ឧទ្ធម្ភាគចក្រស៊ីវិលធុនធ្ងន់ចិនហោះសាកល្បង
narinchin
ថ្ងៃ សៅរ៍ ទី ២០ ខែ មិនា ឆ្នាំ ២០១០

រូបភាព Website បរទេស
.
ឧទ្ធម្ភាគចក្រដឹកជញ្ជូនស៊ីវិលធុនធំផលិតនៅប្រទេសចិនដំបូងគេបានបញ្ចប់កាលពីថ្ងៃទី១៨ មីនា នូវការហោះហើរសាកល្បងរបស់ខ្លួននៅខេត្ដយ៉ាងស៊ី (ភាគខាងកើត)។
ឧទ្ធម្ភាគចក្រធុន AC313 បានហោះចេញពីព្រលានយន្ដហោះលូមេង ក្នុងទីក្រុងជីញដឺ ហ្សេន កាលពីព្រឹកថ្ងៃទី១៨ មីនា វេលាម៉ោង៩និង៤០នាទីម៉ោងក្នុងស្រុកមុនពេលចុះចតវិញនាវេលាម៉ោង១០និង៥នាទី។ ឧទ្ធម្ភាគចក្រ AC313 មានទំងន់អតិបរមាពេលហោះឡើង១៣,៨តោន ហើយអាចដឹកអ្នកដំណើរបាន២៧នាក់ ឬអ្នករបួស១៥នាក់។
ឧទ្ធម្ភាគចក្រនេះអាចហោះហើរបានចំងាយដល់ទៅ៩០០គីឡូម៉ែត្រ ។ ឧទ្ធម្ភាគចក្រនេះក៏អាចប្រើប្រាស់ផងដែរក្នុងការតស៊ូប្រឆាំងនឹងគ្រោះអគ្គីភ័យ និងប្រតិបត្ដិការជួយសង្គ្រោះនានា។ AC313 ផលិតឆ្លើយតបទៅនឹងបទដ្ឋាននៃឧទ្ធម្ភាគចក្រជំនាន់ទី៣។ ក្រោយ ការហោះសាកល្បងក្រុមហ៊ុនចិន២បានចុះកុងត្រាទិញឧទ្ធម្ភាគចក្រ AC313 ចំនួន៥គ្រឿង ។