ប្រទះ​ឃើញ​សព​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់​អណ្ដែត​ទឹក​នៅ​ព្រែក​លៀប

narinchin

ថ្ងៃ សៅរ៍ ទី ២០ ខែ មិនា ឆ្នាំ ២០១០

សពជនជាតិស្បែកខ្មៅអណ្តែតទឹក

កោះសន្តិភាព

សពជនជាតិស្បែកខ្មៅអណ្តែតទឹក

 

រាជធានី​ភ្នំពេញ ៖ សព​ជនជាតិ​ស្បែកខ្មៅ​២​នាក់​ដែល​គេ​អះអាង​ថា ជា​ឪពុក និងកូន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ក្នុង​ទឹកទន្លេមេគង្គ​ជា​បន្ដបន្ទាប់​ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១៧ ខែមីនា និង​ព្រឹក​ថៃ​ទី​១៨ ខែមីនា ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌឫស្សីកែវ​។ ការ​ប្រទះ​ឃើញ​សព​អណ្ដែត​ទឹក​នោះ បន្ទាប់ពី​ជនបរទេស​ទាំង​២​នាក់​ទៅ​មុជទឹក​លេង​នៅ​ចំណុច​នោះ​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែមីនា ហើយ​បាត់​ខ្លួន​ពួក​គេ ។

ជនជាតិ​ស្បែក​ខ្មៅ​នោះ គេ​ពុំ​ដឹង​ថា ជា​ជនជាតិ​អ្វី​ច្បាស់​ទេ តែបើ​តាម​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ​និយាយ​ថា ទំនងជា​ជនជាតិ​នី​ហ្សេរី​យ៉ា ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា សព​ក្មេងប្រុស​ជនជាតិ​ស្បែក​ខ្មៅ​អាយុប្រមាណ​៣​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​កាលពីវេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមីនា នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប និងសព​បុរស​ម្នាក់​ទៀត ដែល​គេ​អះអាង​ថា ជាឪពុក​របស់​សព​ក្មេង​នោះ​ត្រូវ​គេ​ប្រទះ​ឃើញ នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៩ ខែមីនា នៅ ក្បែរ​គ្នា​។
សមត្ថកិច្ច​បាន​ពិនិត្យ​សព​រក​ពុំ​ឃើញ​មានអត្ដសញាណ​អ្វី​ឡើយ ហើយ​ត្រូវ​បាន​បញ្ជូនទៅ​កាន់​សាល​តំកល់សព​មន្ទីរពេទ្យ​កាល់ម៉ែ​ត​ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​។

ព័ត៌មាន​ថ្មី​ៗ