អាជ្ញាធរ​បដិសេធ​ចំណុច​ខ្លះ​នៃ​សំណង់​ការពារ​ទឹកជំនន់​របស់​ជប៉ុន ខណៈ​សាងសង់​រួច

narinchin

ថ្ងៃ សុក្រ ទី ១៩ ខែ មិនា ឆ្នាំ ២០១០

លោក កែប ជុតិមា អញ្ជើញទៅពិនិត្យមើលប្រព័ន្ធលូ

កោះសន្តិភាព

លោក កែប ជុតិមា អញ្ជើញទៅពិនិត្យមើលប្រព័ន្ធលូ

 

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​អញ្ជើញទៅ​ពិនិត្យ​ការដ្ឋាន​សំណង់​គំរោង​ការពារ​ទឹកជំនន់ និង​កែ​លំអ​ប្រពន្ធ​ប្រឡាយ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​២ ក្រោម​ជំនួយ​ឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន នា​ព្រឹក​ថ្ងៃ ទី​១៩ មីនា លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​បដិសេធ​មិន​ទទួលយក​ចំណុច​ខ្លះ​របស់​សំណង់​នេះ​ដែល​ខុសលក្ខណៈ​បច្ចេកទេស ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ហូរទឹក​សំអុយ​យ៉ាង​ខ្មៅ​ងងឹត​ចូល​ក្នុង​ទន្លេ​ដែល​ពុំមាន​សំណង់​ស្ទាក់​ត្រឹមត្រូវ ​បង្ក​ឱ្យ​ប៉ះពាល់​ដល់បរិស្ថាន​ទន្លេសាប គឺ​តម្រូវ​ឱ្យធ្វើ​ការ​កែ​លំអឡើង​វិញ ទើប​អាច​ទទួលយក​បាន ។

គំរោង​ការពារ​ទឹកជំនន់ និង​កែ​លំអ​មានប្រព័ន្ធ​ប្រឡាយ​-​លូ ជំហាន​ទី​២​ក្នុង​រាជធានីភ្នំពេញ​នេះ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយដោយ​មាន​ស្ថានីយ​បូមទឹក និង​អាង​ស្ដុក​ទឹកចំនួន​៤​កន្លែង ចាប់​ពីមុខ​ផ្សារ​ចាស់ ដល់​សាលសន្និសីទ​ចតុមុខ។ ការ​កែ​លំអ​ច្រាំង​ទន្លេ និង ប្រព័ន្ធ​លូ​ដែល​មាន​វិសាលភាព​ចាប់ពី​តំបន់​ជុំវិញ​វត្ដ​ភ្នំ ផ្សារ​ធំ​ថ្មី ព្រះ​បរមរាជវាំង សារមន្ទីរជាតិ និង​សំណង់​ស្ទាក់​ទឹក​ផង​ដែរ ដែល​គំរោងនេះ​បាន​ចាប់ផ្ដើម​ដំណើរការ​កាលពី​ខែតុលា ឆ្នាំ​២០០៧​កន្លង​មក ពេល​នេះ​បាន​រួចរាល់ ហើយនិង​ត្រូវ​ត្រៀម​សម្ពោធ​ក្នុង​ខែកញ្ញា ឆ្នាំ ២០១០​ខាង​មុខ​នេះ ។

លោក​កែប ជុតិមា បានឱ្យ​ដឹង​ថា គំរោងការពារ​ទឹកជំនន់​ខាងលើ​នេះ ផ្ដោត​សំខាន់ទៅ​លើ​ប្រព័ន្ធ​ទឹក​ស្អុយ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​រួច​ឱ្យ​ហូរ​ទៅ​តាម​ប្រឡាយ​-​លូ​បឹង ត្របែក និង​បឹង​ទំពុន ហើយ​គំរោង​នេះ​ត្រូវបាន​បញ្ចប់​ដោយ​គ្រោង​អញ្ជើញសម្ដេចតេ​ជោ​នាយក​រដ្ឋមន្ដ្រី ដើម្បី​ធ្វើ​ពិធី​សម្ពោធ និង​ប្រគល់​ទទួល​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ព័​ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត​កោះសន្ដិភាព ។

ព័ត៌មាន​ថ្មី​ៗ