រថយន្ដ​ដឹក​កម្មករ​ក្រ​ទ្បា​ប់​របួសធ្ងន់​និង​ស្រាល​៤០​នាក់

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ សៅរ៍ ទី ១៣ ខែ មិនា ឆ្នាំ ២០១០

 

ខេត្ដកំពង់ស្ពឺ ៖ កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​ប្រមាណ​ជាង​៤០​នាក់ បាន​ទទួលរង​គ្រោះ ដោយសារ​ឧប្បត្ដិហេតុ​ក្រឡាប់​រថ យន្ដ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ មីនា វេលា​ម៉ោង​៦ និង​៣០​នាទី នៅ​ចំណុច​ខាងត្បូង​ផ្សារ​វត្ដ​អង្គ ស្ថិត​ក្នុងភូមិ​ព្រៃ​ផ្ចឹក ឃុំ​សែន​ដី ស្រុកសំរោង​ទង ខណៈ​ដែល​អ្នកបើកបរ​រថយន្ដ​ដើរ ប្រមូល​កម្មករ​ទាំងនោះ​តាម​ទំលាប់​ដឹក​ជញ្ជូន​ទៅ​ធ្វើការ​នៅ​រោងចក្រ​សា​ព្រី​ណា ស្ថិត​នៅខាងលិច​ផ្សារ​ថ្នល់ទទឹង ស្រុក​គងពិសី ។រថយន្ដ​ក្រឡាប់​នេះ​ម៉ាក​ទី​តាន ឯ​កម្មករ​- កម្មការិនី​មាន​ចំនួន​៤០​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាលត្រូវ​បាន​ដឹក​ជញ្ជូន​ចូល​មន្ទីរពេទ្យ បង្អែក​ខេត្ដកំពង់ស្ពឺ ដើម្បី​ព្យាបាល ។

អ្នក​រង​របួសស្រាល​បាន​រៀបរាប់​ប្រាប់ កោះសន្ដិភាព​ថា ជា​រៀងរាល់ថ្ងៃ ម្ចាស់​រថ យន្ដ​ទី​តាន ដែល​ជា​អ្នក​នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នាតែងតែ​បើក​ប្រមូល​កម្មករ​កាត់ដេរ​យក​ទៅ កាន់​រោងចក្រ​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ។ ប៉ុន្ដែ​លើក​នេះ លុះ​បើក​ចេញពី​ភូមិ​ព្រៃ​ផ្ចឹក មក​ដល់​ជិត​មុខ​ប៉ុស្ដិ៍​ប៉ូលិស​សែន​ដី រថយន្ដ​ក៏ ក្រឡាប់ចាក់​មនុស្ស​ចោល​តែ​ម្ដង ។

ព័ត៌មាន​ថ្មី​ៗ