បាញ់​រ៉ុក្កែត​លើ​អ៊ី​ស្រា​អែ​ល​ស្លាប់​កម្មករ​ថៃ​ម្នាក់

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ សៅរ៍ ទី ២០ ខែ មិនា ឆ្នាំ ២០១០

បណ្ដាល​ឱ្យ​ស្លាប់កម្មករ​ជនជាតិ​ថៃ​ម្នាក់

រូបភាព​ពី​វ៉េបសាយ​បរទេស

បណ្ដាល​ឱ្យ​ស្លាប់កម្មករ​ជនជាតិ​ថៃ​ម្នាក់

 

គ្រាប់​រ៉ុក្កែត​២​គ្រាប់​ត្រូវ​បាន​បាញ់ប្រហារ មក​លើ​ដែនដី​អ៊ី​ស្រា​អែ​ល​បណ្ដាល​ឱ្យ​ស្លាប់ កម្មករ​ជនជាតិ​ថៃ​ម្នាក់ ធ្វើការ​ក្នុង​កសិដ្ឋាន មួយ​ស្ថិត​នៅ​ជិត​ទីក្រុង​អា​ស្កឺ​ឡេ​ន​របស់​អ៊ីស្រា​អែ​ល​ជិត​ព្រំដែន​ខាងជើង​របស់​ជ្រោយហ្គា​ហ្សា ។ កម្មករ​ថៃ​នោះ​ស្លាប់​ដោយសារ គ្រាប់​រ៉ុក្កែត​មួយ ចំណែក​គ្រាប់​រ៉ុក្កែត​មួយគ្រាប់​ទៀត​បាញ់​ទៅ​លើ​ភាគ​ខាងត្បូង​អ៊ី​ស្រាអែ​ល​ពុំ​បណ្ដាល​ឱ្យ​មាន​អ្នក​រង​គ្រោះ ឬ​ការខូចខាត​ឡើយ ។ការ​វាយប្រហារ​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​ប៉ា​ឡេ​ស្ទី​ន​អាន​សារ អាល់ ស៊ុន​ណា ជិតដិត​អាល់​កៃ​ដា ។ ក្នុង​សេចក្ដីប្រកាស​មួយ​ក្រុម​នេះ​និយាយ​ថា ជន​ស្យូ​នី​ស្ដ ម្នាក់​បាន​ត្រូវ​ស្លាប់ ។ ការ​វាយប្រហារ​នេះជា ការ​ឆ្លើយ​តប​ចំពោះ​ការ​ធ្វើ​ជ្វី​ហ្វ​ភា​វូប​នី​យកម្ម​ទីតាំង​សក្ការបូជា​ទាំងឡាយ​របស់​ពួកអ៊ី​ស្លា​ម​នៅ​ហ្សេ​រុយ សា​ឡឹម និង​នៅ​ស៊ី​ស ហ្ស៊​ក​ដា​នី ។ ក្រុម​រ៉ា​ឌី​កាល់ ប៉ា​ឡេ​ស្ទី​ន​មួយទៀត គឺ​ក្រុម​អាល់អាក់​សា ក៏​ប្រកាស​ទទួលខុស​ត្រូវ​ចំពោះ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​នេះ​ដែរ​។ យោង​តាម​កងទ័ព​អ៊ី​ស្រា​អែ​ល​ថា នេះ​ជា​ការ បាញ់​គ្រាប់​រ៉ុក្កែត​លើក​ទី​៣​ហើយ​ចេញពី​ហ្គាហ្សា​រយៈពេល​១២​ម៉ោង​ចុង​ក្រោយ​នេះ​ដែល អ៊ី​ស្រា​អែ​ល​បាន​វាយឆ្មក់​តបត​វិញ ។

ព័ត៌មាន​ថ្មី​ៗ