បើ​លោក​អាប់​ភី​ស៊ី​ត​ចង់​ចរចា​ត្រូវ​ស្ដាប់​ការ​ទាមទារ​របស់​ក្រុម​អាវ​ក្រហម​ជា​មុន​សិន

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ សៅរ៍ ទី ២០ ខែ មិនា ឆ្នាំ ២០១០

 

ក្រុម​អាវ​ក្រហម​បាន​ប្រកាស​ច្រានចោលការ​ស្នើ​សុំ​ចរចា​ម្ដង​ហើយ​ម្ដងទៀត​របស់លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត ដរាបណាលោកនាយក​រដ្ឋមន្ដ្រី​រូប​នេះ​នៅ​តែ​បដិសេធមិន​ព្រម​រំលាយ​សភា និង​រៀបចំ​ការ​បោះឆ្នោត​ជា​ថ្មី​ទេ​នោះ ។លោក​ចា​ទុ​ផ​ន ព្រំ​ផា​ន មេដឹកនាំ​ក្រុម​អាវក្រហម​ដ៏​សំខាន់​មួយ​រូប​បាន​ថ្លែង​ថា ដំបូងក្រុម​អាវ​ក្រហម​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេចទៅ​ហើយ ដើម្បី​ចរចា​ជាមួយ​រដ្ឋាភិបាលលោក​អាប់​ភី​ស៊ី​ត តែ​លោក​អាប់​ភី​ស៊ី​ត​បែរជា ដាក់​លក្ខខណ្ឌ​ជា​មុន​ទៅ​វិញ ហាក់បីដូចជា វាយតម្លៃ​ទាប​ដល់​ក្រុម​បាតុករ​អាវ​ក្រហមពេក​ណាស់ ដូច្នេះ​យើង​មិន​អាច​ចរចា​ជាមួយកើត​ទេ ដរាបណា​គាត់​មិន​ព្រម​រំលាយ​សភាហើយ​បោះ​ឆ្នោត​ជា​ថ្មី ។ លោក​ចា​ទុ​ផ​ន បាន​ថ្លែង​ទៀត​ថា ប្រ​សិនបើ​រដ្ឋាភិបាល​លោក​អាប់​ភី​ស៊ី​ត​ចង់​ចរចា​ជា មួយ​ក្រុម​អាវ​ក្រហម លោក​ត្រូវ​តែ​ស្ដាប់​ការទាមទារ​របស់​ក្រុម​អាវ​ក្រហម​ជា​មុន​សិន ថាតើ​ក្រុម​អាវ​រក​ហម​ចង់បាន​អ្វី? ទើប​យើង​ធ្វើការ​ថ្លឹងថ្លែង​តាម​ក្រោយ ។

ព័ត៌មាន​ថ្មី​ៗ