តួឯក​ស្រី​នៅ​ក្នុង​ខ្សែភាពយន្ដ​ហែ​រី​ផត​ធ័​រ និង​ប្រុស​ស្នេហ៍​បាន​ចែកផ្លូវ​គ្នា

ដោយ ៖ សា​ម៉​ន

ថ្ងៃ សៅរ៍ ទី ២០ ខែ មិនា ឆ្នាំ ២០១០

នាង Emma Watson តារាភាពយន្ដវ័យកេ្មង នាង Emma Watson តារាភាពយន្ដវ័យកេ្មង

បរទេស

នាង Emma Watson តារាភាពយន្ដវ័យកេ្មង

 

នាង Emma Watson ជា​តារាភាពយន្ដ សញ្ជាតិ​អង់គ្លេស ដែល​ទទួល​បាន​ភាព​ល្បីល្បាញ​បំផុត​ដោយសារ​តែ​ការ​ដើរ​ជា​តួឯក នៅ​ក្នុង​ខ្សែភាពយន្ដ​ហែ​រី​ផត​ធ័​រ ត្រូវ​បានប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ពេល​នេះ​នាង​បានបែកបាក់​គ្នា​ជាមួយ​ប្រុស​ស្នេហ៍​របស់​នាងហើយ ។ នាង Emma Watson ជាតា​រា​ភាពយន្ដ​ល្បីឈ្មោះ​វ័យក្មេង និង​មាន​សំរស់​ស្រស់ស្អាត​គួរ​ឱ្យ​ទាក់ទាញ ។ ចំណែក​លោក Jay Barrymore ជា​ហិ​រ​ញិ​ក​ម្នាក់ ហើយ​លោកចាប់ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ នាង Emma Watson កាលពី​ឆ្នាំ​២០០៨ កន្លង​មក ដែល​បើ​គិត​រហូត​មក​ដល់​ពេល​នេះ​ពន្លក​ស្នេហ៍របស់​ពួក​គេ​ដុះ​លូតលាស់​បាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ ។

នាង Emma Watson អាយុ​២០​ឆ្នាំ បានជាប់​ចំណាត់ថ្នាក់​ជា​តារាភាពយន្ដ​ស្រី​ដែល​រកប្រាក់​ចំណូល​បាន​ច្រើន​បំផុត នៅ​ហូ​លី​វូ​ដ ប្រចាំឆ្នាំ​២០០៩ ។ ភាគច្រើន​នៃ​ប្រាក់​របស់នាង​គឺ​បាន​មក​ពី​ការ​សំដែង​នៅ​ក្នុង​ខ្សែ​ភាពយន្ដ​ហែ​រី​ផត​ធ័​រ ។

យោង​តាម​ព័ត៌មាន​ដដែល​បានឱ្យ​ដឹងទៀត​ថា ការ​ចែកផ្លូវ​គ្នា​រវាង​នាង Emma និង លោក Jay Barrymore កើតឡើង​ក្រោយ​ពីពួក​គេ​មានការ​ចំរូងចំរាស​ជាមួយ​គ្នា​អស់​រយៈពេល​ប៉ុន្មាន​ខែ ដោយសារ​នាង Emma ត្រូវស្នាក់​នៅ​សហរដ្ឋអាមេរិក ដើម្បី​បន្ដ​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​របស់​នាង ។

តាម​ប្រភព​មួយទៀត​បាន​បង្ហើប​ឱ្យ​ដឹង​ថា នៅ​ពេល​នាង Emma ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអា​មេ​រិ​ក លោក Jay មានការ​ខឹងសម្បា​យ៉ាងខ្លាំង រហូត​នាំ​ឱ្យ​កើតការ​ចំរូងចំរាស​ជាមួយ​គ្នា ហើយ​ពេល​នេះ​ត្រូវ​ចែកផ្លូវ​គ្នា ៕

ព័ត៌មាន​ថ្មី​ៗ