​ដោយ​សុវត្ថិភាព ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​រង​គ្រោះ​កំពុងរៀបចំ​អីវ៉ាន់​ទុកដាក់​ក្នុងផ្ទះ ដោយ​មិន​ទាន់ទាំង​បិទទ្វារ និង​ពន្លត់ភ្លើង​ផង កាលពី​ថ្ងៃ​ទី ១៨ មីនា វេលា​ម៉ោង​៧​យប់​នៅ​ក្នុងភូមិតា​ឡូង ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្ដតាកែវ ។

លោក​វរសេនីយ៍ត្រី​ជុំ ឈឿ​ន អធិការប៉ូលិស​ស្រុក​ព្រៃកប្បាស​បានឱ្យ​កោះ​សន្ដិភាព​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ​អ៊ុយ សុខ​ហេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ប្រពន្ធឈ្មោះ​យូ លៀង​ឈ​ន អាយុ​២៥​ឆ្នាំ រស់នៅភូមិ​កើតហេតុ​ខាងលើមានកូន​ចំនួន​២​នាក់។ ពេល​កំពុង​មមាញឹក​ក្នុង​ការ​ជញ្ជូន​សំភារ​ចូល​ផ្ទះ​នោះស្រាប់តែ​មាន​មនុស្ស​ដើរ​ចូល​មកយក​កាំភ្លើង​ភ្ជង់ និង​ខ្លះ​ទៀត​បាន​ចាប់ចងដោយ​សំឡុត​គំរាម​សួរ​រក​លុយ និង​មាស ហើយ​ពួក​ចោរ​ខ្លះ​បាន​ដើរ​រើ​កកាយ​រក​វត្ថុ​មាន​តំលៃ ។

លោក​អធិការ​ប៉ូលិស​ស្រុក​បាន​បន្ដ​ឱ្យ​ដឹងទៀត​ថា សំភារ​ដែល​ក្រុម​ចោរ​កាំភ្លើងAK នោះ​ប្រមូល​បាន​មាន​លុយ​២​លាន​៥​សែនរៀល មាស​១​តម្លឹង​៦​ជី ក្នុង​នោះ​ខ្សែ​.​កមាស​១​តម្លឹង ចិញ្ចៀន​ត្រា​៦​ជី គ្រឿងអលង្ការ​ធ្វើ​ពី​បា្ល​ទី​ន​១​តម្លឹង និង​ទូរស័ព្ទ​ដៃ​២គ្រឿង ។

ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត​កោះសន្ដិភាព ។

ព័ត៌មាន​ថ្មី​ៗ